KPT+
តារាសម្តែងស្រីជើងចាស់ ១០ រូបស៊ីថ្លៃខ្ពស់បំផុតប្រចាំប្រទេសចិន
ជាធម្មតា តារាល្បីមុខតែស៊ីថ្លៃខ្ពស់ណាស់នៅក្នុងការសម្ដែងម្ដងៗមិនថា ភាពយន្តខ្នាតធំ ឬរឿងភាគឡើយ។ ប៉ុន្តែតម្លៃនោះថ្លៃប៉ុនណា គ្នាយើងខ្លះប្រហែលមិនទាន់ដឹងនោះទេ។ ដូច្នេះអត្ថបទនេះនឹងបង្ហាញមុខតារាសម្ដែងស្រីរបស់ប្រទេសចិនដែលរកចំណូលបានខ្ពស់ជាងគេទាំង ១០ រូបក្នុងឆ្នាំ ២០២១ ។
១០. នាង Zhou Xun

Zhou Xun ជាតារាស្រីដើរដែលមានប្រជាប្រិយបំផុតនៅក្នុងរឿងភាគទូរទស្សន៍ជាច្រើន។ ក្រៅពីសម្ដែងនាងរកប្រាក់បានតាមរយៈការថតស្ពតពាណិជ្ជកម្មផ្សេងៗ។ Zhou Xun ក៏ជាម្ចាស់ស្ទូឌីយោមួយ និងធ្លាប់បានបោះពុម្ពសៀវភៅលក់ទៀតផង។ មួយរឿងៗនាងទទួលបានចំណូលយ៉ាងតិច ១៥ លានយ័ន (ប្រហែល ២,៣១៤,៦៧២ ដុល្លារអាមេរិក) ។
៩. នាង Shu Qi

តារាសម្តែងតៃវ៉ាន់ Shu Qi ទទួលបានប្រជាប្រិយរាប់សិបឆ្នាំមកហើយ តាមរយៈខ្សែភាពយន្តបែបហុងកុងជាច្រើនរឿង។ នាងជារាជនីសិចស៊ីនៅក្នុងប្រទេស និងជាតារាស្រីដ៏ល្បីឈ្មោះក្នុងឆាកអន្តរជាតិ។ គិតត្រឹមឆ្នាំ ២០២១ ផលិតករត្រូវចំណាយយ៉ាងហោច ២៩ លានយ័ន ( ប្រហែល ៤,៤៧៥,២៣៩ ដុល្លារអាមេរិក) សម្រាប់ Shu Qi សម្ដែងមួយរឿង។
៨. នាង Liu Xiaoqing

Liu Xiaoqing ជាតារាសម្តែងចំណាស់ជាងគេនៅក្នុងបញ្ជីតារាស្រីស៊ីថ្លៃខ្ពស់បំផុត។ នាងក្លាយជាតារាសម្តែងដ៏ល្បីល្បាញនៅក្នុងប្រទេសចិនតាំងពីទសវត្សឆ្នាំ ១៩៨០ មកម្ល៉េះ។ ទោះបីនាងមិននៅក្មេងទៀតក៏ដោយ តែនាងនៅតែចូលរួមសម្ដែងកុនធំៗ និងរឿងភាគទូរទស្សន៍ដូចពីមុន។ តារាស្រីវ័យជ្រេរូបនេះ រកចំណូលបាន ៣២ លានយ័ន (ប្រហែល ៤,៩៣៨,១១៨ ដុល្លារអាមេរិក) ។
៧. នាង Ruby Lin

តារាសម្តែងតៃវ៉ាន់ Ruby Lin បានក្លាយជាតួឯកស្រីល្បីឈ្មោះដំបូងនៅក្នុងរឿងភាគទូរទស្សន៍ Princess Pearl ។ ក្រោយឆ្នាំ ២០០៩ នាងបានបង្កើតស្ទូឌីយោផ្ទាល់ខ្លួនមួយដែលអាចរកប្រាក់បានខ្ពស់គួរសម ហើយបច្ចុប្បន្ននាងក៏នៅតែសម្ដែងរឿងភាគទូរទស្សន៍ផ្សេងៗផងដែរ។ Ruby Lin ត្រូវបានប្រភពទម្លាយថារកចំណូលបាន ៤៥ លានយ័ន (ប្រហែល ៦,៩៤៤,៤៤៥ ដុល្លារអាមេរិក) ។
៦. នាង Zhao Wei

Zhao Wei ឬច្រចៀកកាំ ដែលត្រូវបានមហាជនស្គាល់យ៉ាងច្បាស់និងគាំទ្រតាមរយៈភាពយន្តរឿង ព្រះនាងយ៉េយ៉េ ក្នុងឆ្នាំ ១៩៩៨។ ក្នុងឆ្នាំ ២០១៣ នាងបានដឹកនាំការសម្តែងភាពយន្តដំបូងរបស់ខ្លួនគឺរឿង So Young ដែលរកចំណូលបានជាង ៧០០ លានយ័ន។ តាមរយៈភាពល្បីល្បាញនេះ ក្នុងមួយរឿង Zhao Wei អាចរកស៊ីថ្លៃបាន ៥៦ លានយ័ន (៨,៦៤២,១១០ ដុល្លារអាមេរិក) ។
៥. នាង Cecilia Cheung

នាងចាប់ផ្តើមមានភាពល្បីល្បាញដំបូងតាមរយៈខ្សែភាពយន្តរឿង “King of Comedy”. ដែលដើរតួជាមួយទិនហ្វី (Stephen Chow) ក្នុងឆ្នាំ ១៩៩៩ ។ បន្ទាប់ពីនោះមក Cecilia Cheung កាន់តែរីកចម្រើនទាំងក្នុងអាជីពសម្ដែង និងចម្រៀង។ ប្រជាប្រិយភាពរបស់នាង អាចឱ្យនាងរកចំណូលបានយ៉ាងតិច ៧៥ លានយ័ន (ប្រហែល ១១,៥៧៣,១៨២)។
៤. នាង Carina Lau

ប្រាក់ចំណូលនៃការសម្តែងរបស់ Carina Lau ត្រូវបានគេដឹងថានាងស៊ីថ្លៃប្រហែល ៩០ លានយ័ន (១៣, ៨៨៦,១០០ ដុល្លារអាមេរិក)។ បច្ចុប្បន្ន Carina Lau មិនសូវសម្ដែងប៉ុន្មានទេ ដោយសារនាងមានជំនួញនៅក្នុងដៃច្រើន។
៣. នាង Gong Li

Gong Li ក្លាយជាតារាសម្ដែងមានកេរ្តិ៍ឈ្មោះពាសពេញពិភពលោកតាមរយៈខ្សែភាពយន្ត Holly Wood ល្បីៗជាច្រើនរឿង។ នាងជានិមិត្តរូបម្នាក់នៃប្រទេសដែលបាននាំយកកុនចិនទៅកាន់ទីផ្សារឧស្សាហកម្មភាពយន្តនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ទោះបីវ័យជ្រេ អាយុ ៥៨ ឆ្នាំហើយក្ដី តែ Gong Li បានទទួលចំណូលក្នុងមួយរឿងយ៉ាងហោច ៩០ លានយ័ន (១៣, ៨៨៦,១០០ ដុល្លារអាមេរិក) ។
២. នាង Maggie Cheung
Maggie Cheung ជាតារាសម្តែងហុងកុងដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសចិន។ នាងធ្លាប់បង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ៧០ រឿងចាប់តាំងពីឆ្នាំ ១៩៨៣ នៃការប្រឡូកសិល្បៈ។ Maggie Cheung ជាតារាស្រីអាស៊ីដំបូងគេដែលឈ្នះរង្វាន់នៅមហោស្រពភាពយន្ត Cannes Film Festival។ មកទល់នឹងឆ្នាំ ២០២១ នាងជាតារាសម្ដែងដែលមានតម្លៃខ្លួន ១១០ លានយ័ន (១៦,៩៧២,៩៥៦ ដុល្លារអាមេរិក) ក្នុងមួយរឿង។
១. នាង Zhang Ziyi

Zhang Ziyi មិនត្រឹមតែជាតារាសម្តែងភាពយន្តចិនប៉ុណ្ណោះទេ នាក៏ជាតារាស្រីល្បីនៅលើពិភពលោកផងដែរ។ Zhang Ziyi សាងកេរ្តិ៍ឈ្មោះរន្ទឺជាដំបូងតាមរយៈការដើរតួក្នុងខ្សែភាពយន្តដែលទទួលពានរង្វាន់អូស្ការគឺរឿង Crouching Tiger, Hidden Dragon ឆ្នាំ ២០០០។ តាមប្រភពពីកាសែត ChinaWhisper បានឱ្យដឹងថា តារាស្រីជើងចាស់រូបនេះ ស៊ីថ្លៃយ៉ាងហោច ១២០ លានយ័ន (ប្រហែល ១៨,៥២៣,៣៨០ ដុល្លារអាមេរិក) ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ China Whisper
ចុចអាន៖ តារាចម្រៀង ១០ រូបមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ប្រចាំឆ្នាំ ២០២១
ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


