KPT+
នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន បើមិនចង់ជួបវិបត្តិ ៦យ៉ាងនេះ
រឿងមួយដែលត្រូវប្រយ័ត្នប្រយែងបំផុត គឺគួរសេពគប់ជាមួយអ្នកណា នៅក្នុងជីវិតយើង។ មនុស្សជោគជ័យក្នុងអាជីព តែងជៀសវាងមនុស្សអវិជ្ជមានចោល ពីជីវិតពួកគេ។
នេះជាហេតុផល ៦ យ៉ាង ដែលអ្នកគួរចៀសវាង មនុស្សអវិជ្ជមានក្នុងជីវិតអ្នក ៖
១. មនុស្សអវិជ្ជមានអាចមានឥទ្ធិពលលើអាកប្បកិរិយារបស់អ្នក
មនុស្សអវិជ្ជមាននឹងធ្វើឲ្យអ្នកធ្លាក់ទឹកចិត្ត ហើយពួកគេនឹងព្យាយាមទាញអ្នកចុះជាមួយពួកគេ ទៅកន្លែងងងឹត។ ដូចលោក Robert Tew ធ្លាប់និយាយថា “ កុំទុកឲ្យមនុស្សអវិជ្ជមាននៅក្បែរអ្នក ហើយឲ្យគេមកបំពុលអ្នកឲ្យសោះ ” ។
២. មតិប្រតិកម្មអវិជ្ជមានពីមនុស្សអវិជ្ជមានប៉ះពាល់ដល់ការគិតរបស់អ្នក
ប្រសិនបើអ្នកដើរលេងជាមួយក្រុមមនុស្សអវិជ្ជមាន ហើយស្ដាប់ពួកគេនិយាយ ពួកគេនឹងចាប់ផ្ដើមជះឥទ្ធិពលដល់ការគិតរបស់អ្នក។ ត្រូវចាត់ទុកមនុស្សអវិជ្ជមាន គឺជាបិសាចជញ្ជក់ឈាម ដែលយើងគួរជៀសឆ្ងាយ។
៣. ពួកគេគឺជាបំពង់បង្ហូរថាមពល
ភាពអវិជ្ជមានរបស់គេមិនមែនតែធ្វើឲ្យខ្លួនគេហត់នឿយ ប៉ុន្តែក៏ធ្វើឲ្យយើងហត់នឿយតាមដែរ។ នៅពេលដែលអ្នក នៅជុំវិញមនុស្សអវិជ្ជមាន ពួកគេប្រៀបដូចជាជាបំពង់បង្ហូរថាមពលចេញពីខ្លួនអ្នក។ ពួកគេគឺជាក្រុម ដែលបានបូមយកគ្រប់យ៉ាង ទាំងកម្លាំងកាយ និងចិត្ត ចេញពីយើង។
៤. បំផ្លាញភាពជឿជាក់របស់អ្នក
ប្រសិនបើនៅជុំវិញខ្លួនអ្នក មានក្រុមមនុស្សអវិជ្ជមាន ធានាថាពួកគេនឹងព្យាយាមនិយាយរឿងអាក្រក់ណាមួយ ប្រាប់អ្នក ធ្វើឲ្យអ្នកភ្លេចភ្លាំងស្មារតី បាត់បង់ជំនឿចិត្ត និងភាពជឿជាក់ផ្ទាល់ខ្លួន។
៥. មនុស្សអវិជ្ជមានមិនដែលផ្ដល់ការលើកទឹកចិត្ត
មនុស្សអវិជ្ជមានមិនត្រឹមតែអវិជ្ជមានប៉ុណ្ណោះទេ ពួកគេនៅពូកែខាងនិយាយបំបាក់ទឹកចិត្តអ្នក និងផ្ដល់ឲ្យអ្នកនូវមតិអវិជ្ជមានផងដែរ។
អ្វីដែលត្រូវការក្នុងគ្រាជួបទុក្ខលំបាកនោះ គឺមានអ្នកដែលលើកទឹកចិត្ត គាំទ្រ ហើយបញ្ចុះបញ្ចូលអ្នក តែក្រុមមនុស្សអវិជ្ជមានគឺផ្ទុយពីនេះ។
៦. មិនរីកចម្រើនទៅមុខ
ប្រសិនបើអ្នកមានមិត្តជាមួយមនុស្សអវិជ្ជមាន ពួកគេនឹងត្រេកអរនៅពេលអ្នកបរាជ័យ។ ព្រោះពួកគេមិនចង់ឃើញអ្នក រីកចម្រើនជាងពួកគេឡើយ។ ចង់បានជីវិតល្អប្រសើរ គឺត្រូវសេពគប់ជាមួយមនុស្សដែលគិតវិជ្ជមាន ដើរទាន់សម័យកាល ហើយនឹងជួយឲ្យអ្នកឈានទៅមុខជាមួយគេដែរ។
មកដល់ចុងក្រោយនេះ អ្នកអាចរៀនសម្លឹងមើលមនុស្ស ហើយសម្រេចចិត្តថា មនុស្សប្រភេទណា ដែលអ្នកគួរធ្វើជាមិត្ត និងសាកសមចំណាយពេលជាមួយ។
ប៉ុន្តែបើសិនអ្នកមានមិត្តអវិជ្ជមានទៅហើយ គួរតែបញ្ចប់ទំនាក់ទំនងនេះចោល។ លុបបំបាត់មនុស្សអវិជ្ជមានចេញពីជីវិតអ្នក នឹងទទួលជោគជ័យ ហើយភាពរីករាយពិតប្រាកដ នឹងមកវិញមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បកស្រាយអត្ថន័យពណ៌ផ្កាឈូក
ចុចអាន៖ការស្រាវជ្រាវ៖ ពណ៌ខ្មៅមិនបានស្រូបយកកម្ដៅព្រះអាទិត្យ ចូលមករាងកាយឡើយ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត