សុខភាព
តើអំបិលហិមាល័យ ពិតជាមានប្រយោជន៍ជាងអំបិលធម្មតាមែនទេ?
អំបិលគឺជាគ្រឿងទេស ដែលត្រូវតែមាននៅស្ទើរតែគ្រប់ផ្ទះនៅក្នុងផ្ទះបាយ។ យើងភាគច្រើនស្គាល់អំបិលសមុទ្រ និងអំបិលពណ៌ស។ ប៉ុន្តែបច្ចុប្បន្ននេះ មានអំបិលមួយប្រភេទទៀតកំពុងពេញនិយមក្នុងចំណោមអ្នកស្រលាញ់សុខភាព នោះគឺអំបិលហិមាល័យ ។ អ្នកខ្លះអាចហៅវាថាអំបិលពណ៌ផ្កាឈូក ដែលគេនិយាយថាមានសារធាតុរ៉ែច្រើន ហើយវាល្អជាងអំបិលធម្មតាដែលយើងធ្លាប់ប្រើ។

អំបិលហិមាល័យ មានដើមកំណើតនៅហិមាល័យយ៉ា នៃប្រទេសប៉ាគីស្ថាន វាមានពណ៌ផ្កាឈូកដោយសារតែវត្តមាននៃអុកស៊ីដជាតិដែក។ អំបិលហិម៉ាល័យត្រូវបានចាត់ថ្នាក់ជាអំបិលសុទ្ធ។ វាត្រូវបានគេជឿថា បណ្តាលមកពីការហួត និងគ្រីស្តាល់នៃទឹកមហាសមុទ្របុរាណរាប់លានឆ្នាំមុន ឆ្លងកាត់ការចម្រាញ់ដោយដៃ និងមិនបន្ថែមសារធាតុគីមី ឬសារធាតុបន្ថែម។ វាជាធម្មជាតិ និងមានសារធាតុរ៉ែច្រើនជាងអំបិលដែលប្រើជាទូទៅ។ បន្ថែមពីលើការប្រើសម្រាប់ចម្អិនអាហារ អំបិលហិម៉ាឡៃក៏ពេញនិយមក្នុងការធ្វើចង្កៀង ឬបង្កើតរូងភ្នំអំបិលហិមាល័យ ដើម្បីជួយកំចាត់មេរោគនៅលើអាកាស។ វាធ្វើឲ្យសួតមានប្រសិទ្ធភាពជាងមុនផងដែរ។
អត្ថប្រយោជន៍សុខភាពដ៏ល្បីល្បាញនៃអំបិលហិមាល័យ មនុស្សជាច្រើនជឿថាការទទួលទាន អំបិលហិមាល័យយ៉ាងទៀងទាត់ អាចធ្វើឲ្យសុខភាពរបស់ពួកគេប្រសើរឡើង។ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-ជួយរក្សាកម្រិតជាតិទឹកក្នុងរាងកាយ។
-ជួយរក្សាតុល្យភាព pH ក្នុងកោសិកា ជាពិសេសកោសិកាខួរក្បាល។
-ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងពន្យាភាពចាស់។
-ជួយស្រូបយកភាគល្អិតអាហារនៅក្នុងពោះវៀន។
-វាជួយឲ្យខួរក្បាល សាច់ដុំ និងប្រព័ន្ធប្រសាទធ្វើការបានកាន់តែល្អ។
-ជួយប្រព័ន្ធដង្ហើម រួមទាំងសុខភាព sinus កាន់តែប្រសើរ។
-ជួយគ្រប់គ្រងសម្ពាធឈាម។
-ពង្រឹងឆ្អឹង។
-ការពារការរមួលក្រពើ
-ជំរុញចំណង់ផ្លូវភេទ។
-ជួយឲ្យសរសៃឈាមរឹងមាំ។
-ជួយឱ្យគេងលក់ស្រួល។
តើអំបិលហិមាល័យ ពិតជាល្អជាងអំបិលតុធម្មតាមែនទេ? មនុស្សជាច្រើនជឿថាអំបិលហិម៉ាល័យមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ដោយសារតែវាមានសារធាតុរ៉ែ និងមីក្រូសារជាតិរហូតដល់ ៨៤ វាមានប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និងជាតិដែកច្រើនជាងអំបិលទូទៅ។ ប៉ុន្តែមានសូដ្យូមតិចជាង ពោលគឺក្នុងបរិមាណដូចគ្នានៃក្រាម អំបិលធម្មតាមាន ៣៨១មីលីក្រាមនៃសូដ្យូម ខណៈអំបិលហិមាល័យមានសូដ្យូមតិចជាង ៣៦៨ ក្រាម។ ដូច្នេះ អំបិលហិមាល័យ មានលក្ខណៈធម្មជាតិ អាចមានសុវត្ថិភាព និងមានសុខភាពល្អជាង។

ទោះយ៉ាងណា សម្រាប់អ្នកដែលងាកមកទទួលទានអំបិលហិមាល័យ ប្រហែលជាមិនទទួលបានអ៊ីយ៉ូតគ្រប់គ្រាន់ដែលរាងកាយត្រូវការឡើយ។ ដូច្នេះគួរបន្ថែមអ៊ីយ៉ូតដោយការទទួលទានអាហារសមុទ្រដូចជា បង្គា ខ្យង សារ៉ាយសមុទ្រ រួមទាំងផលិតផលទឹកដោះគោ ការការពារកង្វះអ៊ីយ៉ូត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៧ វិធី ការពារគ្រួសតម្រងនោម
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


