ព័ត៌មានជាតិ
យុវជនខ្លះ ប្រាប់ថា មុនចាក់សាក់លើដងខ្លួន រូបគេបានសុំការអនុញ្ញាតពីឪពុកម្ដាយ
នាពេលបច្ចុប្បន្ន គេសង្កេតឃើញមានយុវជន-យុវនារីមួយចំនួន បានស្រលាញ់ការចាក់សាក់លើដងខ្លួន មិនថាតែនៅកម្ពុជានោះទេ ដោយប្រទេសមួយចំនួនទៀតក៏ដូចគ្នា។ ម្យ៉ាងទៀត ការចាក់សាក់នេះ មិនមែនមានតែជំនាន់នេះទេ ពោលគឺមានតាំងពីជំនាន់មុនមកម្លេះ។ បើតាមយុវជនខ្លះ បាននិយាយថា មុនពេលចាក់សាក់លើដងខ្លួន រូបគេបានប្រាប់ និងសុំការអនុញ្ញាតពីឪពុកម្ដាយ ជាមុន។
យុវជន លី សុខហេង អាយុ ២២ឆ្នាំ មានមុខរបរជាជាងកាត់សក់នៅផ្សារទួលសង្កែ បានប្រាប់កម្ពុជាថ្មីថា ខ្លួនជាមនុស្សម្នាក់ដែលស្រឡាញ់ការចាក់សាក់លើដងខ្លួន តាំងពីខ្លួនធំដឹងក្ដីមកម្លេះ ហើយមុនពេលចាក់សាក់នៅលើដងខ្លួន សុខហេង ក៏បានប្រាប់ និងសុំការអនុញ្ញាតពីឪពុកម្ដាយរបស់រួចហើយ ទើបសម្រេចចិត្តចាក់សាក់នៅកដៃ ដែលជារូបបែបអក្សរភ្លេង។
លោក សុខហេង បាននិយាយថា តាមគំនិតរបស់ខ្លួន ការចាក់សាក់នៅលើដងខ្លួន វាមិនទាស់ខុសអ្វីនោះទេ តែអ្វីដែលសំខាន់នោះគឺបុគ្គលផ្ទាល់ ត្រូវតែជាមនុស្សមានអត្តចរិតល្អ និងមានមុខរបររកស៊ីច្បាស់លាស់ ប្រកបដោយសុចរិត ទើបមនុស្សជុំវិញខ្លួនសរសើរ និងផ្ដល់តម្លៃ។
សុខហេង និយាយទៀតថា «ប្រសិនបើចង់ឲ្យគេផ្ដល់តម្លៃដល់ខ្លួន ចូរធ្វើខ្លួនឲ្យមានតម្លៃជាមុនសិន ទោះបីមានស្នាមសាក់តែក៏មិនបង្ហាញថា អ្នកជាមនុស្សបាតសង្គម ឬក្មេងទំនើងនោះដែរ»៕
សម្រាប់កញ្ញា សោភ័ណ ជានារីបម្រើការនៅភោជនីយដ្ឋាន និងខារ៉ាអូខេមួយនៅរាជធានីភ្នំពេញ បានប្រាប់ដែរថា កញ្ញាស្រឡាញ់ការចាក់សាក់លើស្មា ជារូបបែបយ័ន្តដែលមាននៅក្នុងជំនឿរបស់ខ្មែរតាំងពីសម័យដើមមកម្លេះ ហើយការចាក់សាក់របស់កញ្ញា ក៏សមស្របទៅនឹងការពេញនិយមរបស់យុវវ័យសម័យថ្មីដែរ។
កញ្ញា សោភ័ណ បាននិយាយដែរថា «សូមកុំមើលតែរូបរាង និងការតុបតែងខ្លួនខាងក្រៅ អ្វីដែលសំខាន់គឺអត្តចរិតល្អ មិនប្រព្រឹត្តអំពីដែលខុសពីច្បាប់សង្គម ទៅបាននោះទៅហើយ»៕
អត្ថបទ៖ សួស សិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា