KPT+
ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារពេញនិយម
តាមលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថា ដំណើរកម្សាន្តបានជួយឲ្យមនុស្ស ដិតជាប់ភាពសប្បាយរីករាយក្នុងចិត្តបានយូរ បើប្រៀបធៀបទៅនឹង ការចំណាយលុយទៅដេញតាម សម្ភារៈទំនើប ទាន់សម័យកាល។

លទ្ធផលស្រាវជ្រាវ ពីសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកសាស្រ្តាចារ្យ ជំនាញផ្នែកចិត្តវិទ្យា Thomas Gilovich បានឲ្យដឹងថា សម្រាប់មនុស្សដែលបានទៅធ្វើដំណើរកម្សាន្ត បានទទួលបទពិសោធន៍ ពុំធ្លាប់មានជាច្រើន ប្លែកៗ ហើយទិដ្ឋភាពរីករាយ ទាំងនោះ បានដក់ជាប់នៅក្នុងអារម្មណ៍ (ទាក់ទងនឹង អ័រម៉ូនរីករាយ) ធ្វើឲ្យអ្នកដើរកម្សាន្តភាគច្រើនសប្បាយចិត្ត ជាប់បានយូរ។

ដោយឡែក ការពិសោធ ក៏បានរកឃើញដែរថា សម្រាប់អ្នកដែល ចំណាយពេលទៅទិញអីវ៉ាន់ ឬសម្ភារៈ ដែលពេញនិយម តាមសម័យកាល នឹងទទួលបានភាពរីករាយដូចគ្នា ប៉ុន្តែ អ្វីដែលរីករាយនោះ នឹងបាត់ទៅវិញក្នុងរយៈពេលខ្លី។ លោកសាស្រ្តាចារ្យ បាននិយាយត្រង់ចំណុចនេះថា “ភាពស៊ាំទៅនឹង សម្ភារៈ ជាសត្រូវនឹង ភាពរីករាយក្នុងខ្លួន” ដែលលោក បាននិយាយសម្តៅទៅលើ អារម្មណ៍ជាប់ទាក់ទង នឹងសម្ភារៈគឺមានតែក្នុងរយៈពេលខ្លី និងតិចតួចប៉ុណ្ណោះ ខណៈពេលដែល ការដើរលេង ការចូលរួមព្រឹត្តិការណ៍ប្លែកៗ ក្នុងជីវិត បានបង្រៀន និងដឹតដាមជាប់ទាក់ទងក្នុងចិត្តមនុស្សច្រើនជាង។

ដោយឡែក លោក Robert Waldinger ដែលជាអ្នកស្រាវជ្រាវម្នាក់ នៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ក៏បានលើកឡើង ស្រដៀងគ្នានេះដែរ ពោលគឺ ការដើរលេងកម្សាន្តជាក្រុមគ្រួសារ មិត្តភក្តិ ឬធ្វើការងារជាសហគមន៍ នឹងផ្តល់មកវិញនូវ ភាពសប្បាយចិត្ត និងរីករាយ ច្រើនជាងការទិញសម្ភារៈថ្លៃៗ សម្រាប់ប្រើ។ បន្ថែមពីនោះ លោកបានលើកឡើងថា ការចំណាយលុយទៅលើ ការលេងកីឡាប្លែកៗ ការរៀនមុខវិជ្ជាថ្មីៗ ប្លែកៗ ឬទៅចូលរួមកម្មវិធីដើរលេង ក្នុងឱកាសពិសេសណាមួយ នឹងផ្តល់មកវិញ ទាំងបទពិសោធ និងភាពរីករាយ ជាប់ក្នុងចិត្តផងដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រសិនត្រូវវង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ គួរធ្វើយ៉ាងណាខ្លះ?
ចុចអាន៖ វ័យកាន់តែជ្រេ បើដើរបានច្រើន អត្រាឆាប់ស្លាប់ទាប
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


