KPT+
ទម្លាប់ ៤យ៉ាងនេះ មិនថាមានប្រាក់ខែដល់ពាន់ដុល្លារ ក៏គ្មានថ្ងៃសល់នឹងគេ
ការសន្សំប្រាក់ ជារឿងដែលពិបាកណាស់ មិនថាអ្នករកស៊ី ឬអ្នកធ្វើការឱ្យគេក៏ដោយ។ អ្នកខ្លះមានបន្ទុកច្រើនត្រូវរ៉ាប់រង ជាហេតុនាំឱ្យលំបាកបែងចែក ក្នុងការសន្សំប្រាក់ឱ្យសល់ច្រើននឹងគេ។ ឯអ្នកខ្លះមានបំណុលជុំព័ទ្ធខ្លួន ក៏រឹតតែយ៉ាប់ទៅទៀត ដើម្បីទុកលុយឱ្យសល់បាន។

ផ្ទុយទៅវិញ គ្នាយើងខ្លះ ពុំមានបន្ទុកអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែបែររកបានមក មិនថាពេលណា ឬខែណា ក៏មិនដែលចេះសល់យ៉ាងម៉េចសោះ នោះអាចមកពីហេតុផលមួយចំនួនដូចជា៖
១. ចូលចិត្តភាពស៊ីវិល័យ
បើកប្រាក់ខែមក មិនដែលចេះសល់ឱ្យគ្រប់ដល់ចុងខែទាល់តែសោះ នោះក៏ព្រោះតែយើងជាមនុស្សនិយមភាពហ៊ឺហារ ស៊ីវិល័យ និងដេញតាមសង្គម។ ទម្លាប់អាក្រក់របស់យើងគឺ ទម្លាក់លេខ ទម្លាក់ទីតាំង មិនឈប់ មិនថាឃើញសម្លៀកបំពាក់ថ្មី កាបូប ស្បែកជើង និងសូម្បីអាហារហូបចុក ក៏ទម្លាប់ទិញប្រេនៗដែរ។ បើដូច្នេះ ទោះមានប្រាក់ខែប៉ុន្មាន ក៏វាមិនដឹងសល់យ៉ាងម៉េចដែរ ព្រោះយើងចាយលុយធូរៗ។
២. ជាមនុស្សដៃទូលាយ

ពាក្យចាស់ពោលថា “ចិត្តល្អ ក្រខ្លួន” មិនមែនសំដៅដល់អ្នកចិត្តល្អ ហើយតែងតែជួយគេ បែរជាអស់ទ្រព្យ ក្រខ្លួននោះទេ ប៉ុន្តែសំដៅដល់មនុស្សដែលចិត្តល្អពេក ទៅណាមកណា តាំងខ្លួនជាអ្នកប៉ាវរហូត។ ឱ្យតែជួបជុំគ្នាម្ដងៗ រមែងក្លាយខ្លួនជាមេ រួចដកប្រាក់ដែលមានទាំងប៉ុន្មាន រ៉ាប់រងចំណាយទាំងអស់។ បើដូច្នេះ សួរថាមានលុយមកពីណាសល់?
៣. រង់ចាំចាយប្រាក់ឪពុកម្ដាយ

អ្នកខ្លះ ខ្លួនវ័យប៉ុណ្ណេះ នៅតែមិនមានប្រាក់សន្សំនឹងគេ មកពីទម្លាប់ចាយលុយម៉ែឪ ទើបបានជាមិនខ្វល់ខ្វាយរឿងទុកដាក់លុយកាក់។ លុយពិបាករកពិតមែន ហើយពិបាកសន្សំខ្លាំងណាស់ តែដោយសារខ្លួនឯងមិនមែនជាអ្នកខំរក ទើបបានជាចាយខ្ជះខ្ជាយ អត់លុយក្នុងកុងជាកម្លាំងញើសឈាមរបស់ខ្លួន ដូចគេដូចឯង។
៤. គ្មានគោលដៅជីវិត

ទាល់តែមានឆន្ទៈ មានគោលដៅ ឬមានគម្រោងជីវិតអ្វីមួយ ទើបអាចជំរុញទឹកចិត្តឱ្យខំសន្សំលុយឱ្យសល់បាន។ គ្នាយើងខ្លះ វ័យពាក់កណ្ដាលហា ពាក់កណ្ដាលហុក ទៅហើយ តែមិនដឹងគោលដៅជីវិតជាអ្វី មិនដឹងចង់បានអ្វីឱ្យប្រាកដនៅឡើយ ដូច្នេះប្រាក់ដែលរកមកបាន ក៏ចេះតែចាយតាមដំណើរទៅ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ កំពូលលេសទាំង ៤ មនុស្សមិនចង់សន្សំប្រាក់ តែងតែប្រើជានិច្ច
ចុវអាន៖ មិនធូរធារ គួរដឹងរបៀបសន្សំទាំងនេះ កុំឲ្យខ្វះមុខខ្វះក្រោយពេលកូនកើត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


