សុខភាព
មកដឹងពីអត្ថប្រយោជន៍ ៨ យ៉ាងនៃស៊ុបប៉េងប៉ោះ
ក្រៅពីរសជាតិឆ្ងាញ់ផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុរុក្ខជាតិដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ។ យោងតាមផ្នែកវិទ្យាសាស្ត្រ ខាងក្រោមនេះជាអត្ថប្រយោជន៍ ៨ យ៉ាងនៃស៊ុបប៉េងប៉ោះ ៖

១. មានជីវជាតិខ្ពស់
ស៊ុបប៉េងប៉ោះមានកាឡូរីទាប, ប៉ូតាស្យូមខ្ពស់, វីតាមីន C K A និងសារធាតុលីកូពីនដែលជាសមាសធាតុផ្ដល់នូវអត្ថប្រយោជន៍សុខភាពជាច្រើនដល់អ្នកបរិភោគ ។
២. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
ការទទួលទានស៊ុបប៉េងប៉ោះគឺជាវិធីដ៏ល្អមួយដើម្បីទាញយកអត្ថប្រយោជន៍ពីសមត្ថភាពប្រឆាំងអុកស៊ីតកម្ម ពួកវាសម្បូរទៅដោយសារធាតុលីកូពីន, សារធាតុ Flavonoids, វីតាមីន C E, និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗទៀត ។

៣. អាចប្រឆាំងនឹងជំងឺមហារីក
លីកូពីន និង carotenoids ដែលមាននៅក្នុងស៊ុបប៉េងប៉ោះអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតនិងសុដន់ ។ សូមបញ្ជាក់ដែរថាប៉េងប៉ោះឆ្អិនមានឥទ្ធិពលខ្លាំងជាងប៉េងប៉ោះឆៅ ។
៤. ជំនួយស្បែក និងភ្នែក
សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែប៉េងប៉ោះអាចការពារស្បែករបស់អ្នកពីការរលាកដោយសារពន្លឺព្រះអាទិត្យ និងបន្ថយហានិភ័យអន់ភ្នែកតាមអាយុ ។

៥. ជំនួយឆ្អឹង
សារធាតុលីកូពីនជួយរក្សាឆ្អឹងឱ្យរឹងមាំ និងកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង ។
៦. អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង
សារធាតុ carotenoid និងវីតាមីន C របស់ស៊ុបប៉េងប៉ោះអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ។

៧. អាចបង្កើនសមត្ថភាពបន្តពូជរបស់បុរស
លីកូពីនអាចជំនួយនូវប៉ារ៉ាម៉ែត្រមេជីវិតឈ្មោលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមានកូនរបស់បុរស។
៨. បង្កើនភាពស៊ាំ
ស៊ុបប៉េងប៉ោះមួយចានក្តៅអាចជួយយើងឱ្យបានធូរស្រាលនៅពេលអ្នកស្ថិតនៅក្រោមអាកាសធាតុប្រែប្រួល ដោយសារវត្តមាននៃ carotenoid និងវីតាមីន C ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ នឹកស្មានមិនដល់ ទឹកអង្ករមានអត្ថប្រយោជន៍ច្រើនម្ល៉ឹងសោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


