សុខភាព
ការស្រាវជ្រាវអះអាងថាការហែលទឹកភ្លាមៗបន្ទាប់ពីបរិភោគអាហារនឹងមិនបង្កគ្រោះថ្នាក់អ្វីទេ
ការរង់ចាំកន្លះម៉ោងឬមួយម៉ោងបន្ទាប់ពីការបរិភោគអាហារមុនពេលហែលទឹកគឺជាអ្វីដែលទាំងអស់គ្នាត្រូវបានណែនាំឲ្យធ្វើដូចជាកូនក្មេង។ តែមិនដែលចោទសួរទេថា យើងគ្រាន់តែជឿទៅតាមអ្វីដែលចាស់ៗតែងប្រាប់ឬនរណាម្នាក់បានដាស់តឿន។ គេនិយាយជាយូរមកហើយថាការធ្វើបែបនេះអាចបណ្ដាលឱ្យស្លាប់ដូចជា ការហែលទឹកភ្លាមៗបន្ទាប់ពីញ៉ាំអាហារវអាចបណ្ដាលឱ្យរមួលក្រពើឬគ្រាន់តែបណ្ដាលឱ្យ អ្នកមានជំងឺផ្នែករបបអាហារឬក្រពះ។ល។

យោងតាមការដកស្រង់ចេញពីគេហទំព័ររបស់ Lifehacker.com បានបញ្ជាក់ថាការហែលទឹកបន្ទាប់ពីបរិភោគមិនទាក់ទងនឹងការមួលក្រពើឬឈឺក្រពះទេ ហើយអ្នកទាំងនោះនឹងមិនដល់ថ្នាក់ស្លាប់ឡើយ។ យោងទៅតាមអ្វីដែលជាក់ស្ដែងគឺមិនអាចរកឃើញអ្វីដែលច្បាស់លាស់ពីហេតុផលនៃការទទួលទានអាហារភ្លាមហែលទឹកភ្លាមឡើយ។

លោក Annette Kellermann បានសរសេរថា៖ “ករណីរមួលក្រពើឬបញ្ហាក្រពះគឺដូច្នេះ! ប្រសិនបើទឹកត្រូវបញ្ចូលភ្លាមៗបន្ទាប់ពីបរិភោគ ជាពិសេសនៅពេលមានសីតុណ្ហភាពទាប ដំណើរនៃការរំលាយអាហារត្រូវបានបាត់បង់ភ្លាមៗ។ ពេលនោះវាអាចនឹងកើតមានករណីរមួលក្រពើធ្ងន់ធ្ងរឬបណ្ដាលនាំឲ្យពិបាកក្នុងការរំលាយអាហារធ្វើឲ្យយើងទៅជាកើតជំងឺរលាកក្រពះធ្ងន់ធ្ងរ”។
តាមការសិក្សាអំពីបញ្ហារមួលក្រពើក្នុងចំណោមអ្នកហែលទឹកដែលជាកូនសិស្សបានអះអាងថា “ក្នុងនាមពួកយើងជាអ្នកអនុវត្ត ផ្ទាល់ពីបញ្ហានេះ គ្មានអ្នកណាធ្លាប់ឈឺក្រពះពេលហែលទឹកទេ” ។ “រហូតមកដល់បច្ចុប្បន្ននេះបន្ទាប់ពីការសាកសួរក្មេងប្រុសជាង ១ ម៉ឺននាក់ យើងមិនបានជួបមនុស្សណាកើតជំងឺអ្វីឡើយ។ ” ៕
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ ញ៉ាំស៊ុត មានប្រយោជន៍ច្រើនដល់ខួរក្បាល និងការចងចាំ
ចុចអាន៖ មិនគួរញ៉ាំអាហារទាំងនេះច្រើនឡើយ ក្រោយវ័យ ៣០ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


