KPT+
ពេលក្លាយជាអ្នកម្ដាយ មនុស្សស្រីក្លាយជាអស្ចារ្យដោយសកម្មភាពអស់ទាំងនេះ
មិនមានពាក្យអ្វីបកស្រាយច្រើនពីទំហំនៃលះបង់របស់អ្នកម្ដាយ និងភាពអស្ចារ្យរបស់គាត់ឲ្យអស់សេចក្ដីទេ។ គ្រាន់តែដឹងថា លើលោកនេះ បើគ្មានម្ដាយ ក៏គ្មានេះពួកយើងដែរ។ ទោះបីគាត់ជាមនុស្សមិនល្អចំពោះអ្នកដទៃប៉ុណ្ណា តែគាត់នៅតែល្អបំផុតចំពោះកូនគ្រប់គ្នា ហើយខាងក្រោមនេះជាហេតុខ្លះបញ្ជាក់ថា អ្នកម្ដាយជាមនុស្សស្រីល្អកម្រិតណាសម្រាប់កូនៗ។
១. អ្នកម្ដាយចេះបែងចែកពេលវេលាល្អបំផុត

អ្នកម្តាយពិតជាហត់នឿយណាស់ ក្នុងមួយថ្ងៃៗ។ ប៉ុន្តែគាត់ចេះរៀបចំកាលវិភាគសម្រាប់ជួយបង្ហាត់កូន ពេលធ្វើម្ហូប ពេលធ្វើកាងារផ្ទះ និងមានកាងាររាប់មិនអស់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ ម្ដាយនៅតែអាចបំពេញការងារទាំងនោះបានល្អដដែល។
២. អ្នកម្ដាយជាមនុស្សស្រីចេះពហុជំនាញ

ដូចពាក្យគេថា “មាតាដៃ១០០” ពិតជាមិនខុសនោះទេ ព្រោះគាត់ជាចុងភៅផង ជាគ្រូពេទ្យផង ជាតៃកុងបើកបរផង និងជាគ្រូបង្រៀនទៀត។ ម្ដាយមានអាជីពច្រើនស្ទើរតែរាប់មិនអស់ ដែលអាចធ្វើដើម្បីកូនៗនិងគ្រួសារទាំងមូលបានទទួលក្ដីសុខ។
៣. អ្នកម្ដាយចេះត្រៀមខ្លួនដោះស្រាយស្ទើរតែបញ្ហាជានិច្ច
ពេលកូននៅតូច ម្ដាយត្រូវនៅចាំប្តូរខោទឹកនោម ឬចាំយាមខ្លាចពេលកូនភ្ញាក់ដើម្បីលួងលោម។ ជួនកាលកូនឈឺទាំងយប់អាធ្រាត ម្ដាយជាមនុស្សម្នាក់ត្រូវចាំដោះស្រាយបញ្ហានេះភ្លាមៗ។ ជាម្តាយមួយរូប មានរឿងច្រើនណាស់ដែលគាត់ត្រូវប្រឈមនិងរ៉ាប់រងទាំងអស់មិនថា ពេលកូនសើច ពេលកូនយំ កូនឈឺ កូនជា ។ល។
៤. អ្នកម្ដាយមិនចេះរអ៊ូរទាំរឿងកំប៉ិកកំប៉ុកទេ
គិតមើល៍! បើអ្នកម្ដាយជាមនុស្សពូកែរអ៊ូ តើគាត់អាចចិញ្ចឹមកូនរហូតធំដឹងក្ដីបានដែរ? បើម្តាយគ្រប់រូបរអ៊ូមិនឈប់ កូនៗក៏គ្មានពេលបានធ្វើរឿងសប្បាយៗបានងាយដែរ។ កាលពីនៅក្មេងៗ មានរឿងក្នុងផ្ទះច្រើនណាស់ដែលកូនតែងតែធ្វើឲ្យអ្នកម្ដាយមកត្រូវហត់នឿយ បោសជូត បម្រើ ប៉ុន្តែគាត់មិនដែលយករឿងតូចតាចទាំងនោះមកធ្វើជាបញ្ហារាំស្ទះការងារគាត់ទេ។
៥. អ្នកម្ដាយចេះពីការចាយវាយច្បាស់លាស់ណាស់
ក្នុងនាមជាម្តាយ រឿងផ្សេងទៀតដែលគាត់ត្រូវធ្វើ គឺចាត់ចែងលុយកាក់ និងទិញសម្ភារៈផ្សេងៗចូលក្នុងផ្ទះ។ ការសម្រេចចិត្តលើការចំណាយមួយៗ ទាមទាការសម្រេចចិត្តខ្ពស់ និងត្រូវចេះសន្សំសំចៃទៀតផង។ សួរថា បើគាត់មិនចេះចាយវាយ តើគ្រួសារទាំងមូលនឹងមានលុយគ្រប់សម្រាប់ការហូបចុកនិងចំណាយផ្សេងដែរទេ?
អ្នកម្ដាយរបស់អ្នក និងអ្នកម្ដាយរបស់ខ្ញុំ ពិតជាមនុស្សស្រីអស្ចារ្យនិងពូកែបំផុត!
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ភរិយាជេកម៉ា៖ ស្វាមីខ្ញុំមិនមែនជាបុរសសង្ហាទេ ខ្ញុំស្រលាញ់គាត់ ព្រោះ…
ចុចអាន៖វាស់ខ្លួនឯងមើល មានចិត្តចង្អៀតចង្អល់ប៉ុនណា ក្នុងចំណោម ៣ នេះ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


