KPT+
រោគសញ្ញាគ្រោះថ្នាក់ទាំង ៦ លើរាងកាយ ដាច់ខាតត្រូវតែសម្រាកជាប្រញាប់
មិនថាការសិក្សាឬធ្វើការទេ រឿងទាំងនេះអាចបង្កើតភាពតានតឹងផ្នែកអារម្មណ៍ សម្ពាធលើយើង ភាគច្រើនវានឹងកកកុញក្នុងរាងកាយ ដែលនាំឲ្យអស់កម្លាំងបន្តិចម្តងៗ។

យ៉ាងណាមិញ ប្រសិនបើយើងមានសញ្ញាទាំង ៦ ដូចដែលបានរៀបរ៉ាប់ ប្រញាប់សម្រាក ឬពិគ្រោះយោបល់ប្រឹក្សាជាមួយអ្នកជំនាញជាបន្ទាន់។
បញ្ហាខ្លះ អាចតិចតួច គិតថាមិនអី ប៉ុន្តែអាការខ្លះអាចគ្រោះថ្នាក់ បើសំងំទុកយូរ មិនបានទទួលការព្យាបាល ឬពិនិត្យឲ្យបានល្អិតល្អន់។
១ គ្មានការផ្ដោតអារម្មណ៍
រោគសញ្ញាដំបូង និងញឹកញាប់ តែងកើតមាន គឺយើងមិនអាចផ្ដោតអារម្មណ៍ លើរឿងសំខាន់ណាមួយបានល្អដូចមុន ដែលទាំងនោះនាំឲ្យថប់បារម្ភ នេះច្រើនតែបណ្ដាលមកពីការសម្រាកមិនគ្រប់គ្រាន់ ឬហូបអាហារបានតិច។ ការព្រួយបារម្ភអំពីការងារដែលមានបញ្ហា គុណភាពនៃការងារដែលបានចេញមក គឺតិចជាង ក៏ជាមូលហេតុសំខាន់ នាំឲ្យពិបាកផ្ដោតអារម្មណ៍។

ពិបាកក្នុងការគេង
ពិបាកដេកលក់ ភ្ញាក់កណ្ដាលយប់ ខំគេងមិនថាគេងប៉ុន្មានទេ នៅតែល្ហិតល្ហៃ អស់កម្លាំងល្វើយក្នុងខ្លួនខ្លាំង។ ប្រសិនបើរោគសញ្ញាទាំងនេះនៅតែបន្តមានរយៈពេលយូរ វាអាចប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ភាគច្រើនវាមកពីភាពតានតឹង ការថប់បារម្ភ ដែលបានជួបប្រទះ។ យូរៗបញ្ហាថប់បារម្ភតូច នឹងទៅជាស្រ្តេសឬ depression ក៏មាន។
បរិភោគមិនធម្មតាឬខុសពីមុន
ញ៉ាំច្រើនជាងធម្មតា ញ៉ាំតិចជាងធម្មតា ក៏សុទ្ធសឹងជាសញ្ញាមួយនៃភាពតានតឹង ដែលប្រាប់យើងពីរឿងនោះ។ យើងគួរតែសម្រាកពីសកម្មភាពស្ត្រេស ហើយអ្វីដែលកើតឡើងជាញឹកញាប់ ជារឿយៗគឺមិនបរិភោគអាហារសំខាន់ ប៉ុន្តែញ៉ាំអាហារសម្រន់ជំនួសវិញ នេះជាសញ្ញាមួយ ដែលយើងគួរសម្រាកផងដែរ។
គ្មានការលើកទឹកចិត្ត
អស់សង្ឃឹម មិនចង់ក្រោក ឬសូម្បីតែមិនចង់ចេញទៅក្រៅជួបមនុស្ស ។ រោគសញ្ញានេះ ភាគច្រើនកើតចេញពីការធុញទ្រាន់ខ្លាំង។ អស់ជំនឿជឿចិត្តមនុស្សជុំវិញ គ្មានអ្នករាប់រកដូចមុន ឬគ្មានញាតិនិយាយលេងសប្បាយអឹងកងដូចមុន ក៏ជាបញ្ហាដែរ។
មនុស្សយើង កាលបើដាច់ឆ្ងាយពីគេពេក នឹងទៅជាស្ងប់ស្ងាត់ ខ្លាចមនុស្សគ្នាឯង លែងសូវនិយាយ ហើយអារម្មណ៍រវើរវាយ ហោះហើរ ទៅឆ្ងាយមិនដឹងខ្លួន។
ឈឺគ្រប់ពេលវេលា
មានអារម្មណ៍មិនស្រួលខ្លួន ឈឺក្បាល ឈឺពោះ ឈឺគ្រប់ពេល រោគសញ្ញាទាំងនេះគឺភាពតានតឹង ការថប់បារម្ភ ការសម្រាកមិនគ្រប់គ្រាន់ អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់យើង។ បើមិនប្រញាប់សម្រាក ឬពិគ្រោះជាមួយគ្រូពេទ្យទេនឹងឈានទៅធ្ងន់ពិបាកព្យាបាលមិនខាន។

មិនរីករាយនឹងអ្វីដែលខ្លួនធ្លាប់ចូលចិត្ត
ធ្លាប់តែមានទម្លាប់ចូលចិត្តកុន ចូលចិត្តទៅហាងកាហ្វេ រហូតក្លាយជាមនុស្សលែងចូលចិត្ត អ្វីៗទាំងអស់។ នេះអាចជារោគសញ្ញានៃភាពអស់សង្ឃឹម ឬការធ្លាក់ទឹកចិត្ត ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ អ្នកគួរតែសម្រាក ឬពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីព្យាបាលបន្ថែម។
ប្រសិនបើរោគសញ្ញាទាំងនេះកើតឡើងញឹកញាប់ វិធីល្អបំផុត គឺរកពេលវេលាសម្រាប់ខ្លួនឯង សម្រាកពីការងារ ចេញទៅក្រៅ មានពេលសម្រាប់ខ្លួនឯងខ្លះ ទៅណាក៏បានឆ្ងាយពីកន្លែងស្រ្តេសមួយរយៈ។
តាមពិតវិធីព្យាបាលខ្លួនឲ្យប្រសើរវិញ គឺមានច្រើន ជាឧទាហរណ៍ ប្រសិនបើអ្នកនៅជិតមនុសុ្សអវិជ្ជមាន ប្រកាន់ច្រើន ខឹងច្រើន ពូកែតែមើលបំណាំយើង ដើរចេញឆាប់គឺកាន់តែល្អ។ សុខភាពផ្លូវចិត្តគឺសំខាន់ កុំរវល់គិតពីចិត្តគេ រហូតភ្លេចមើលទឹកចិត្តខ្លួនឯង។ បើសុខភាពល្អ យើងធ្វើការងារអ្វីក៏សមប្រកបដែរ។ ចូរចាំទុក!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានសុខភាពខ្សោយ អាចចេញសញ្ញាទាំង ៧នេះ
ចុចអាន៖ចុចទីតាំងទាំង ១៤ លើរាងកាយនេះ អាចបំបាត់អាការឈឺចាប់នានា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


