សុខភាព
ការសិក្សាបង្ហាញថា ផឹកកាហ្វេរាល់ថ្ងៃជួយឱ្យឆ្អឹងរឹងមាំ
ការសិក្សាមួយរបស់សាកលវិទ្យាល័យហុងកុងបានបង្ហាញថាអ្នកដែលចូលចិត្តផឹកកាហ្វេជារៀងរាល់ថ្ងៃគឺមានឆ្អឹងរឹងមាំជាងអ្នកមិនផឹកកាហ្វេសោះ។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហុងកុងបានធ្វើការសិក្សាមួយទៅលើជំងឺពុកឆ្អឹងដែលមានមនុស្សពេញវ័យចំនួន ៥៦៤នាក់បានចូលរួម។ ការសិក្សានេះបានធ្វើការប្រៀបធៀបដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹងរវាងអ្នកផឹកកាហ្វេរាល់ថ្ងៃ និងអ្នកមិនផឹកសោះ។ ការសិក្សានេះបានរកឃើញថាអ្នកផឹកកាហ្វេរាល់ថ្ងៃមានដង់ស៊ីតេរ៉ែដែលធ្វើឲ្យឆ្អឹងរឹងមាំខ្ពស់ជាងអ្នកមិនផឹកកាហ្វេ។ អ្នកស្រាវជ្រាវក៏បានរកឃើញនូវម៉ូលេគុលបីប្រភេទដែលទាក់ទងទៅនឹងការផឹកកាហ្វេ និងឆ្អឹងរឹងមាំមិនងាយនឹងបាក់ដែរ។
ទោះបីជាការសិក្សានេះមានទំហំតូច និងពឹងផ្អែកទៅលើការរាយការណ៍ផ្ទាល់ពីអ្នកចូលរួមទាក់ទងទៅនឹងទម្លាប់ការផឹកកាហ្វេរបស់ពួកគេក៏ដោយ អ្នកជំនាញដែលមិនបានចូលរួមក្នុងការសិក្សានេះបានលើកឡើងថា វាគ្រប់គ្រាន់ក្នុងការធ្វើជាភស្តុតាងសម្រាប់កំណត់ទៅលើការសន្និដ្ឋាននេះ ពីព្រោះការសិក្សាមុនៗមិនទាន់មានសេចក្តីសម្រេចពិតប្រាកដអំពីឥទ្ធិពលរបស់កាហ្វេទៅលើឆ្អឹងទេ។
ទាក់ទងទៅនឹងការសិក្សាមុនៗទៅលើផលប្រយោជន៍របស់កាហ្វេមកលើសុខភាពក៏បានលើកឡើងថា អ្នកផឹកកាហ្វេរាល់ថ្ងៃមិនងាយប្រឈមនឹងជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺទឹកនោមផ្អែមដូចអ្នកមិនផឹកកាហ្វេទេ។ មិនត្រឹមតែប៉ុណ្ណោះកាហ្វេក៏មានប្រយោជន៍ផ្សេងទៀតដូចជាហានិភ័យទាបក្នុងការកើតជំងឺថ្លើម ជំងឺមហារីកមួយចំនួន ជំងឺវង្វេង និងជំងឺបាក់ទឹកចិត្តជាដើម។
គួរបញ្ជាក់ផងដែរ ផឹកកាហ្វេតែមួយមុខមិនអាចជួយដល់សុខភាពទេ ដូចនេះត្រូវបន្តការហាត់ប្រាណ ញ៉ាំអាហារដែលល្អចំពោះសុខភាព និងបញ្ចូលកាហ្វេទៅក្នុងរបបអាហារប្រចាំថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?
ចុចអាន៖ អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ