Connect with us

KPT+

ហេតុអ្វី​ក៏​មហា​សេដ្ឋី​ល្បី​ៗ​ និយម​ទិញ​​របស់​ចាស់ៗ​ យក​មក​កែច្នៃ​

បានផុស

នៅ

មនុស្ស​មួយចំនួនគិតថា ប្រសិនបើ​មានវាសនា ​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក ​ប្រាកដជា​រក​ឃើញ​វិធី​ចំណាយ​ប្រាក់​បែបអស្ចារ្សៗជាក់ជា​មិនខាន ប៉ុន្តែ​មហា​សេដ្ឋី​ជីវិតពិត  ​បែរ​ជា​មិន​ធ្វើ​ដូច្នោះ​ឡើយ។

មកស្គាល់ មហា​សេដ្ឋី​បច្ចេកវិទ្យា​មួយ​ចំនួន​ ដែល​សន្សំសំចៃ​​លើ​ការ​ចំណាយ​ និងមានវិធីប្រើលុយយ៉ាង​សាមញ្ញ ក្នុង​ពេលឈប់សម្រាក​ ដើម្បី​បាន​ជា​ប្រយោជន៍​មក​វិញទៀត។

១. Larry Ellison

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​ប្រតិបត្តិ​ជា​ច្រើន​ធ្វើការ​ទិញ​ផ្ទះ​និង​ដី​ថ្លៃ​ៗ ប៉ុន្តែ​នៅ​​ក្នុង​ឆ្នាំ ២០១២ ស្ថាបនិក​ក្រុមហ៊ុន Oracle លោក Larry Ellison ​ដែល​ជា​មហា​សេដ្ឋី​ល្បីល្បាញ​ បាន​ទិញ ៩៨ ភាគរយ​នៃ​កោះ​ហាវ៉ៃ Lanai ។ លោក Ellison បាន​និយាយ​ថា​ លោក​ចំណាយ​ប្រាក់​ចំនួន ៣០០ លាន​ដុល្លារ​អាមេរិក​សម្រាប់​កោះ​នេះ ​ក្នុង​ឆ្នាំ ២០១២ ។

Ellison ក៏គ្រោង​នឹង​ប្រើ​ដើម្បី​ចុះ​ចត​ការ​អនុវត្តន៍​បរិស្ថាន​ ដូចជា​ថាមពល​ពន្លឺ​ព្រះអាទិត្យ​និង​រថយន្ត​អគ្គិសនី។

២. Elon Musk

អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ​គឺ​លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla និង SpaceX មាន ចំណាប់​អារម្មណ៍​លើ​រថយន្ត​ធម្មតា​មួយ។ ក្នុង​ឆ្នាំ ២០១៣ លោក​បាន​ទិញ​ឡាន​នាវាមុជទឹក Lotus Esprit ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត​ James Bond មាន​ឈ្មោះ​ថា The Spy Who Loved Me ក្នុង​តម្លៃ ៩២០ ០០០ ដុល្លារ​នៅ​ឯ​ការ​ដេញ​ថ្លៃ។

លោក Musk បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ទៅ​កាន់ Jalopnik ថា “ ជា​ការ​អស្ចារ្យ​ណាស់​ដែល​ក្មេង​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​មើល James Bond នៅ​ក្នុង​កម្ម​វិធី Spy Who Loved Me ។ ខ្ញុំ​ខកចិត្ត​ដែល​បាន​ដឹង​ថា ​វា​មិន​អាច​ផ្លាស់ប្ដូរ​បាន​ទេ។ អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ គឺ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជាមួយ​រថភ្លើង​អគ្គិសនី  Tesla ហើយ​ព្យាយាម​​ផ្លាស់ប្ដូរ​ទៅ​ជា​ការ​ពិត។

៣. Jeff Bezos

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon លោក Jeff Bezos បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ៤២ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​នាឡិកា​មេកានិច ​ដែល​កប់​នៅ​លើ​ភ្នំ​ក្នុង​រដ្ឋ​តិចសាស់។ នាឡិកា ១០ ០០០ ឆ្នាំ​ដូច​ដែល​ត្រូវ​បាន​គេ​ហៅ​និង​បង្កើត​ឡើង​ដោយ​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា The Long Now Foundation ។ វា​ជា​នាឡិកា​កម្ពស់ ៥០០ ហ្វីត (១៥២ ម៉ែត្រ) ​ត្រូវ​បាន​បំពាក់​ដោយ​វដ្ដ​កម្ដៅ​ ហើយ​រចនា​ឡើង​ដើម្បី​ទុក​ពេល​វេលា​សម្រាប់​សហស្ស​វត្សរ៍។

នៅ​ឆ្នាំ ២០១៣ អង្គ​ប្រតិបត្តិ​នេះ​បាន​ផ្ដល់​មូលនិធិ​ដល់​បេសកកម្ម​មួយ​ ដើម្បី​ទាញ​យក​ម៉ាស៊ីន​អាប៉ូឡូ​ដែល​នៅ​សល់​ពី​បាត​មហា​សមុទ្រ។  លោក Bezos បាន​ដឹកនាំ​ក្រុម​មួយ​ដោយ​​បញ្ជូន​មនុស្ស​យន្ត​ដែល​គ្មាន​មនុស្យ​បើក ១៤,០០០ ហ្វីត (៤,២៦ គីឡូម៉ែត្រ) ចុះ​ដល់​បាត​មហា​សមុទ្រ​អាត្លង់ទិច ​ចេញ​ពី Cape Canaveral រដ្ឋ Florida ដើម្បី​ប្រមូល​គ្រឿង​ម៉ាស៊ីន​ចេញ​ពី​បេសកកម្ម​ព្រះចន្ទ Apollo ១២ ។

៤. Sergey Brin

សហ​ស្ថាបនិក​ក្រុមហ៊ុន Google លោក Sergey Brin ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​វិនិយោគ​ទឹក​ប្រាក់​ចន្លោះ​ពី ១០០ លាន​ដុល្លារ​ទៅ ១៥០ លាន​ដុល្លារ​អាមេរិក ​ក្នុង​ការ​កសាង​យន្តហោះ​ហោះហើរ​ ចម្ងាយ ៦០០ ហ្វីត (១៨២ ម៉ែត្រ) ។ លោក Brin ត្រូវ​បាន​គេ​និយាយ​ថា​ កំពុង​សាងសង់​នាវា​ដឹក​​យន្តហោះ ​ដែល​ជា​យន្តហោះ​ធំ​ជាង​គេ​បំផុត​របស់​ពិភពលោក​ ចេញ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ NASA រដ្ឋ​កាលីហ្វ័រញ៉ា។

តាម​សេចក្ដី​រាយការណ៍ ​លោក​បាន​ប្រមើល​មើល​ថា ​នឹង​ប្រើ​វា​ដើម្បី​បញ្ជូន​បេសកកម្ម​មនុស្សធម៌​ឬ​ជា“ នាវា​តាម​អាកាស” សម្រាប់​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖មនុស្សល្បីៗ ៧ នាក់ដែលធ្លាប់ត្រូវគេរើសមកចិញ្ចឹម ក្នុងនោះមាន Steve Jobs ដែរ

ចុចអាន៖តារា​សម្តែងហូលីវូដ​ពីររូប​ដែលក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម