សុខភាព
ធ្លាប់ដឹងអត់ ស្រីៗពពោះមួយចំនួន អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?
ជំងឺខ្លាញ់រុំថ្លើមពេលពពោះ កើតឡើងនៅពេលមានខ្លាញ់ច្រើននៅក្នុងកោសិកាថ្លើមលើស្រ្តីពពោះ។ ជំងឺនេះ កម្រកើតមាន តែអាចបង្កគ្រោះថ្នាក់ដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ ប្រសិនបើព្យាបាលមិនទាន់ពេល។ ម៉ាក់ៗណាខ្លះអាចមានហានិភ័យក្នុងការកើតជំងឺខ្លាញ់រុំថ្លើមពេលពពោះ ហើយបញ្ហានេះ មានអាការ និងរោគសញ្ញាអ្វីខ្លះ?

អ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីហេតុផលពិតប្រាកដដែលបណ្តាលឲ្យម៉ាក់ៗមានខ្លាញ់រុំថ្លើមពេលពពោះទេ ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថា ខ្លាញ់រុំថ្លើមពេលពពោះអាចជាបញ្ហាតំណពូជដែលជះឥទ្ធិពលដល់ដំណើរការថ្លើមក្នុងការបំបែកខ្លាញ់។
ជាធម្មតា ថ្លើមបំបែកទ្រីគ្លីសេរីត (ខ្លាញ់) និងអាស៊ីដខ្លាញ់ ប៉ុន្តែថ្លើមរបស់ស្រ្តីពពោះមួយចំនួនមិនអាចបំបែកខ្លាញ់ និងអាស៊ីដខ្លាញ់បានទេ ដូច្នេះបណ្តាលឱ្យមានខ្លាញ់ច្រើននៅក្នុងកោសិកាថ្លើម។
ម៉ាក់ៗដែលមានហានិភ័យមានខ្លាញ់រុំថ្លើមពេលពពោះគឺ៖
- ពពោះលើកដំបូង
- ពពោះកូនភ្លោះ ២ ឬច្រើន
- ពពោះកូនប្រុស
- ពពោះទាំងមិនគ្រប់គីឡូ
ជាទូទៅ ជំងឺខ្លាញ់រុំថ្លើមពេលពពោះកើតឡើងក្នុងអំឡុងសប្តាហ៍ទី ៣៥ ឬ៣៦ ហើយមានអាការៈ និងរោគសញ្ញាដូចជា៖
- ចង្អោរ និងក្អួត
- ឈឺពោះ ជាពិសេសផ្នែកលើខាងស្តាំ
- អត់ស្រួលខ្លួន
- ឈឺក្បាល
- អស់កម្លាំង
- វង្វេង
- ស្បែក និងភ្នែកឡើងលឿង (ខាន់លឿង)
គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យជំងឺខ្លាញ់រុំថ្លើមពេលពពោះដោយ៖
- ពិនិត្យមើល ឬសាកសួរពីប្រវត្តិសុខភាពរបស់ម៉ាក់ៗ
- ធ្វើការពិនិត្យរាងកាយម៉ាក់ៗ
- ច្រិបជាលិកាថ្លើមដើម្បីយកទៅពិនិត្យក្រោមមីក្រូទស្សន៍
- អេកូថ្លើម
- ស្កេន CT
ប្រសិនបើម៉ាក់ធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្លាញ់រុំថ្លើមពេលពពោះ គ្រូពេទ្យនឹងសម្រាលទារកឱ្យលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យសុខភាពលើម៉ាក់ៗ និងទារក។
ម៉ាក់ៗអាចត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់រយៈពេលច្រើនថ្ងៃបន្ទាប់ពីការសម្រាលរួចរហូតដល់ស្ថានភាពប្រសើរឡើង។ ភាគច្រើន មុខងារថ្លើមរបស់ម៉ាក់ៗនឹងត្រលប់មកធម្មតាវិញក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយពីសម្រាលរួច។

ជំងឺខ្លាញ់រុំថ្លើមពេលពពោះអាចបណ្តាលឱ្យម៉ាក់ៗ និងគភ៌មានបញ្ហាសុខភាពដូចជា ខ្សោយថ្លើម ធ្លាក់ឈាមធ្ងន់ធ្ងរ ខ្សោយតម្រងនោម ឬឆ្លងមេរោគធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេល៕
ចុចអាន៖មិនចង់ឲ្យមានផលវិបាកដល់គភ៌ ម៉ាក់ៗពពោះកុំសូវនៅជិតសត្វឆ្មាពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


