KPT+
ប្រុសស្អាតមហាសេដ្ឋី Bitcoin ទាំង ៥ នាពេលបច្ចុប្បន្ន
Bitcoin គឺជាទ្រព្យលើអនឡាញ ដែលកំពុងល្បីល្បាញនៅក្នុងចរាចរអ៊ីនធរណេតសព្វថ្ងៃនេះ។ រូបិយប័ណ្ណឌីជីថល Bitcoin កំពុងតែមានតម្លៃហក់ខ្ពស់ឡើងជាបន្តបន្ទាប់មិនឈប់ឈរទេ ។
ការផ្លាស់ប្តូរលុយឌីជីថល Cryptocurrency ជានិន្នាការថ្មីដែលធ្វើឱ្យមនុស្សរាប់លាននាក់ពីការផ្លាស់ប្តូរជីវិតរបស់ពួកគេ ដោយការងារនៅលើអនឡាញទោះបីជា ក្រុមសេដ្ឋកិច្ចនិងធនាគារិកជាច្រើនបានព្យាយាមប្រឆាំងចំពោះរាល់ការវិនិយោគជាមួយលុយឌីជីថលនេះ តែអ្នកវិភាគជឿថាវាជាផ្លូវនៃអនាគតដែលកៀកមកដល់។
KPT Plus សូមបង្ហាញមុខសេដ្ឋី Bitcoin កំពូលទាំង៥ ដែលមានលុយឌីជីថលរាប់លានក្នុងដៃ។
១. Tim Draper ១ប៊ីលានដុល្លារ

Tim Draper គឺជាអ្នកវិនិយោគមូលធនឌីជីថលម្នាក់ដែលរកចំណូលបានជាង ១ ពាន់លានដុល្លារជាមួយនឹងផលប័ត្រ bitcoin ដែលរឹបអូសបានពីទីផ្សារងងឹតដែលមានតម្លៃ ១៩ លានដុល្លារពីដំបូង ហើយក្រោយមករកប្រាក់ចំណេញបាន ២០ លានដុល្លារថែមនៅពេលដែល Tim Draper បានព្យាករណ៍ថា bitcoin ស្តុក នឹងកើនឡើងដល់តម្លៃខ្ពស់គឺ ១០,០០០ ដុល្លារក្នុងមួយ bitcoin ឆ្នាំ ២០១៧។ ក្នុងនាមជាអ្នកជំនួញដ៏ជោគជ័យ Tim Draper កាន់កាប់សិក្ខាសាលានិងកម្មវិធីបណ្តុះបណ្តាលជាច្រើនសម្រាប់អ្នកវិនិយោគិនវ័យក្មេងនានា។
២. កូនភ្លោះ TYLER & CAMERON WINKLEVOSS ៦០០ លានដុល្លារ

កូនភ្លោះដែលត្រូវបានគេទទួលស្គាល់ច្រើនបំផុតនៅក្នុងពិភពលុយឌីជីថលគឺត្រកូល Winklevoss ។ អតីតកីឡាអុំទូកអាមេរិកនៅអូឡាំពិកពួកគេបានប្តូរមកផ្សងព្រេងក្នុងពិភពនៃសហគ្រិនភាពតាមអ៊ិនធរណេតក្នុងនាមជាអ្នកវិនិយោគទុន។ ២នាក់បងប្អូន WINKLEVOSS ត្រូវបានប៉ាន់ប្រមាណថា កាន់កាប់ bitcoin ច្រើនជាង ១ប៊ីលានដុល្លារបើបូកទ្រព្យរបស់ពួកគេបញ្ចូលគ្នា។ អតីតនិស្សិតសាកលវិទ្យាល័យហាវើដទាំងពីរ មានប្រវត្តិបង្កើតគេហទំព័របណ្តាញទំនាក់ទំនងសង្គម ដែលជាការបំផុសគំនិតដើម មុនពេលយើងមានហ្វេសប៊ុកប្រើទៅទៀត។ នៅឆ្នាំ ២០០៨ បងប្អូន Winklevoss បានទទួលប្រាក់ចំនួន ៦៥ លានដុល្លារពីការប្តឹងឈ្នះស្ថាបនិកហ្វេសប៊ុក Mark Zuckerberg ពីបទលួចគំនិតបង្កើតហ្វេសប៊ុកដែលពីរនាក់គេបានគិតមកតាំងពីឆ្នាំ ២០០៤ ម្ល៉េះ។
៣. Roger Ver ៥២០ លានដុល្លារ

Roger Ver ជាវិនិយោគិនដំបូងគេម្នាក់ក្នុងចំណោមអ្នកដែលហ៊ានសាកវិនិយោគក្នុង bitcoin។ Roger Ver ធ្លាប់ បម្រើការជានាយកប្រតិបត្តិនៃគេហទំព័រដ៏មានប្រជាប្រិយ Bitcoin.com ។ ក្នុងឆ្នាំ ២០១៤ គេបានសម្រេចចិត្តបោះបង់ចោលសញ្ជាតិអាមេរិកបន្ទាប់ពីមានបញ្ហាផ្លូវច្បាប់មួយចំនួន ហើយបានជាប់ពន្ធនាគារ ១០ ខែផង។ ក្រោយពីបរាជ័យនេះ Roger Ver កាន់លិខិតឆ្លងដែនចេញទៅ រស់នៅក្នុងប្រទេសជប៉ុនដើម្បីកសាងជីវិតអាជីវកម្មថ្មីក្នុងអ៊ីធើណេត។ Roger Ver ត្រូវគេទទួលស្គាល់ថាជាអ្នកឌីជីថលដ៏មានទេពកោសល្យកាន់កាប់ទ្រព្យសុទ្ធជាង ៥២០ លានដុល្លារអាមេរិក។
៤. BARRY SILBERT ៥០០ លានដុល្លារ

មានឈ្មោះក្នុងបញ្ជី សេដ្ឋីក្រោមវ័យ ៤០ របស់ទស្សនាវដ្តី Fortune រួចទៅហើយ Barry Silbert ជាស្តេចនៃឧស្សាហកម្ម block chain ។ ក្នុងនាមជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនរូបិយប័ណ្ណឌីជីថលគ្រុប ការងាររបស់ Barry គឺធ្វើពាណិជ្ជកម្មដោះដូរលើរូបិយប័ណ្ណឌីជីថល។
ជាមួយនឹងការវិនិយោគជាង ៥០ គម្រោង នៅក្នុងប្រទេសជាង ១៥ ដោយប្រើតែលុយអនឡាញ BARRY SILBERT បានប្រមូលទ្រព្យសម្បត្តិការងារនេះជាង ៥០០ លានដុល្លារហើយនៅឆ្នាំ២០១៩។
៥. Dan Morehead ២០០ លានដុល្លារ

Dan បង្កើតក្រុមហ៊ុន Pantera Capital ក្នុងឆ្នាំ ២០១៣ ដែលជាការវិនិយោគដំបូងគេរបស់ខ្លួនដែលផ្តោតតែលើ cryptocurrencies សម្រាប់ការងារមនុស្សធម៌។ មូលនិធិនេះផ្តល់ឱ្យច្រើនជាងការចំណេញត្រឡប់មកវិញ ហើយបានការគាំទ្រជាខ្លាំង។ ដោយមានបទពិសោធជាង ២៥ ឆ្នាំក្នុងនាមជាពាណិជ្ជករមូលនិធិទ្រព្យសម្បត្តិឌីជីថលរបស់ Pantera នៅតែត្រូវបានគេចាត់ទុកថាជាផ្នែកធំមួយនៃស្តុក concurrency ដែលគ្រប់គ្នាចង់ទិញយក។ ឥឡូវ Dan Morehead មានទ្រព្យសរុប ២០០ លានដុល្លារ៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ បុរសឆ្លាតបំផុត ទី៩របស់ពិភពលោកកម្រិត IQ140
ចុចអាន៖ មហាសេដ្ឋីវ័យក្មេង ៥ រូប មានឥទ្ធិពលខ្លាំងនៅកូរ៉េខាងត្បូង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?