Connect with us

KPT+

បង្ហាញការរើសអើងចំពោះអ្នកជំងឺកូវីដ-១៩ អាចបណ្ដាលឱ្យករណីឆ្លងកាន់តែយ៉ាប់

បានផុស

នៅ

ប្រភពពី Medscape បានចុះផ្សាយថា ការរើសអើងអ្នកជំងឺកូវីដ-១៩ អាចបង្កើនឱ្យមានអ្នកជំងឺថ្មីកាន់តែច្រើនឡើង ដោយសារវាបង្កផលប៉ះពាល់ដល់អារម្មណ៍និងផ្លូវចិត្តរបស់ពួកគេ និងមិនហ៊ានទៅធ្វើរោគវិនិច្ឆ័យ។

COVID-19: your voices against stigma and discrimination | Voices of Youth
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរើសអើងក្នុងកំលុងកូវីដ-១៩កំពុងរាតត្បាត ត្រូវបានក្រុមអ្នកចិត្តសាស្ត្របរិយាយថា អាចផ្ដល់ផលអវិជ្ជមានធ្ងន់ធ្ងរចំពោះអ្នកជំងឺ ដោយវាមិនអាចជួយទប់ស្កាត់មិនឱ្យកើតមានករណីថ្មីចំពោះពលរដ្ឋទូទៅ អ្នកស្មគ្រចិត្ត និងបុគ្គលពាក់ព័ន្ធផ្សេងទៀតនោះឡើយ។ មូលហេតុដោយសារ៖

VIDEO: Stigma against Indigenous people is a 'social sickness' – Chilliwack  Progress

-គ្រប់គ្នានឹងលាក់បាំងអាការឬរោគសញ្ញាខ្លួន ព្រោះភាពខ្មាសអៀន

-ការធ្វើតេស្តនឹងមានភាពយឺតយ៉ាវ ព្រមទាំងបង្កឱ្យជំងឺវិវត្តកាន់តែធ្ងន់ធ្ងរ

-បំបាក់ទឹកចិត្តអ្នកជំងឺក្នុងការស្វែងរកឬទទួលការព្យាបាលមិនបានទាន់ពេលពេលវេលា

ក្រៅពីនោះទៀត ការរើសអើងអាចបណ្ដាលឱ្យអ្នកជំងឺមានអារម្មណ៍ ភ័យខ្លាច ព្រួយបារម្ភ ស្លន់ស្លោ ឬបាក់ទឹកចិត្តក៏មាន។

SCIplanet - Social Stigma and COVID-19

ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកជំនាញចិត្តសាស្ត្រទូន្មានឱ្យអ្នកជាជួយគាំទ្រអ្នកឈឺក្នុងលទ្ធភាពដែលអាចអាចធ្វើបានតាមរយៈសកម្មភាព ពាក្យលើកទឹកចិត្ត ជាពិសេសកុំបន្ទោសបង្អាប់បន្ថែមបើសិនដឹងថាពួកគេពាក់ព័ន្ធនឹង​ជំងឺកូវីដ-១៩  ព្រោះពួកគេក៏មិនចង់ឆ្លង ហើយត្រូវការកម្លាំងចិត្តដើម្បីប្រឆាំងនឹងជំងឺនេះផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សំណួរ​ងាយៗ​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ចាក់ ឬ​មិន​ទាន់​ចាក់​វ៉ាក់សាំង ធ្លោយ​មាត់​ប្រាប់​ទាំង​មិន​ដឹង​ខ្លួន

ចុចអាន៖ សញ្ញាព្រមាននរណាម្នាក់ចង់សម្លាប់ខ្លួន និងវិធីជួយសង្រ្គោះទាន់ពេលវេលា   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម