KPT+
នុ៎ះប្រុសៗ! ប្រយ័ត្នកើតជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន
កុំចេះតែអាងខ្លួនរឹងមាំជាងស្រីៗ គិតថាមិនអីនោះ! ប្រយ័ត្នទៅពួកប្រុសៗ តិចថាមិនបានដាស់តឿន។ មានកត្តាច្រើនណាស់ ធ្វើឲ្យប្រុសៗធ្លាក់ក្នុងជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន ហើយដោយសារ ប្រុសៗមិនងាយស្វែងរកជំនួយ រឹងទទឹង មិនព្យាបាល ស្ថានភាពងាយវិវត្តកាន់តែធ្ងន់ធ្ងរ មិនជាដោយឯងទេ បើគ្មានការព្យាបាលត្រឹមត្រូវពីគ្រូពេទ្យជំនាញ។
១- ជំងឺបាក់ទឹកចិត្តលើប្រុសៗ

ប្រុសៗអាចទទួលស្គាល់ និងរៀបរាប់ពីរោគសញ្ញាជំងឺបាក់ទឹកចិត្តជាងច្រើនជាងស្រីៗ ដូចជា អារម្មណ៍អស់កម្លាំង ឬស្រកទម្ងន់។ ប្រុសៗអាចនឹងមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង ជាជាងនិយាយប្រាប់នរណាម្នាក់ ថាខ្លួនមានអារម្មណ៍បាក់ទឹកចិត្ត។ យើងទាំងអស់គ្នា ជាធម្មតា អ្នកណាក៏ធ្លាប់មានអារម្មណ៍ “បាក់ទឹកចិត្ត” ដែរ ប៉ុន្តែបើអារម្មណ៍សោកសៅក្រេវក្រោធ គេងមិនលក់ ពិបាកប្រមូលអារម្មណ៍លើអ្វីមួយ ច្រើនជាងពីរសប្ដាហ៍ ប្រាកដណាស់ ប្រុសៗគ្នាយើងអាចមានជំងឺបាក់ទឹកចិត្តហើយ។ មិនតែប៉ុណ្ណោះចំណង់ផ្លូវភេទ ក៏មានការថយចុះ រួមទាំងការងារផ្សេងទៀត យើងធ្លាប់ចូលចិត្ត ក៏បាត់អស់ដូចគ្នា។ មានការវាយតម្លៃថា បុរសម្នាក់ ក្នុងចំណោមបុរស ៨នាក់ មានកើតជំងឺបាក់ទឹកចិត្ត។ ហេតុនេះ ចាំបាច់ណាស់ យើងត្រូវស្វែងយល់ពីជំងឺនេះឲ្យបាន ព្រោះមិនត្រឹមតែលើខ្លួនឯងទេ ថែមទាំងអាចលើសមាជិកគ្រួសារ ក៏ដូចមិត្តភក្ដិយើងជាដើម។
២- រោគសញ្ញាជំងឺបាក់ទឹកចិត្តលើប្រុសៗ

ហេតុផលជាច្រើនបង្ហាញថា រោគសញ្ញាជំងឺបាក់ទឹកចិត្តលើប្រុសៗ មិនបានបង្ហាញឲ្យដឹងតាមរយៈផ្លូវអារម្មណ៍ទេ ដោយសារបុរសៗចូលចិត្តបដិសេធ ហើយគិតថាខ្លួនជាមនុស្ស “រឹងមាំ” ជាងស្រីៗ។ ប៉ុន្តែចុងបញ្ចប់ គេរកឃើញថា ប្រុសៗមានជំងឺបាក់ទឹកចិត្ត គឺស្ដែងចេញតាមរយៈរោគសញ្ញាលើរាងកាយ ដូចជា អស់កម្លាំង ល្ហិតល្ហៃ ជាដើម។ សញ្ញា ៣ យ៉ាងខាងក្រោម បង្ហាញថាប្រុសៗគ្នាយើងកំពុងប្រឈមជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ៖
– ឈឺចាប់លើរាងកាយ៖ ជួនកាល ជំងឺបាក់ទឹកចិត្តលើប្រុសៗ បង្ហាញជារោគសញ្ញាលើរាងកាយ ដូចជា ឈឺឆ្អឹងខ្នង ឈឺក្បាលញឹកញាប់ គេងមិនលក់ មានបញ្ហាផ្លូវភេទ ឬបញ្ហាប្រព័ន្ធរំលាយអាហារ ជាដើម។
– ពិបាកគ្រប់គ្រងកំហឹង៖ ឆេវឆាវ ពេលខ្លះឈានដល់ប្រើអំពើហិង្សាក៏មាន ដោយសារគ្រប់គ្រងកំហឹងពុំបានល្អ។
– ខ្វះការប្រុងប្រយ័ត្ន៖ បុរសកំពុងរងការឈឺចាប់ពីជំងឺបាក់ទឹកចិត្ត អាចបង្ហាញអាកប្បកិរិយាគ្រោះថ្នាក់ ឬប្រថុយប្រថាន ដូចជា ស្វែងរកប្រភេទកីឡាណាគ្រោះថ្នាក់បំផុត បើកបរខ្វះការប្រុងប្រយ័ត្ន រួមភេទមិនគិតពីសុវត្ថិភាព ជាដើម។ ក្រៅពីនេះ អាចក្លាយជាប្រមឹក ឬប្រើប្រាស់ថ្នាំញៀន និងល្បែងស៊ីសងថែមទៀតផង។
៣- កត្តាបង្កឲ្យកើតជំងឺបាក់ទឹកចិត្តលើប្រុសៗ

មានកត្តាជាច្រើន ដូចជា កត្តាជីវសាស្ត្រ ផ្លូវចិត្ត និងកត្តាសង្គម សុទ្ធតែរួមចំណែកបណ្ដាលឲ្យ ប្រុសគ្នាយើង កើតជំងឺបាក់ទឹកចិត្ត។ ព្រឹត្តិការណ៍តានតឹងក្នុងជីវិត ធ្វើឲ្យមានជំងឺបាក់ទឹកចិត្ត ដូចជា៖
– តានតឹងនៅកន្លែងធ្វើការ សាលារៀន ឬនៅផ្ទះ
– បញ្ហាអាពាហ៍ពិពាហ៍ ឬទំនាក់ទំនង
– មិនអាចសម្រេចបំណងប្រាថ្នា
– បាត់បង់តួនាទី ឬការងារ
– បញ្ហាលុយកាក់
– បញ្ហាសុខភាព ដូចជា ជំងឺរ៉ាំរ៉ៃ ឬពិការភាព
– ផ្ដាច់បារីភ្លាមៗ
– បាត់បង់មនុស្សជាទីស្រលាញ់
– ទទួលបន្ទុកធ្ងន់ក្នុងគ្រួសារ (មានកូន ឪពុក ម្ដាយ ក្នុងបន្ទុក)
– ចូលនិវត្តន៍ ឬបាត់បង់ភាពម្ចាស់ការលើខ្លួនឯង។
៤- វិធីបង្ការកុំឲ្យកើតជំងឺបាក់ទឹកចិត្ត

ផ្លាស់ប្ដូររបៀបរស់នៅបែបវិជ្ជមាន អាចជួយបំបាត់អារម្មណ៍បាក់ទឹកចិត្ត និងបង្ការមិនឲ្យកើតឡើងវិញ ដូចជា៖
– មិនត្រូវនៅតែឯង ចេះរៀបចំពេលវេលាឲ្យមានប្រសិទ្ធិភាព
– កុំនៅស្ងៀមមួយកន្លែង ហាត់ប្រាណឲ្យបានញឹកញាប់
– យល់ដឹងអំពីការប្រើប្រាស់អាស៊ីដអូមេហ្គា ៣ អាចជួយជំរុញឲ្យមានអារម្មណ៍ល្អ
– ចំណាយពេលក្រៅផ្ទះ ស្រូបពន្លឺព្រះអាទិត្យឲ្យរាល់ថ្ងៃ
– គេងឲ្យបានច្រើន ចន្លោះពី ៧-៩ ម៉ោងក្នុងមួយថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា
ចុចអាន៖ ៥ វិធី ដោះស្រាយបញ្ហានៃវិបត្តិកូវីដគ្រប់ប្រភេទ ដែលមនុស្សគ្រប់គ្នាកំពុងភ័យខ្លាច បានយ៉ាងប្រសើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


