សុខភាព
ការធ្វើសមាធិជួយយ៉ាងពិសេសដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះច្រើនតែមានការពិបាកក្នុងការទប់ទល់នឹងអារម្មណ៍ផ្លាស់ប្តូរ ទោះបីជាដឹងអំពីភាពមិនសមហេតុផលក៏ពួកគេពិបាកនឹងគ្រប់គ្រងថែមទំាងងាយនឹងមានអារម្មណ៍រំជើបរំជួលដោយសារការប្រែប្រួលនៃអ័ម៉ូន និង តុល្យភាពរាងកាយ ។

Nancy Bardacke អ្នកនិពន្ធសៀវភៅ “Mindful Birthing” និយាយថា ការរំពឹងទុករបស់ម្តាយម្នាក់ៗ គឺអាចឆ្លងកាត់ការមានផ្ទៃពោះប្រកបដោយសន្តិភាព សុវត្ថិភាពនិងប្រសូតមកនូវជិវិតវិជ្ជមានមួយ។ នេះជាអ្វីដែលស្ត្រីម្នាក់ៗ ផ្តោតការយកចិត្តទុកដាក់តាំងពីដំបូង។
ការធ្វើសមាធិនឹងផ្តល់ផលវិជ្ជមានមួយចំនួនសម្រាប់ស្ត្រីមានផ្ទៃពោះដែលអ្នកប្រហែលជាចាប់អារម្មណ៍ចង់ដឹងដូចជា តាមរយៈការលុបបំបាត់ភាពតានតឹងនិងកាត់បន្ថយការភ័យខ្លាចនៃការឈឺពោះការធ្វើសមាធិអនុញ្ញាតឱ្យស្ត្រីរក្សាភាពស្ងប់ស្ងាត់បាន ក្នុងកំឡុងពេលសម្រាលនិងការពារពួកគេពីការធ្លាក់ទឹកចិត្តក្រោយពេលសម្រាល។

ការអនុវត្តសមាធិ១០នាទីជាប្រចាំថ្ងៃ ធ្វើឱ្យសរសៃប្រសាទម្តាយដំណើរការរលូននិងបន្ថយភាពតានតឹង ដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទំាងកូននិងម្តាយ។
ការធ្វើសមាធិធ្វើឱ្យចិត្តស្ងប់និងធ្វើឱ្យអារម្មណ៍មានលំនឹងតាមរយៈការគ្រប់គ្រងអរម៉ូនរំខាន cortisol ឬហៅថាអរម៉ូនស្ត្រេសនៅក្នុងរាងកាយដែលបណ្តាលឱ្យ ប្រព័ន្ធសរសៃប្រសាទធ្វើស្វយ័តសកម្មនឿយហត់ ។
នៅរាល់ពេលមនុស្សយើងប្រឈមមុខនឹងភាពតឹងតែងប្រចាំថ្ងៃ ការគំរាមកំហែងជាបន្ទាន់លើសម្ពាធផ្លូវចិត្តបានបង្កើនកម្រិតអរម៉ូន ការសិក្សាលើសមត្ថភាពខួរក្បាលរបស់អ្នកដែលធ្វើសមាធិទៀងទាត់បានបង្ហាញថា ពួកគេមានកម្រិតអរម៉ូន cortisol ទាប ដែលនេះអាចពន្យល់បានពីភាពធន់ទ្រាំយ៉ាងល្អនៅក្នុងធម្មជាតិនៃប្រព័ន្ធរាងកាយរបស់ពួកគេក្រោយទម្លាប់ធ្វើសមាធិ។

ស្ត្រីមានផ្ទៃពោះអាចធ្វើការសមាធិនៅពេលយប់ដែលមានប្រសិទ្ធភាពជាងការតាំងសមាធិពេលព្រឹក ព្រោះវាទាក់ទងទៅនឹងវដ្តនៃការគេងលក់ស្រួល។ បញ្ហាដំណេករួមទាំងការគេងមិនលក់រ៉ៃរ៉ៃ ការដកដង្ហើមតឹងតែងពេញមួយយប់ ការគេងសុបិន្តលាយការពិត គេងពាក់កណ្តាលភ្ញាក់ ជាសញ្ញាណដ៏អាក្រក់បំផុតនៃការសម្រាល៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ស្ត្រីចង់ប្រើថ្នាំពន្យារកំណើត គួរចាប់ផ្ដើមប្រើនៅពេលនេះទើបត្រឹមត្រូវ
ចុចអាន៖ អស្ចារ្យ សមាធិអាចជួយធ្វើឱ្យលូតលាស់កោសិកាខួរក្បាលថ្មី?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


