សុខភាព
ក្រសួងកិច្ចការនារី ធ្វើយុទ្ធនាការ Fit For Hope ២០២៤ ដើម្បីឱ្យមហាជនយល់ដឹងច្រើនពីជំងឺមហារីកសុដន់ ជាពិសេសស្ត្រី
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី និងក្រុមហ៊ុនដៃគូ បានរៀបចំពីធីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit For Hope ២០២៤ ដើម្បីផ្សព្វផ្សាយពីជំងឺមហារីកនេះដល់មហាជនបានទូលំទូលាយ ជាពិសេសគឺស្រ្តីតែម្តង ក្នុងការយល់ដឹងខ្ពស់ពីមហារីកនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី២ ខែកញ្ញា។

ពិធីបើកនេះ មានការចូលរួមក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ គិតគូរ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកកម្ពស់សុខុមាលភាពសង្គម ជាពិសេសសុខុមាលភាពរបស់ស្រ្តី និងក្មេងស្រី ឱ្យចៀសឆ្ងាយពីគ្រោះថ្នាក់នានាដែលបណ្តាលមកពីជំងឺមិនឆ្លង ដូចជាជំងឺមហារីកសុដន់ជាដើម។

តាមក្រសួងបានឱ្យដឹងថា យុទ្ធនាការ Fit For Hope ២០២៤ ធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់” មានគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ដល់សាធារណជន ជាពិសេសស្ត្រីខ្លួនឯង ដើម្បីទទួលបាននូវចំណេះដឹងគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះ យុទ្ធនាការនេះ លើទឹកចិត្តឱ្យស្រ្តីមានភាពរឹងមាំ និងក្លាហាន ហើយកាត់បន្ថយភាពអៀនខ្មាស ចេះពីរបៀបពិនិត្យរករោគសញ្ញាដោយខ្លួនឯងឱ្យបានទៀតទាត់ និងទៅទទួលបានការពិនិត្យ និងផ្តល់រោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញបានទាន់ពេលវេលា ព្រមទាំងទទួលបានឱកាសអំណោយផលក្នុងការព្យាបាលឲ្យជាសះស្បើយ ជាផ្នែកជួយសង្គ្រោះជីវិតខ្លួនផងដែរ។

ក្នុងពិធីបើកយុទ្ធនាការនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាលរងរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល យុវជន និសិ្សត សរុបចំនួន ៦៥០ នាក់ ក្នុងនោះមាន ស្រ្តី ៥៥០ នាក់ និងតាមប្រព័ន្ធអនឡាញសរុបចំនួន ៨៧៩ នាក់។


តាមការស្រាវជ្រាវរោកសញ្ញានៃជំងឺមហារីកសុដន់ គឺដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូងមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ, ស្បែកសុដន់រាងដូចសំបកក្រូច, ក្បាលសុដន់ផតចូលក្នុង, សុដន់ប្រែប្រួលទំហំខុសធម្មតាខ្លាំង, ចេញទឹកដោះលាយឈាម, មានកូនកណ្តុរនៅក្រោមក្លៀក និងសញ្ញាផ្សេងៗទៀត។ ដូចនេះ ប្រសិនមានការសង្ស័យ និងដើម្បីសុវត្ថិភាព គួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធីសាស្ត្រព្យាបាល ឬរកវិធីសាស្ត្រដែលអាចពិនិត្យរោគសញ្ញាដោយខ្លួនឯងបាន៕
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


