KPT+
ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់
យើងប្រហែលកំពុងប្រឈមនឹងបញ្ហាការងារមានជាបន្ដបន្ទាប់ ហើយបញ្ហាខ្លះ ដោះស្រាយស្រួល ខ្លះទៀត ដោះស្រាយឡើងក្រញាញ់ខួរ ដល់ថ្នាក់ដេកមិនលក់ក៏មាន។ កាន់តែយ៉ាប់នោះ ដោះស្រាយមិនទាន់ហើយផង ដល់ពេលប្រជុំរាយការណ៍ប្រាប់មេទៀត គឺថា បេះដូងលោតញាប់ណាស់។ ការប្រឈមនឹងបញ្ហារួមទាំង ៣នេះ នាំឲ្យឆាប់ស្លាប់លឿនណាស់។

ការសិក្សាលើអ្នកធ្វើការ ២.០០០នាក់ មានសម្ពាធឈាមខ្ពស់ ស្ដ្រេសការងារ និងដេកតិច រកឃើញថា ពួកគេប្រឈមនឹងការឆាប់ស្លាប់ដោយជំងឺបេះដូង ៣ដង លើសអ្នកដេកបានគ្រប់គ្រាន់ និងមិនជួបស្ត្រេសការងារ។ ការសិក្សានេះ ចេញផ្សាយលើគេហទំព័រវេជ្ជសាស្ត្រ WebMD។
សម្ពាធឈាមខ្ពស់ ជាកត្ដាចម្បង នាំឲ្យកើតជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូង ក្រលៀន និងឆាប់ស្លាប់ដោយជំងឺសរសៃឈាមក្នុងបេះដូង។ នៅពេលបញ្ហាសម្ពាធឈាមខ្ពស់នេះ បូករួមជាមួយនឹងបញ្ហាស្ដ្រេសការងារ និងដេកតិចទៀត ផលប៉ះពាល់កាន់តែអាក្រក់ខ្លាំង។ អ្នកស្រាវជ្រាវ ក៏បញ្ជាក់ថា ការដេកមិនគ្រប់គ្រាន់ ជាបញ្ហារួមរបស់អ្នកមានការងារស្ត្រេសខ្លាំង។

ការសិក្សានេះ ពិនិត្យជាពិសេសលើហានិភ័យនៅកន្លែងការងារ ដោយបង្ហាញថា ស្ដ្រេសជាបញ្ហាធំមុនកើតជំងឺ។ អ្នកស្រាវជ្រាវ ណែនាំថា ម្ចាស់ក្រុមហ៊ុន អាចជួយបង្កើត និងអនុវត្តកម្មវិធី បង្រៀនបុគ្គលិក ឲ្យបន្ធូរភាពតានតឹង នៅកន្លែងការងារ។ ម្ចាស់ក្រុមហ៊ុន ក៏គួរផ្ដល់វិធីសាស្ត្រគ្រប់គ្រងស្ដ្រេស និងបញ្ហាដេកតិច នៅកន្លែងការងារ ជាពិសេសបុគ្គលិកមានសម្ពាធឈាមខ្ពស់៕
ចុចអាន៖មានគំនិតវិជ្ជមាន រស់បានកាន់តែយូរ ចុះធ្វើម៉េចទើបមានគំនិតវិជ្ជមាន?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


