សុខភាព
ម៉េចបានចេះតែរបកស្បែកដៃ? គួរដោះស្រាយ បែបណា?
ការរបកស្បែកដៃ មិនត្រឹមតែធ្វើឲ្យដៃយើងលែងស្អាតទេ ថែមទាំងធ្វើឲ្យដៃយើងរមាស់ ឈឺ ចេញឈាម ពិបាកកាន់របស់របរ និងបាត់ក្រយៅដៃទៀតផង។ ហេតុអ្វីបានជាយើងចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា?
ស្បែកដៃរបស់យើងរបកដោយសារមូលហេតុជាច្រើន៖
១. កត្តាបរិស្ថាន
អាកាសធាតុត្រជាក់ ឬស្ងួត និងការឧស្សាហ៍លាងដៃជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយសាប៊ូដែលមានជាតិកាត់ខ្លាំងសុទ្ធតែអាចបណ្តាលឱ្យស្បែកដៃរបស់យើងរបក។

វីធីដោះស្រាយ
យើងអាចត្រាំដៃក្នុងល្បាយស្រូវសាលីអូតជារៀងរាល់ថ្ងៃដើម្បីជួយផ្តល់សំណើមដល់ស្បែកដៃ កាត់បន្ថយការរលាក និងបន្ធូរអាការៈរមាស់ស្បែក។
មុនដំបូងយើងត្រូវត្រាំស្រូវសាលីអូតមួយក្តាប់ដៃនៅក្នុងចានទឹកក្តៅឧណ្ហៗ ដើម្បីឱ្យស្រូវសាលីអូតរីកសិន រួចត្រាំដៃយើងរយៈពេល ១០ នាទី។ បន្ទាប់មកយើងត្រូវត្រដុសដៃថ្នមៗជាមួយស្រូវសាលីអូតដើម្បីជម្រុះកោសិកាស្បែកដែលងាប់ចេញ រួចលាងដៃចេញជាមួយទឹក។
២. អាឡ័កស៊ី
អ្នកខ្លះមានស្បែកដែលងាយប្រតិកម្មខ្លាំងនៅលើដៃ និងជើង ហើយសារធាតុមួយចំនួនអាចបណ្តាលឱ្យស្បែកដៃយើងមានប្រតិកម្មអាលែកហ្ស៊ី ឬរលាកស្បែកដែលនាំឱ្យស្បែករមាស់ ឡើងកន្ទួល និងរបក។
វីធីដោះស្រាយ
យើងគួរពិគ្រោះជាមួយពេទ្យសើស្បែកដើម្បីរកថ្នាំលាបកាត់បន្ថយអាការអាឡ័កស៊ី។ ប្រសិនបើយើងសម្គាល់ថា សារធាតុណាបង្កឱ្យស្បែកដៃយើងអាឡ័កស៊ី យើងគួរព្យាយាមកុំប៉ះពាល់សារធាតុទាំងនោះ។
៣. ការកើតត្រអកនៅដៃ
ដោយសារយើងប្រើដៃជាប្រចាំ សារធាតុបង្កអាលែកហ្ស៊ីអាចបង្កឱ្យមានជំងឺត្រអកនៅលើដៃរបស់យើងដែលបណ្តាលឱ្យដៃរបស់យើងស្ងួតខ្លាំង ហើយចាប់ផ្តើមរបកស្បែក។
វីធីដោះស្រាយ
តាមការសិក្សាបានឱ្យដឹងថា ប្រេងដូងមានមានប្រសិទ្ធភាពក្នុងការប្រឆាំងបាក់តេរី មេរោគផ្សិត និងព្យាបាលជំងឺត្រអក។ លើសពីនេះទៅទៀត ប្រេងដូងអាចជួយផ្តល់សំណើមដល់ប្រអប់ដៃ។ យើងអាចលាបប្រេងដូងបន្តិចលើប្រអប់ដៃ ហើយម៉ាស្សាឱ្យប្រេងដូងជ្រាបចូលក្នុងស្បែកប្រអប់ដៃពីរបីដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការរមាស់ របកស្បែក និងការឡើងក្រហមលើបាតដៃ។
៤. ការឆ្លងមេរោគផ្សិតលើស្បែក
ការឆ្លងមេរោគផ្សិតនៅលើប្រអប់ដៃ ឬនៅចន្លោះម្រាមដៃអាចបណ្តាលឱ្យស្បែកដៃយើងរមាស់ ឡើងក្រហម មានពងបែក និងរបកដែរ។
វីធីដោះស្រាយ
ការលាបប្រេងសម្រាញ់ពីតែ អាចជួយកម្ចាត់មេរោគផ្សិតចេញពីស្បែកប្រអប់ដៃរបស់យើងបាន។ យើងក៏អាចលាយប្រេងសម្រាញ់ពីតែជាមួយប្រេងដូងដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការកម្ចាត់មេរោគផ្សិត និងផ្តល់សំណើមដល់ស្បែកប្រអប់ដៃដែរ។

៥. ការកាត់ក្រចកមិនត្រឹមត្រូវ
ជួនកាលស្បែកជុំវិញក្រចកម្រាមដៃ ឬម្រាមដៃរបស់យើងអាចរបកដោយសារស្បែកគល់ក្រចករបស់យើងស្ងួតពេក។ ម្យ៉ាងវិញទៀត ស្បែកជុំវិញក្រចកម្រាមដៃរបស់យើងក៏អាចឡើងក្រហម និងរបកដែរ បន្ទាប់ពីការកាត់សាច់គល់ក្រចក។
វីធីដោះស្រាយ
ពេលកាត់ក្រចក យើងមិនត្រូវកាត់សាច់គល់ក្រចកទេ និងត្រូវលាបឡេផ្តល់សំណើមនៅសាច់គល់ក្រចកជាប្រចាំ។
ការរបកស្បែកដៃក៏អាចបណ្តាលមកពីជំងឺមួយចំនួនដែរ។ ប្រសិនបើយើងសាកល្បងវីធីសាស្រ្តដូចដែលបានរៀបរាប់ខាងលើហើយនៅតែមិនបាត់របកស្បែកដៃ យើងគួរទៅជួបគ្រូពេទ្យសើស្បែកដើម្បីពិនិត្យបន្ថែម៕
ចុចអាន៖ដំឡូងជ្វាពណ៌ស្វាយ ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងពន្យឺតភាពចាស់
ចុចអាន៖ស្រីៗគួរពិនិត្យ ៥ ចំណុចនេះជាប្រចាំ ដើម្បីការពារបញ្ហារោគស្រ្តី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់