KPT+
ចេះចាយលុយតាម ៦ របៀបនេះអ្នកនឹងមិនជួបការខ្វះខាតទេ
មនុស្សដែលមានទ្រព្យសម្បត្តិសល់ច្រើនហូរហៀរ រហូតក្លាយជាអ្នកមានឬសេដ្ឋីបាន មិនមែនគេចេះរកលុយតែមួយប៉ុណ្ណោះទេ តែអាថ៌កំបាំងសំខាន់មួយទៀតនោះគឺ ការចេះចាយវាយលុយដែលរកបានមក។ ទោះបីអ្នកមានប្រាក់ខែតិចតួចក៏ដោយ ឲ្យតែអ្នកចេះចាត់ចែងចំណាយឲ្យបានត្រឹមត្រូវ នោះលុយនឹងសល់មិនចេះខ្វះឡើយ។

១. ចំណាយចាំតាមបាច់
ចំណាយតាមភាពចាំបាច់សម្ដៅដល់ ការចំណាយលើម្ហូបអាហារ បង់ទឹកភ្លើង សម្លៀកបំពាក់ ការធ្វើដំណើរប្រចាំថ្ងៃ ឬបង់ថ្លៃផ្ទះឬបន្ទប់ជួល។ល។ ជាទូទៅចំណាយទាំងនេះអាចមានដល់ ៥០% នៃប្រាក់់ខែសរុបរបស់អ្នក។ ប៉ុន្តែបើអ្នកចេះចាត់ចែងទុកមុនឲ្យបានត្រឹមត្រូវចំណាយចាំបាច់ទាំងនេះមិនមានការខ្វះខាតទេ។
២. ចំណាយតាមចំណង់

ចំណាយតាមចំណង់ គឺចាយវាយមិនបានព្រាងទុកដោយឃើញរបស់អ្វីចេញថ្មី ឬស្រឡាញ់ ក៏ហូតលុយចេញពីកាបូបទិញមិនគិតតាមចិត្តចង់បាន។ ជួនកាលចំណាយលុយប្ដូរម៉ាកទូរសព្ទ ដេញស៊េរីម៉ូតូម៉ូដថ្មី ទិញសម្ភារៈប្រេនៗតាមគេតាមឯងជាដើម។ ចំណាយទាំងនេះមិនត្រឹមតែគ្មានលុយសល់ទេ ថែមទាំងធ្វើឲ្យជំពាក់បំណុលគេដោយមិនដឹងខ្លួន។ មនុស្សឆ្លាត មិនងាយចាយវាយផ្ដេសផ្ដាសដោយគ្មានគោលដៅ និងគ្មានគម្រោងនេះណាស់។
៣. ចំណាយតាមតម្រូវការ
តម្រូវការទីនេះ សម្ដៅតម្រូវការរបស់អ្នកផ្ទះ ដែលជាទូទៅអ្នកធ្វើការឆ្ងាយពីគ្រួសារតែងតែផ្ញើលុយទៅឲ្យឪពុកម្ដាយឬសាច់ញាតិជាទៀងទាត់។ បញ្ហាត្រង់នេះគឺថា អ្នកខ្លះផ្ញើប្រាក់ខែរបស់ខ្លួនទាំងអស់ឬស្ទើរទាំងអស់ទៅគ្រួសារ ទើបធ្វើឲ្យពួកគេខ្វះខាត និងជួនកាលមានជាប់បំណុលទៀតផង។ ទោះបីអ្នកជាមនុស្សកត្តញ្ញូក៏ដោយចុះ តែអ្នកត្រូវចេះកំណត់ពីចំនួនប្រាក់ដែលជូនអ្នកមានគុណឬសមាជិកគ្រួសារឲ្យជាក់លាក់ ទើបមិនធូរហោប៉ៅ។
៤. ចំណាយបង់រំលោះ
ការបង់រំលោះភាគច្រើនកើតមានចំពោះអ្នកមានគ្រួសារហើយដូចជា ការទិញដី ទិញផ្ទះ ឬរថយន្តបង់រំលោះជាដើម។ បើអ្នកជាមនុស្សដែលអាចតស៊ូនឹងការលំបាកនៅផ្ទះជួលបានមួយរយៈសិន ឬអ្នកមិនមែនជាមនុស្សសម្ភារៈនិយមអ្វីនោះទេ ការចំណាយរំលោះមិនមែនជាបន្ទុកសម្ពាធលើអ្នកឡើយ ហើយខ្ទង់ចំណាយក៏នឹងនៅសល់។
៥. ចំណាយចំពោះបញ្ហា

បញ្ហាសុខភាព គ្រោះថ្នាក់ ឬហេតុមិនល្អផ្សេងទៀតដែលអាចកើតឡើងជាយថាហេតុពិតជាគ្មាននរណាអាចដឹងមុននោះទេ។ ដូច្នេះការត្រៀមថវិកាសម្រាប់រឿងទាំងនេះ ជាការចាំបាច់ដែលត្រូវគិតគូកុំឲ្យអ្នកពិបាក បើបញ្ហានឹងមកដល់ដោយមិនដឹងខ្លួន។
៦. ចំណាយឥតព្រាងទុក
ចំណាយឥតព្រាងទុកមានដូចជា ពិធីជប់លៀង ខួបកំណើត អាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ។ បើអ្នកជាមនុស្សនៅក្មេង មានប្រាក់ខែទាប ឬអ្នកទើបចេញរកស៊ីថ្មីៗ អ្នកមិនចាំបាច់ចូលរួមគ្រប់ការអញ្ជើញទាំងនេះទេ។ ពេលខ្លះអ្នកមិនចាំបាច់ចេញមុខចេញចេញមាត់ពេកដែរ ព្រោះថាបើលេចមុខគ្រប់កម្មវិធីពេក កុំថាឡើយប្រាក់ខែអ្នកប៉ុណ្ណេះ សូម្បីខ្ចីបុលគេហើយនៅមិនគ្រប់ផងមើលទៅ។
លុយ និងទ្រព្យសម្បត្តិជារបស់ដែលយើងអាចមានសមត្ថភាពរកវាបានមក វាត្រូវការតែម្យ៉ាងទៀតប៉ុណ្ណោះ គឺចេះគ្រប់គ្រងចាយវាយឲ្យវាបានត្រឹមត្រូវ ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Businesinsider
ចុចអាន៖ បើរូបិយប័ណ្ណរឹងពឹងលើសេដ្ឋកិច្ចម្ដេចលុយអាមេរិកមានតម្លៃ លុយចិនមិនប្រជាប្រិយ?
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


