សុខភាព
ក្រោយឆ្លងអុតស្វា អ្នកជំងឺនឹងលេចចេញរោគសញ្ញាអ្វីខ្លះ?
ជំងឺអុតស្វា កំពុងបង្កក្ដីបារម្ភថ្មីដល់ពិភពលោក ដោយសារករណីឆ្លងត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយវាបន្តរាលដាលលើមនុស្សច្រើនឡើងៗ។ ក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) បានព្រមានពីការលេចឡើងបន្តទៀតនៃមេរោគនេះ ខណៈវិធីព្យាបាល ឬវ៉ាក់សាំងមិនទាន់មានប្រើប្រាស់នៅឡើយ។

ជាធម្មតា ប្រសិននរណាម្នាក់បានឆ្លងជំងឺអុតស្វា រោគសញ្ញានឹងលេចឡើងក្នុងរយៈពេល ៥-២១ ថ្ងៃ។ ទន្ទឹមគ្នានេះដែរ អ្នកជំងឺអាចលេចចេញរោគសញ្ញាទូទៅរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ និងអស់កម្លាំង។
យ៉ាងណាមិញ រោគសញ្ញាលេចឡើងញឹកញាប់បំផុតគឺ កន្ទួលលើស្បែកមុខ និងបន្តរីករាលដាលទៅផ្នែកផ្សេងទៀត រហូតពាសពេញរាងកាយ។ បន្ទាប់មកកន្ទួលនឹងបង្កជាពងបែក ព្រមទាំងដំបៅស្បែក។
ទោះយ៉ាងណាជំងឺអុតស្វា ជាធម្មតាមានលក្ខណៈស្រាល ហើយអ្នកជំងឺភាគច្រើននឹងជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ ដោយពុំចាំបាច់ទទួលការព្យាបាលពីគ្រូពេទ្យ។ ថ្វីត្បិតលទ្ធផលមិនធ្ងន់ធ្ងរយ៉ាងណាក្ដី អ្នកជំនាញព្រមាន ករណី១០%នៃអ្នកឆ្លងជំងឺនេះអាចស្លាប់បាន ព្រោះក្នុងករណី ១០០នាក់ មានម្នាក់មិនអាចសង្គ្រោះបានឡើយ។

បច្ចុប្បន្ន អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ខ្លួនមិនមានវិធីព្យាបាល ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ករណីឆ្លងជំងឺអុតស្វានោះទេ។
គួរបញ្ជាក់ថា មេរោគជំងឺអុតស្វាអាចឆ្លងលើមនុស្សតាមរយៈការប៉ះផ្ទាល់ជាមួយសត្វដូចជា ការចាប់ស្វា ឬបរិភោគសាច់ដែលចម្អិនមិនឆ្អិនល្អ។ បន្ទាប់ពីបានប៉ះពាល់ ឬបរិភោគសាច់ព្រៃ មេរោគអាចចូលទៅក្នុងខ្លួនប្រាណតាមរយៈដំបៅស្បែក ផ្លូវដង្ហើម ភ្នែក ច្រមុះ ឬមាត់ជាដើម។ ជាទូទៅមេរោគនេះអាចឆ្លងកាត់មនុស្សតាមរយៈសកម្មភាពសំខាន់ៗដូចជា ដំណក់ទឹកក្នុងបរិយាកាស ការប៉ះពាល់ស្បែកអ្នកឆ្លង ការរួមភេទ ឬប៉ះវត្ថុដែលមានមេរោគ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គួរដឹង! ជំងឺអុតស្វា ងាយឆ្លងតាមរយៈសកម្មភាពប៉ុន្មាននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


