សុខភាព
មកពីមូលហេតុទាំងនេះហើយ ទើបច្រមុះហិតលែងដឹងក្លិន
យើងម្នាក់ៗមានវិញ្ញាណដែលអាចឲ្យយើងដឹងរសជាតិ មើលឃើញ ស្ដាប់បាន និងដឹងក្លិនមកពីធម្មជាតិ។ ប៉ុន្តែវិញ្ញាណទាំងនេះ អាចបាត់បង់ទៅបានដោយហេតុផលណាមួយនៅក្នុងការរស់នៅជីវិតប្រចាំរបស់យើង។

មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការបាត់បង់ក្លិនចែកចេញជា២ប្រភេទ បាត់បង់ក្លិនជាបណ្ដោះអាសន្ន និងការបាត់បង់ក្លិនជារៀងរហូត ហើយវាអាចបាត់បង់ក្លិនទៅលើច្រមុះតែម្ខាង ឬច្រមុះទាំងសងខាង។ មូលហេតុដែលបណ្ដាលឲ្យបាត់បង់ក្លិន អាចមកពីបញ្ហាប៉ុន្មានខាងក្រោម៖
– បញ្ហានៅលើផ្លូវដង្ហើម គឺក្នុងច្រមុះ (ឫសដូងច្រមុះ រលាកច្រមុះរ៉ាំរ៉ៃ ប្រើប្រាស់ថ្នាំផ្លូវចិត្ត ជក់បារី។ល។)
– បញ្ហាប៉ះពាល់សរីរាង្គវិញ្ញាណ (មានដុះដុំសាច់ ជំងឺប្រកាច់ វះកាត់ខួរក្បាល មានផ្ទៃពោះ ប្រើថ្នាំពន្យារកំណើត)។
ក្រៅពីនេះ ការបាត់បង់ក្លិន ក៏អាចបណ្ដាលមកពីការប្រែប្រួលនៅប្រព័ន្ធប្រសាទដែលទទួលក្លិនពីក្នុងច្រមុះ ស្ថិតនៅបាតឆ្អឹងលលាដ៍ក្បាលហើយបង្កបានជាការបាត់បង់ក្លិន ដែលភាគច្រើនដោយសាររបួសក្បាល។ ចំពោះក្មេងតូចៗ បញ្ហាបាត់បង់ក្លិនអាចជាវិបត្តិពីកំណើត ដោយសារគ្មានការលូតលាស់ដុំវិញ្ញាណផ្នែកដឹងក្លិន និងអាចមានផលប៉ះពាល់ជាមួយញាណរសជាតិដែរ។

មន្ទីរពេទ្យ កាល់មែត បានបញ្ជាក់ផងដែរថា ថ្មីៗនេះ បើតាមការសិក្សារបស់ Pub Med អ្នកដែលបាត់បង់ក្លិន និងរសជាតិយ៉ាងរហ័សអាចជារោគសញ្ញា សង្ស័យជាអ្នកផ្ទុកមេរោគរលាកផ្លូវដង្ហើមថ្មី (COVID-19) ហើយយើងត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ជាពិសេសចំពោះកុមារ តែចំពោះមនុស្សពេញវ័យ នៅមិនទាន់មានការសិក្សាណាបញ្ជាក់ច្បាស់នៅឡើយ។
លើសពីនេះទៅទៀត ការបាត់បង់ក្លិន ក៏អាចផ្ដល់ផលប៉ះពាល់ដល់អ្នកជំងឺដែរ រួមមានបញ្ហាផ្លូវចិត្ត ទំនាក់ទំនងសង្គម ការងារប្រចាំថ្ងៃ និងការបរិភោគអាហារជាដើម។ ស្របពេលជាមួយគ្នាដែរ មន្ទីរពេទ្យ កាល់ម៉ែត ក៏បានឲ្យដឹងពីវិធីការពារ កុំឲ្យបញ្ហាបាត់បង់ក្លិនកើតឡើងបានដែរដូចជា៖
– ពាក់ម៉ាស់ការពារ ការចម្លងមេរោគតាមខ្យល់
- លាងសម្អាតរន្ធច្រមុះដោយសេរ៉ូមប្រៃ
- ចៀសវាងការប៉ះពាល់ ឬប្រឈមជាមួយសារធាតុ អាចឲ្យមានអាលែកហ្ស៊ី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៣ ចំណុចនេះ អាចជួយអ្នកបាត់បង់ក្លិនឱ្យវិលដូចដើមវិញ ក្រោយព្យាបាលកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


