សុខភាព
ហេតុផល ១២ យ៉ាង គួរតែប្ដូរទៅទទួលទានអង្ករសម្រូប
សម្រាប់អ្នកចូលចិត្តទទួលទានបាយសម្រូប ក្រោយបានអានអត្ថបទនេះរួចនឹងសប្បាយចិត្តខ្លាំងមិនខាន ព្រោះបាយសម្រូបមានអត្ថប្រយោជន៍ជាច្រើន ដូចថ្នាំបំប៉នដល់រាងកាយដែរ។

ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលយើងទទួលបាន ក្រោយហូបបាយសម្រូប។
១ មានផ្ទុកអូមេហ្គា៣ ដែលជួយក្នុងដំណើរការនៃប្រព័ន្ធសរសៃប្រសាទ ខួរក្បាល និងថ្លើម។
២ កាត់បន្ថយជាតិខ្លាញ់ កូលេស្តេរ៉ុល និងទ្រីគ្លីសេរីដក្នុងសរសៃឈាម។
៣ ជំរុញការបង្កើត collagen សម្រាប់ស្បែក ធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លា។
៤ កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល និងបេះដូង។
៥ ការពារពីជំងឺ beriberi។
៦ មានសារធាតុប្រឆាំងអុកស៊ីតកម្ម នោះកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៧ ដោះស្រាយបញ្ហារាគរូសឬទល់លាមកជាដើម។
៨ ការពារការចុះខ្សោយនៃភ្នែកជួយឲ្យមើលឃើញកាន់តែច្បាស់ជាងមុន។
៩ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
១០ ការថយចុះកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។
១១ កាត់បន្ថយសម្ពាធឈាមខ្ពស់។
១២ មានផ្ទុកជាតិសរសៃអាហារដែលមានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ។
តាមពិតអង្ករសម្រូបមានអត្ថប្រយោជន៍ជាច្រើនទៀត ដែលយើងគួរតែប្ដូរមកទទួលទានជាប្រចាំថ្ងៃ។ កុំចំណាយលុយខ្ជះខ្ជាយទិញអាហារបំប៉ន ព្រោះមិនមែនគ្រប់ផលិតផលទាំងនោះសុទ្ធតែល្អទាំងអស់នោះទេ។ ដូច្នេះគួរជ្រើសរើសរបស់ធម្មជាតិ ទៅបំពេញដល់រាងកាយវិញប្រសើរជាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គុណប្រយោជន៍សុខភាព ៣យ៉ាង ពីអង្ករសម្រូបគ្រប់គ្នាគួរដឹង
ចុចអាន៖អង្ករ៤ ប្រភេទខុសៗគ្នា សុទ្ធតែមានសារធាតុ ចិញ្ចឹមម្យ៉ាងម្នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


