សុខភាព
សហរដ្ឋអាមេរិក រកឃើញករណីជំងឺគ្រុនស្វិតដៃជើង ជាលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍
សហរដ្ឋអាមេរិក បានរាយការណ៍អំពីករណីជំងឺគ្រុនស្វិតដៃជើងជាលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍ បន្ទាប់ពីមន្ត្រីសុខាភិបាលក្នុងរដ្ឋញូវយ៉ក បញ្ជាក់ថា អ្នកជំងឺម្នាក់បានធ្វើតេស្តវិជ្ជមាន ជំងឺនេះ។

នាយកដ្ឋានសុខភាពរបស់រដ្ឋ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែកក្កដាថា ករណីនេះត្រូវបានរកឃើញនៅក្នុងខ្លួនពលរដ្ឋនៃតំបន់ Rockland។
នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្តបង្ហាញថា ករណីនៃមេរោគឆ្លងខ្លាំងនេះ អាចមានប្រភពនៅខាងក្រៅសហរដ្ឋអាមេរិក។
ស្នងការសុខាភិបាលប្រចាំតំបន់ Rockland លោក Patricia Schnabel Ruppert បាននិយាយថា “យើងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយធ្វើការជាមួយមន្ទីរសុខាភិបាលរដ្ឋញូវយ៉ក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈដែលកំពុងកើតមាន ដើម្បីការពារសុខភាព និងសុខុមាលភាពរបស់អ្នកស្រុក”។

ករណីចុងក្រោយនៃជំងឺគ្រុនស្វិតដៃជើងនៅសហរដ្ឋអាមេរិក ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៣។
CDC ដែលបញ្ជាក់ពីករណីកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា គ្មានករណីជំងឺគ្រុនស្វិតដៃជើងមានប្រភពដើមនៅក្នុងសហរដ្ឋអាមេរិកទេ ចាប់តាំងពីឆ្នាំ១៩៧៩មក។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីអតីតកាល មេរោគត្រូវបាននាំចូលមកក្នុងប្រទេស ដោយអ្នកដំណើរ។
ករណីបែបនេះចុងក្រោយគឺនៅក្នុងឆ្នាំ ២០១៣ នៅពេលកុមារអាយុ ៧ ខែដែលទើបផ្លាស់ទៅសហរដ្ឋអាមេរិកមកពីប្រទេសឥណ្ឌា ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងទីក្រុង San Antonio រដ្ឋ Texas។

គ្រុនស្វិតដៃជើង ធ្លាប់ជាជំងឺដ៏គួរឲ្យភ័យខ្លាចបំផុតរបស់ប្រទេសនេះ ដោយការផ្ទុះឡើងប្រចាំឆ្នាំ បានបណ្តាលឲ្យមានមនុស្សខ្វិនរាប់ពាន់នាក់។ CDC និយាយថា មេរោគនេះប៉ះពាល់ដល់កុមារជាចម្បង ហើយរោគសញ្ញារួមមាន ឈឺបំពង់ក ក្តៅខ្លួន អស់កម្លាំង និងចង្អោរ។
វ៉ាក់សាំងជំងឺនេះ មានតាំងពីឆ្នាំ១៩៥៥មក ហើយយុទ្ធនាការចាក់ថ្នាំបង្ការថ្នាក់ជាតិបានកាត់បន្ថយ ករណីឆ្លងប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកមកតិចជាង ១០០ករណី ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងតិចជាង ១០ករណី ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។
នៅឆ្នាំ១៩៧៩ ជំងឺគ្រុនស្វិតដៃជើង ត្រូវបានប្រកាសថា លែងមាននៅក្នុងសហរដ្ឋអាមេរិក។ ជនជាតិអាមេរិកភាគច្រើនបានទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនស្វិតដៃជើង ប៉ុន្តែករណីថ្មីនេះ បានបង្កការព្រួយបារម្ភដល់អ្នកដែលមិនបានចាក់ថ្នាំបង្ការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ក្មេងស្រីអាហ្វ្រិកឆ្លងមេរោគបណ្តាលឲ្យស្វិតដៃជើង ពេលនេះ WHO កំពុងចាត់វិធានការបន្ទាន់
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


