ព័ត៌មានជាតិ
អ្នកគាំទ្រសង្ស័យ Angelina Jolie សាក់ជេរអតីតស្វាមី
កំពូលតារាហូលីវូដ Angelina Jolie ទើបតែសាក់ម្រាមដៃកណ្ដាលថ្មី បណ្ដាលឲ្យអ្នកគាំទ្រទាយថា ជាពាក្យជេរ Brad Pitt អតីតស្វាមី ។

អ្នកស្រីទទួលសេវាកម្មសាក់ដៃពី Mr K ដែលជាជាងសាក់ដ៏ល្បីនៅទីក្រុងញូវយ៉ក ។ Mr K បានចែករំលែករូបសាក់ដៃរបស់តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះ នៅលើគណនី Instagram របស់ខ្លួន ប៉ុន្តែលាក់បាំងដោយដាក់ព្រិលៗ ។

ធ្វើបែបនេះបណ្ដាលឲ្យអ្នកគាំទ្រមួយចំនួនសង្ស័យថា ជាពាក្យជេរដែលសាក់លើដៃកណ្ដាលរបស់ Angelina ដើម្បីបង្ហាញទៅ Brad ដែលជាគូស្នេហ៍ចាស់ ។
សូមរំលឹកថា អ្នកទាំងពីរបានស្រលាញ់គ្នាពីឆ្នាំ ២០០៥ រហូតរៀបការនៅឆ្នាំ ២០១៤ និងលែងលះវិញ ២ ឆ្នាំក្រោយ ។
ជាក់ស្ដែងអ្នកស្រី Angelina មានស្នាមសាក់ជាច្រើន រួមទាំងសាក់ដើម្បីផ្ដល់តម្លៃកិច្ចការសប្បុរសធម៌របស់នាង និងកូនៗជាដើម ។

លើសពីនេះគាត់ក៏ធ្លាប់សាក់តំណាងដល់អតីតគូស្នេហ៍ជាច្រើនទៀតដែរ រួមទាំងស្វាមីមុនគឺ Billy-Bob Thornton ។ បន្ទាប់ពីការលែងលះគ្នា Angelina បានលុបសាក់ និងប្ដេជ្ញាចិត្តមិនសាក់ឈ្មោះបុរសណាទៀតលើរាងកាយរបស់នាងទេ ។

យ៉ាងណាមិញ Angelina និង Brad ធ្លាប់សាក់រូបគូស្នេហ៍ជាច្រើន មុនការបែកបាក់គ្នានៅឆ្នាំ ២០១៦ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ដឹងទេ ឆ្នាំនេះ តារាហូលីវូដ Angelina Jolie មានទ្រព្យសម្បត្តិប៉ុន្មាន?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


