សុខភាព
កុំខំតែពាក់ម៉ាសនិងលាងដៃ ហើយភ្លេចរឿងសំខាន់ៗប៉ុន្មាននេះ
ការរីករាលដាលនៃកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយ ដោយការចម្លងថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។ មូលហេតុនេះ ការរឹតបន្ដឹងវិធានការរក្សាអនាម័យ លាងដៃ ពាក់ម៉ាស និងរក្សាគម្លាយសង្គម ជាកាតព្វកិច្ចចាំបាច់ដែលប្រជាពលរដ្ឋគ្រប់រូប ត្រូវអនុវត្តមិនអាចអាក់ខានបាន។

យ៉ាងណាក្ដី មកទល់ពេលនេះ នៅមានមនុស្សមួយចំនួនយល់ថា ត្រឹមតែពាក់ម៉ាសនិងលាងដៃគ្រប់គ្រាន់ គឺអាចការពារបានខ្ពស់ ហើយបែរជាធ្វេសប្រហែសនូវរឿងសំខាន់ៗមួយចំនួនទៀតទៅវិញ។
ក្រៅពីពាក់ម៉ាសការពារ និងលាងដៃ ខាងក្រោមជារឿងចាំបាច់ដែលអ្នកត្រូវធ្វើដើម្បីការពារខ្លួនឯងពីការចម្លងរោគ៖
១. បរិភោគអាហារជីជាតិ បន្លែ ត្រី សាច់ ចម្អិនឆ្អិនល្អ ចៀងវាងអាហារឆៅៗ។ ពិសេស មិនត្រូវបរិភោគសត្វឈឺនិងសត្វស្លាប់ដោយសារជំងឺទេ។
២. ទទួលទានទឹកឲ្យបានច្រើនយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។
៣. សម្រាកគ្រប់គ្រាន់ ចៀសវាងគេងយប់ជ្រៅពេកដែលនាំប្រព័ន្ធភាពស៊ាំចុះខ្សោយ។
៤. ហាត់ប្រាណយ៉ាងហោច ១០-១៥ នាទីជារៀងរាល់ ដើម្បីបណ្ដេញជាតិពុល និងពង្រឹងភាពស៊ាំ។
៥. មិនត្រូវខាកស្តោះនៅទីសាធារណៈ ហើយត្រូវខ្ទប់ច្រមុះ មាត់នៅពេលក្អកឬកណ្តាស់ឲ្យបានត្រឹមត្រូវ។
៥. សម្រាប់អាជីវករ សូមឧស្សាហ៍លាងសម្អាតឧបករណ៍និងកន្លែងលក់ដូរយ៉ាងតិចមួយថ្ងៃមួយដង។
៦. សម្អាតសម្ភារប្រើប្រាស់ប្រចាំថ្ងៃឱ្យបានទៀងទាត់រួមមាន អេក្រង់ទូរសព្ទ តេឡេកុម្មង់។ល។
៧. ប្រញាប់ងូតទឹកប្ដូរសម្លៀកបំពាក់ និងបោកគក់ខោអាវ ក្រោយចេញក្រៅជួបមនុស្សច្រើន។
៨. ចៀសវាងការជួបជុំមនុស្សច្រើន ឬធ្វើដំណើរដែលមិនចាំបាច់។
៩. បើមិនស្រួលខ្លួន គ្រុនក្តៅ និងក្អក ត្រូវផ្អាកការធ្វើដំណើរ។ ប្រសិនបើពិបាកដកដង្ហើមត្រូវទៅជួបពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាល។
ចំពោះករណីការសង្ស័យផ្សេងទៀត សូមទាក់ទងទូរសព្ទទៅលេខ ១១៥ ដោយឥតគិតថ្លៃពីគ្រប់ប្រព័ន្ធ៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ