សុខភាព
អង្គុយយូរដូចគ្នា! តែមួយទូរទស្សន៍ មួយទៀតធ្វើការ ផលប៉ះពាល់ខុសគ្នា
យើងភាគច្រើនប្រហែលជាបានជ្រាបហើយថា ការអង្គុយយូរ មិនថាធ្វើការ មើលទូរទស្សន៍ ឬធ្វើអ្វីនោះទេ ប៉ះពាល់ដល់សុខភាព។ ការសិក្សារបស់អាមេរិករកឃើញថា ការអង្គុយមើលទូរទស្សន៍យូរ ប៉ះពាល់សុខភាពជាងការអង្គុយធ្វើការទៀត។ ឮដូច្នេះ អ្នកអង្គុយធ្វើការយូរៗ ប្រហែលជាសប្បាយចិត្តវិញបន្ដិចហើយ។

សាកលវិទ្យាល័យ Central Florida នៅទីក្រុង Orlando របស់អាមេរិក បានសិក្សាលើមនុស្សពេញវ័យ ៣.៥៩២នាក់ ហើយបានតាមដានរយៈពេល ៨ឆ្នាំ។ ក្នុងនោះ ១/៣នៃអ្នកចូលរួមក្នុងការសិក្សា អង្គុយមើលទូរទស្សន៍ លើស ៤ម៉ោង/ថ្ងៃ ១/៣ទៀតអង្គុយមើលទូរទស្សន៍ពី ២-៤ម៉ោង/ថ្ងៃ និង ១/៣ផ្សេងទៀត អង្គុយមើលទូរទស្សន៍ តិចជាង ២ម៉ោង។
អំឡុងការសិក្សានេះ មានមនុស្ស ២០៥នាក់ស្លាប់ និង ១២៩នាក់ មានជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ បើប្រៀបធៀបជាមួយអ្នកអង្គុយមើលទូរទស្សន៍ តិចជាង ២ម៉ោង/ថ្ងៃ អ្នកអង្គុយមើលទូរទស្សន៍ លើស ៤ម៉ោង/ថ្ងៃ បានស្លាប់ និងមានជំងឺសរសៃឈាមបេះដូង។
ការអង្គុយមើលទូរទស្សន៍យូរ ប៉ះពាល់សុខភាពជាងការអង្គុយធ្វើការ ដោយសារពេលអង្គុយមើលទូរទស្សន៍ ពួកគេទម្ងាប់នៅយូរ គេងមិនគ្រប់គ្រាន់ និងញ៉ាំអាហារសម្រន់ថែមទៀត។ នេះបើតាមលោក Lin Yang អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Calgary ក្នុងប្រទេសកាណាដា។

លោកបន្ដថា ជាធម្មតា ការគេងមិនបានគ្រប់គ្រាន់ និងញ៉ាំអាហារដោយមិនគិតអីសោះ នាំឲ្យឡើងទម្ងន់ និងបណ្ដាលឲ្យប្រឈមនឹងជំងឺបេះដូង ដែលធ្វើឲ្យមនុស្សស្លាប់ទាំងវ័យក្មេង។
ប៉ុន្ដែការអង្គុយធ្វើការយូរ ក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពដែរ ដែលអ្នកជំនាញ ណែនាំឲ្យធ្វើសកម្មភាពមួយចំនួន អំឡុងពេលបំពេញការងារ ដូចជា ឡើងតាមកាំជណ្ដើរជើង ឬដើរទៅញ៉ាំបាយថ្ងៃត្រង់ ជាដើម៕
ចុចអាន៖ការសិក្សាមួយបង្ហាញថា អង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក
ចុចអាន៖ម្ជុលវិទ្យាសាស្ត្រចិន ដែលទទួលស្គាល់ដោយ WHO ពិតជាជួយព្យាបាលជំងឺជាងប្រើថ្នាំ ដូចពាក្យចចាមអារ៉ាម
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


