សុខភាព
តិចនិក ៤យ៉ាង ជួយមនុស្សវ័យចំណាស់ឲ្យមានរាងកាយមាំមួន
មិនថាយើងស្ថិតក្នុងវ័យណានោះទេ ជាការចាំបាច់ណាស់ដែលយើងត្រូវថែទាំរាងកាយឲ្យនៅមាំមួន និងការពារខ្លួនពីជំងឺផ្សេងៗ។
ប្រសិនបើយើងមានវ័យដល់៦៥ឆ្នាំ ឬលើសពីនេះ គ្រាន់តែកើតផ្ដាសាយធម្មតា ក៏អាចធ្វើឲ្យមានផលវិបាកផ្សេងៗដែរ។ ផលវិបាកទាំងនោះអាចមានដូចជា ជំងឺផ្លូវដង្ហើម រលាកទងសួត ឆ្លងរោគនៅត្រចៀក ឬឆ្លងរោគនៅប្រហោងឆ្អឹងច្រមុះជាដើម។ មួយវិញទៀត បើសិនជាយើងមានជំងឺប្រចាំកាយដូចជាហឺត ឬទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមនេះនឹងធ្វើឲ្យស្ថានភាពសុខភាពកាន់តែអាក្រក់។
ខាងក្រោមនេះជាតិចនិកមួយចំនួនសម្រាប់មនុស្សវ័យចំណាស់ក្នុងការថែទាំរាងកាយឲ្យនៅមាំមួន និងបង្ការជំងឺផ្សេងៗ។
១. ហាត់ប្រាណ
ការធ្វើសកម្មភាពរាងកាយជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ បើយើងធ្វើចលនា ឬហាត់ប្រាណបានកាន់តែច្រើន រាងកាយរបស់យើងនឹងអាចតតាំង ការរលាក និងការឆ្លងរោគបានកាន់តែប្រសើរ។ សកម្មភាពរាងកាយ ឬការហាត់ប្រាណមិនចាំបាច់តែត្រូវប្រើកម្លាំងខ្លាំងទើប គ្នាយើងគិតថាមានបានផលល្អចំពោះរាងកាយនោះទេ គ្រាន់តែយើងធ្វើសកម្មភាពឬហាត់ប្រាណបែបស្រាលៗក៏មានប្រយោជន៍ដូចគ្នា។ យើងអាចធ្វើសកម្មភាព ឬហាត់ប្រាណដូចជាដើរ រត់ត្រឹកៗ ឬជិះកង់ប្រហែល២០ទៅ៣០នាទីក្នុងមួយថ្ងៃ ឬប្រហែល១៥០នាទីក្នុងមួយសប្ដាហ៍ក៏បាន។
២. ញ៉ាំអាហារល្អចំពោះសុខភាព

របបអាហារសម្បូរទៅដោយ បន្លែ ផ្លែឈើ និងសាច់គោ សាច់ជ្រូក ជាដើម ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពាររាងកាយយើងពីវីរុស និងបាក់តេរីបង្កជំងឺផ្សេងៗដែរ។ បន្លែ និងផ្លែ ឈើ ជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារកោសិកាពីការខូចខាត និងជួយឲ្យរាងកាយមានសុខភាពល្អ។
គ្នាយើងក្នុងវ័យចំណាស់ គួរតែកម្រិតការញ៉ាំអាហារមានជាតិស្ករ និងខ្លាញ់ ដែលអាហារទាំងនេះធ្វើឲ្យមានការរលាកក្នុងរាងកាយ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ដូចគ្នាដែរ យើងជាមនុស្សវ័យចំណាស់ ក៏គួរកម្រិតការញ៉ាំគ្រឿងស្រវឹងផងដែរ។
៣. លាងដៃឲ្យបានញឹកញាប់

ការលាងសម្អាតដៃញឹកញាប់ ជាវិធីដ៏ល្អបំផុតមួយក្នុងការរក្សាសុខភាពឲ្យនៅល្អប្រសើរជាប្រចាំ។ វីរុសអាចរស់នៅលើផ្ទៃវត្ថុផ្សេងៗបានរហូតដល់២៤ម៉ោង។ យើងអាចធ្លាក់ខ្លួនឈឺបាននៅពេលដៃរបស់យើងទៅប៉ះវិរុសលើរបស់អ្វីមួយ ហើយយកទៅប៉ះមុខបន្តទៀត។
យើងមិនត្រូវយកដៃដែលគិតថាមិនស្អាតទៅប៉ះមុខ មាត់ និងច្រមុះនោះទេ ហើយគួរលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ យើងហោចណាស់ដុសលាង២០វិនាទី។
៤. គ្រប់គ្រងស្ត្រេស

ការកើតស្រ្តេសជាប្រចាំ ធ្វើឲ្យរាងកាយរបស់យើងផលលិតអ័រម៉ូនស្រ្តេសក័រទីស៊ូល។ អ័រម៉ូននេះច្រើនពេក អាចរំខានដល់ដំណើរការផ្សេងៗក្នុងរាងកាយរបស់យើង រួមទាំងប្រព័ន្ធភាពស៊ាំផងដែរ។
ដើម្បីកាត់បន្ថយស្ត្រេសយើងគួរបង្កើនការហាត់ប្រាណ គេងឲ្យបានគ្រប់គ្រាន់ សម្រាកឲ្យបានច្រើន និងធ្វើសកម្មភាពសប្បាយៗសម្រាប់ខ្លួនឯង។
ផ្ដាសាយ និងវីរុសផ្សេងៗអាចធ្វើឲ្យមនុស្សវ័យចំណាស់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ថ្វីបើយើងមិនអាចបង្ការរាល់ជំងឺទាំងនេះ តែបើយើងមានវិធានការត្រឹមត្រូវ យើងនឹងមានប្រព័ន្ធភាពស៊ាំរឹងមាំ អាចប្រឆាំងនឹងជំងឺបាន។ ប្រព័ន្ធភាពស៊ាំរឹងមាំ ជួយឲ្យយើងមានសុខភាពល្អ និងមិនងាយធ្លាក់ខ្លួនឈឺ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីការចម្លង
ចុចអាន៖ តិចនិកពង្រឹងប្រព័ន្ធភាពស៊ាំ ការពារវីរុសវាយលុករាងកាយ ស័ក្តិសមសម្រាប់ពេលនេះ
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


