សុខភាព
ល្បីថា “តែបៃតង” ជួយឲ្យឆាប់មានកូន?
គ្រាន់តែឮ “តែបៃតង” ជួយសុខភាពល្អ រាងស្អាត កាត់បន្ថយហានិភ័យមហារីក គ្នាយើង ពិសេសស្រីៗ នាំគ្នាផឹកភ្លូកទឹកភ្លូកដី មិនអ៊ីចឹង? “Hello គ្រូពេទ្យ” ចង់ប្រាប់ដំណឹងល្អមួយទៀត ក្រៅពីជួយសុខភាព “តៃបៃតង” ថែមទាំងអាចជួយស្រីៗឲ្យឆាប់មានអូនៗគួរឲ្យស្រលាញ់ទៀតផង។

មកទល់នឹងពេលនេះ នៅមានចំណុចខ្វែងគំនិតគ្នាច្រើន ពាក់ព័ន្ធអត្ថប្រយោជន៍ តែបៃតង ដោយការសិក្សាមួយចំនួនបានបង្ហាញថា ផឹក តែបៃតង អាចជួយបង្កើនឱកាសមានផ្ទៃពោះ ប៉ុន្តែមានការសិក្សាផ្សេងទៀត បង្ហាញថា ជាតិកាហ្វេអ៊ីនក្នុងតែបៃតង អាចជះឥទ្ធពលលើរាងកាយ ពិសេសអាចប៉ះពាល់ដល់ការបង្កកំណើតទៀតផង។ យ៉ាងណា អត្ថបទនេះ និងបង្ហាញច្បាស់ ការសិក្សាមួយណាអាចជឿជាក់បាន។
១- យើងបានដឹងពីអ្វីខ្លះពីតែបៃតង?

តែបៃតង ជាភេសជ្ជៈដ៏ពេញនិយមសម្រាប់មនុស្សទូទៅ ទូទាំងពិភពលោក ដោយសារអត្ថប្រយោជន៍របស់វាតែម្តង។ តែប្រភេទនេះ ត្រូវគេចម្រាញ់ចេញពីស្លឹករុក្ខជាតិម្យ៉ាង ឈ្មោះ Camellia Sinensis ដោយប្រើស្លឹកមិនទាន់ដុះមេ មកធ្វើជាតែ។ តែបៃតង មានផ្ទុកសារធាតុ Polyphenols (គីមីធម្មជាតិ) ដល់ទៅ ៣០-៤០ ភាគរយ ដែលសារធាតុប្រឆាំងអុកស៊ីតកម្មដ៏អស្ចារ្យមួយ។
ក្រៅពីសារធាតុ Polyphenols តែបៃតង មានស្តុកសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ពពួក Catechins ផងដែរ ដោយមានសារធាតុនេះ សរុបដល់ទៅ ៦យ៉ាង រួមមាន Catechin, Gallaocatechin, Epicatechin, Epigallocatechin, Epicatechin gallate និងសារធាតុ Apigallocatechin gallate (EGCG)។ លើសពីនេះ ក៏មានសារធាតុគីមីពពួក Alkaloids ដូចជា Caffeine Theobromine និង Theophylline ផងដែរ។
អ្នកវិទ្យាសាស្ត្រលើកឡើងថា តែបៃតង ពិតជាមានគុណប្រយោជន៍ច្រើន ដូចជា ជួយសម្រកទម្ងន់ កាត់បន្ថយហានិភ័យ ជំងឺបេះដូង និងមហារីក ជួយកាត់បន្ថយការជក់បារី ញ៉ាំខ្លាញ់តិច និងសម្រួលដល់ការហាត់ប្រាណឲ្យបានទៀងទាត់។ បច្ចុប្បន្ន ផលិតផលធ្វើពីតែបៃតង មានច្រើនបែបច្រើនយ៉ាង ដូចជា ស្លឹកតែស្ងួត តែចម្រាញ់ពីស្លឹក និងផ្កា ក៏ដូចជា ប្រភេទថ្នាំគ្រាប់ និងថ្នាំទឹកជាដើម។
២- តែបៃតងជួយស្រីៗឆាប់មានកូនមែនអត់?

មានមនុស្សមិនតិចទេ លើកឡើងថា តែបៃតង ជួយដល់ស្ត្រីឲ្យឆាប់មានកូន។ ការសិក្សា នៃកម្មវិធីថែទាំវេជ្ជសាស្ត្រ Kaiser Permanente ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បង្ហាញថា ស្រីៗផឹកតែបៃតងលើសកន្លះកែវ ក្នុងមួយថ្ងៃ បង្កើនឱកាសមានផ្ទៃពោះច្រើនជាង ២ដង បើធៀបជាមួយស្រីៗមិនបានផឹក។ ការសិក្សាបញ្ជាក់ដែរថា សារជាតិគីមីក្នុងតែបៃតង អាចជំរុញការបង្កកំណើតឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។
ផ្ទុយទៅវិញ មានការសិក្សារផ្សេងទៀត លើកឡើងថា ជាតិកាហ្វេអ៊ីនក្នុងតែបៃតង ជះឥទ្ធិពលលើការបង្កកំណើត ហើយគ្នាយើងផឹកជាតិកាហ្វេអ៊ីនលើសពី ៣០០មិល្លីក្រាម អំឡុងពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់បេប៊ីក្នុងផ្ទៃ កើតមកមានទំហំតូចជាងអាយុ។ ហេតុនេះ បើស្រីៗគ្នាយើង កំពុងចង់បានអូនៗ ពិបាកយក ឬមានរដូវមិនទៀងទាត់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន។ យ៉ាងណា យើងនៅតែអាចផឹកតែបៃតងបាន ប៉ុន្តែចាំថា គ្រប់យ៉ាងលើលោកនេះ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ ហេតុនេះគួរផឹកក្នុងកម្រិតសមរម្យបានហើយ។
យោងតាមសាកលវិទ្យាល័យផ្នែកសម្ភព និងរោគស្ត្រី សហរដ្ឋអាមេរិក បានណែនាំ ឲ្យផឹកសារជាតិកាហ្វេអ៊ីនក្រោម ២០០មិល្លីក្រាម ក្នុងមួយថ្ងៃ ទើបល្អ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ តែបៃតងផ្ដល់សុខភាព តែបើផឹក៤ពេលនេះ អាចបង្កជាគ្រោះថ្នាក់
ចុចអាន៖ មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


