សុខភាព
ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក
ជាទូទៅយើងតែងបង្ហាត់កូនឲ្យចេះដុសធ្មេញ នៅវ័យប្រហែល ១ ឆ្នាំជាងឡើងទៅ។ ប៉ុន្តែលោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បានណែនាំថា គួរតែសម្អាតតាំងពីមិនទាន់ដុះធ្មេញ ទើបសុខភាពមាត់ធ្មេញល្អប្រសើរ។
វេជ្ជបណ្ឌិតឯកទេសកុមារ បម្រើការងារនៅ Singapore Medical Center រូបនេះបានឲ្យដឹងថា ក្មេងចេះបៅត្រូវតែចេះសម្អាតក្នុងមាត់ ដើម្បីអនាម័យ ធ្មេញដុះមកសស្អាត និងគ្មានក្លិនអាក្រក់ចេញពីមាត់ ដែលនេះជាមូលហេតុសំខាន់។

ចំណែកឧបករណ៍ដែលត្រូវការនោះមានដូចជាកំប្រេសយកមករុំនៅដៃ និងទឹកក្ដៅឧណ្ហៗ។ វិធីធ្វើគឺជ្រលក់កំប្រេសដែលរុំនៅម្រាមដៃចង្អុលទៅក្នុងទឹកឧណ្ហៗនោះ ហើយយកទៅវាសក្នុងមាត់ ដើម្បីកម្ចាត់ជាតិទឹកដោះដែលនៅសេសសល់ជាប់អណ្ដាត និងអញ្ចាញធ្មេញ ក្រោយកូនបៅរួច។ នៅពេលកូនចាប់ផ្ដើមដុះពន្លកធ្មេញយើងនៅបន្តសកម្មភាពបែបនេះដដែល រហូតដល់វ័យ ១ ឆ្នាំ ទើបចាប់ផ្ដើមបង្រៀនឲ្យចេះដុសសម្អាតធ្មេញជាមួយច្រាស និងថ្នាំ។
នៅវ័យចេះដុសធ្មេញត្រូវទិញថ្នាំសម្រាប់កូនក្មេងគ្មានជាតិហ្លុយអរ៉ាយ គួរតែដាក់ថ្នាំឲ្យកូននៅបរិមាណតិចតួចចាប់ពីប៉ុនគ្រាប់ស្រូវឡើងទៅ ហើយនៅពេលកូនដុសចាំប្រាប់ឲ្យកូនស្ដោះ និងតាមមើលកូនកុំឲ្យលេបថ្នាំដុសធ្មេញ ចៀសវាងមានបញ្ហាផ្សេងៗ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ការសិក្សារកឃើញប្រយោជន៍ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង
ចុចអាន៖ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែង ប៉ះពាល់ជីវិត លែងបានសប្បាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


