KPT+
គន្លឹះថែទាំសម្រស់ទាំង៣ បញ្ចៀសការកើតមុននៅរដូវភ្លៀង
ដូវភ្លៀងអាចបង្កជាបញ្ហាស្បែកផ្សេងៗ ជាពិសេសការកើតមុន។ ជាមួយនឹងសំណើមកើនឡើង និងការបែកញើសច្រើនជ្រុល រន្ធញើសអាចប្រឈមនឹងការកកស្ទះញឹកញាប់ ដោយសារតែខ្លាញ់ និងធូលី។ ដូច្នេះហើយ ដើម្បីកាត់បន្ថយការកើតមុន ស្រីៗយើងអាចសាកល្បងអនុវត្តតិចនិកថែទាំសម្រស់ទាំង ៣យ៉ាងនេះ។
១. លាងសម្អាតផ្ទៃមុខមួយថ្ងៃ២ដង

នៅរដូវនេះ ខ្យល់នៅជុំវិញខ្លួនមានភាពសើម និងពោរពេញទៅដោយបាក់តេរី ដែលអាចបណ្ដាលឲ្យស្ទះរន្ធញើស ជាហេតុនាំឲ្យកើតមុន។ ការលាងសម្អាតមុខចំនួន២ដងក្នុងមួយថ្ងៃ អាចជួយសម្អាតញើស និងធូលី ព្រមទាំងប្រេងចេញពីរន្ធញើស។ ពិតណាស់ វាមានសារសំខាន់ណាស់ក្នុងការលាងសម្អាតមុខ ពីព្រោះវាអាចកម្ចាត់ធូលី និងជួយឲ្យមុនក្បាលស និងមុខក្បាលខ្មៅជ្រុះចេញយ៉ាងស្រួល។
២. លាងសម្អាតមុខ២តង់ ដើម្បីបញ្ចៀសការស្ទះរន្ធញើស
ការលាងសម្អាតមុខ២តង់ ជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីបញ្ចៀសការស្ទះរន្ធញើស។ ជាទូទៅ យើងត្រូវលាងសម្អាតមុខដំបូងជាមួយនឹងប្រភេទប្រេងលាងមុខ និងបន្ទាប់មក គឺប្រើប្រាស់ហ្វូមលាងមុខធម្មតា ដែលស័ក្ដិសមចំពោះប្រភេទស្បែក។ ប្រេងលាងមុខ អាចជួយកម្ចាត់ភាពកខ្វក់ដែលបណ្ដាលមកពីគ្រឿងសម្អាត ក្រែមការពារកម្ដៅថ្ងៃ និងជាតិពុលផ្សេងៗ ខណៈដែលហ្វូមលាងមុខអាចជួយកម្ចាត់ញើស និងធ្វើឲ្យស្បែកស្រស់ថ្លា។
៣. ប្រើប្រាស់ម៉ាសបិទមុខធម្មជាតិមានសារធាតុប្រឆាំងបាក់តេរី

ម៉ាសបិទមុខដែលផ្សំពីធម្មជាតិ និងមានសារធាតុប្រឆាំងនឹងបាក់តេរី គឺល្អបំផុតសម្រាប់ការពារការកើតមុននៅរដូវភ្លៀងនេះ។ វាអាចជួយកម្ចាត់កោសិកាស្បែកងាប់ សម្អាតរន្ធញើស ដោយកម្ចាត់ធូលី ក៏ដូចជាជាតិប្រេងដែលលើស។ ស្រីៗអាចសាកល្បងម៉ាសបិទមុខនឹងម៉ាសធម្មជាតិដែលមានគ្រឿងផ្សំតែ២មុខប៉ុណ្ណោះ គឺស្ត្រប៊ឺរី និងទឹកដោះគោជូរ។ ចូរជញ្ជ្រំផ្លែស្រ្តប៊ឺរីចំនួន២ផ្លែឲ្យម៉ត់ល្អ រួចលាយជាមួយទឹកដោះគោជូរចំនួន២ស្លាបព្រាកាហ្វេ។ បន្ទាប់មកលាបម៉ាសនេះនៅលើផ្ទៃមុខ ដោយទុកចោលរយៈពេល២០នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គន្លឹះ ៦ យ៉ាងធ្វើឲ្យមុខក្មេងជាងវ័យ មិនងាយចាស់មុនអាយុ
ចុចអាន៖ មុខចាស់ទៅៗ អាចដោយសារយើងញ៉ាំអាហារប៉ុន្មានមុខនេះច្រើនពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


