សុខភាព
ថ្នាំប៉ារ៉ាសេតាម៉ុល ធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក នៅក្នុងផ្ទៃ
ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ គួរប្រើថ្នាំប៉ារ៉ាសេតាម៉ុល តាមតែពេលគ្រូពេទ្យប្រាប់ប៉ុណ្ណោះ។
អ្នកជំនាញខ្លាចថា ថ្នាំដែលមានតម្លៃថោកនេះ អាចរាំងស្ទះដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃ។

ការសិក្សាជាច្រើន បានភ្ជាប់ថ្នាំនេះ ទៅនឹងជំងឺផ្លូវចិត្ត (ADHD), ជំងឺអូទីស្សឹម, ធ្វើឲ្យកូនស្រីមិនងាយនឹងចេះនិយាយ និងការថយចុះ IQ។
ក្រុមអ្នកស្រាវជ្រាវដាណឺម៉ាក បានទទូចឲ្យស្រ្តីមានគភ៌គ្រប់រូប លេបថ្នាំនេះនៅកម្រិតប្រសិទ្ធភាពទាបបំផុត ក្នុងរយៈពេលខ្លីតាមដែលអាចធ្វើទៅបាន។

ការសិក្សាបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីពិនិត្យឲ្យបានហ្មត់ចត់ថាតើ ថ្នាំដែលត្រូវបានគេស្គាល់ថា អាសេតាមីណូហ្វេន នៅសហរដ្ឋអាមេរិកមួយនេះ អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃយ៉ាងដូចម្តេច។
ស្របពេលជាមួយគ្នានោះដែរ សេវាសុខភាពជាតិអង់គ្លេសហៅកាត់ NHS បាននិយាយថា ថ្នាំប៉ារ៉ាសេតាមុល ត្រូវតែជាថ្នាំប៉ារ៉ាសេតាមុល ដែលមានសុវត្ថិភាពចំពោះស្រ្តីមានគភ៌ ហើយពិពណ៌នាថា វាជាថ្នាំបំបាត់ការឈឺចាប់ជម្រើសទី១ សម្រាប់ស្រ្តីមានផ្ទៃពោះ។

គួរបញ្ជាក់ថា ប្រហែលពាក់កណ្តាលនៃស្រ្តីមានផ្ទៃពោះ បានរាយការណ៍ថា បានប្រើថ្នាំប៉ារ៉ាសេតាម៉ុលអំឡុងពេលមានគភ៌ ហើយតួលេខ បានឡើងដល់ទៅ ៦៥ ភាគរយឯណោះនៅសហរដ្ឋអាមេរិក។
ការព្រមានអំពី ការលេបថ្នាំប៉ារ៉ាសេតាម៉ុលអំឡុងពេលមានផ្ទៃពោះ ត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែកញ្ញា នៅក្នុងទស្សនាវដ្តី Nature Review Endocrinology៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


