សុខភាព
ក្មេងស្រីអាហ្វ្រិកឆ្លងមេរោគបណ្តាលឲ្យស្វិតដៃជើង ពេលនេះ WHO កំពុងចាត់វិធានការបន្ទាន់
ប្រទេសម៉ាឡាវី បានប្រកាសពីការផ្ទុះឡើងនៃជំងឺគ្រុនស្វិតដៃជើង បន្ទាប់ពីក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមាន ផ្ទុកមេរោគនេះ។
នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់បាននិយាយថា នេះគឺជាករណីដំបូងនៃមេរោគ Poliovirus នៅទ្វីបអាហ្រ្វិក ក្នុងរយៈពេលជាងប្រាំឆ្នាំ។
ការវិភាគមន្ទីរពិសោធន៍បានបង្ហាញថា ជំងឺដែលរកឃើញនៅរដ្ឋធានី Lilongwe របស់ប្រទេសម៉ាឡាវីមួយនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមួយដែលកំពុងចរាចរណ៍ក្នុងប្រទេសប៉ាគីសថាន។
លោកវេជ្ជបណ្ឌិត Matshidiso Moeti បាននិយាយថា “ដោយសារតែវាជាករណីនាំចូលពីប្រទេសប៉ាគីស្ថាន ការរកឃើញនេះនឹងមិនប៉ះពាល់ដល់ឋានៈគ្មានមេរោគ Poliovirus ក្នុងតំបន់អាហ្រ្វិកទេ”។ លោកបន្ថែមថា WHO កំពុងចាត់វិធានការបន្ទាន់ដើម្បីការពារការរីករាលដាល។
ក្មេងស្រីជនជាតិម៉ាឡាវី បានចាប់ផ្តើមបង្ហាញរោគសញ្ញាខ្វិននៅថ្ងៃទី១៩ខែវិច្ឆិកា ហើយសំណាកលាមកដើម្បីរកមើលមេរោគ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍នៅប្រទេសអាហ្វ្រិកខងត្បូង និងសហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងតាមដានជំងឺស្វិតដៃជើង
គួរបញ្ជាក់ថា ជំងឺស្វិតដៃជើងត្រូវបានលុបបំបាត់ជាផ្លូវការនៅក្នុងទ្វីបអាហ្រ្វិកកាលពីឆ្នាំ២០១៦ ដោយករណីចុងក្រោយត្រូវបានរកឃើញនៅក្នុងប្រទេសនីហ្សេរីយ៉ា។
Polio គឺជាមេរោគឆ្លងខ្លាំង ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោម ៥ឆ្នាំ។
វាឆ្លងតាមរយៈការលាងដៃមិនស្អាតបន្ទាប់ពីបន្ទោបង់លាមកដែលមានមេរោគ ឬតាមរយៈអាហារ ឬទឹកដែលមានមេរោគស្រដៀងគ្នា។ វាក៏អាចឆ្លងតាមរយៈដំណក់ទឹកពីការក្អក និងកណ្ដាស់របស់អ្នកឆ្លងផងដែរ។
នៅពេលដែលបានលេបចូល មេរោគនេះនឹងកើនឡើងក្នុងពោះវៀន ហើយវាអាចបន្តឆ្លងទៅប្រព័ន្ធសរសៃប្រសាទ ដែលអាចបណ្តាលឲ្យខ្វិនបាន។
ភាពខ្វិននេះអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ ហើយអាចសម្លាប់មនុស្សបាន ប្រសិនបើវាទៅដល់សាច់ដុំដែលពួកគេប្រើដើម្បីដកដង្ហើម។
ជំងឺគ្រុនស្វិតដៃជើងត្រូវបានមនុស្សស្គាល់ច្រើន ដោយសារវាធ្វើឲ្យកុមាររាប់លាននាក់នៅជុំវិញពិភពលោកពិការជារៀងរាល់ឆ្នាំក្នុងទសវត្សរ៍ឆ្នាំ១៩៤០និង១៩៥០។
ជំងឺនេះអាចត្រូវបានការពារតាមរយៈការចាក់ថ្នាំបង្ការ ដោយវ៉ាក់សាំងដំបូងសម្រាប់មេរោគនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO ប្រកាសបញ្ចប់ជំងឺដ៏កាចសាហាវមួយនេះនៅប្រទេសហ្វីលីពីន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


