KPT+
អ្នកចូលចិត្តកាច់ម្រាមដៃលេងមានគ្រោះថ្នាក់ដែរទេ? សំឡេងទាំងនោះ ឮដោយរបៀបណា?
អ្នកដែលមានទម្លាប់កាច់ម្រាមដៃខ្លាំងៗ នឹងប៉ះពាល់ដល់ឆ្អឹងកង ឬផ្នែកផ្សេងទៀតដែលទេ? អ្នកនិយមកាច់ម្រាមដៃលេងៗពេលទំនេរ មកសិក្សាស្វែងយល់ទាំងអស់គ្នា។

តើការកាច់ម្រាមដៃញឹកញាប់ ប៉ះពាល់ដល់រាងកាយដែរទេ?
វេជ្ជបណ្ឌិត Thidakan Rujipatanakul ឬ វេជ្ជបណ្ឌិត Ping អ្នកឯកទេសស្បែក និងថ្នាំប្រឆាំងភាពចាស់ មន្ទីរពេទ្យ Samitivej Sukhumvit បញ្ជាក់ថា ការសិក្សាលើមនុស្ស ៣០០ នាក់ដែលបានកាច់ម្រាមដៃរបស់ពួកគេអស់រយៈពេល៣៥ ឆ្នាំ បានរកឃើញថា ការកាច់ម្រាមដៃជាទៀងទាត់ គឺមិនមានគ្រោះថ្នាក់ដល់សុខភាពនោះទេ។ ប៉ុន្តែអាចមានផលប៉ះពាល់ផ្សេងទៀត ដូចជាហើម ឬខូចទ្រង់ទ្រាយកដៃ។ ដោយសារតែជាលិកាបានរងរបួសអស់រយៈពេលជាយូរ។ រួមទាំងកម្លាំងនៅក្នុងកណ្តាប់ដៃ ត្រូវបានកាត់បន្ថយ ខណៈពេលធ្វើវាជាបន្តបន្ទាប់ក្នុងពេលយូរ។
សំឡេងឮចេញពីការកាច់ម្រាមដៃ កើតឡើងបានយ៉ាងដូចម្ដេច?
ព័ត៌មានពីមន្ទីរពេទ្យ Wichaiyut បង្ហាញថា កាច់ម្រាមដៃ សំឡេងដែលអាចឮគឺបណ្ដាលមកពីការប្រេះបែក នៃពពុះខ្យល់ចេញពីវត្ថុរាវដែលមានឈ្មោះថា synovial fluid ដែលនឹងដើរតួជាសារធាតុរំអិល។ វាអនុញ្ញាតឲ្យសន្លាក់បត់បែន លាតសន្ធឹង ឬធ្វើចលនាដោយរលូន ។ នៅពេលដែលយើងកាច់ម្រាមដៃជាមួយនឹងសម្ពាធ និងល្បឿនច្រើនជាងយើងពត់ម្រាមដៃធម្មតា។ នេះនឹងធ្វើឲ្យសម្ពាធនៅក្នុងសារធាតុរាវ synovial ថយចុះរហូតដល់វាបណ្តាលឲ្យមានពពុះនៅក្នុងសារធាតុរាវ synovial ដែលបណ្ដាលឲ្យមានឧស្ម័ននៅក្នុងសារធាតុរាវ synovial មិនរលាយនិងបំបែកទៅជាពពុះខ្យល់។ សំឡេងបានមកពីការផ្ទុះនៃពពុះខ្យល់នៅក្នុងសារធាតុរាវ synovial ។

បើទោះបីជា ការកាច់ម្រាមដៃ មិនត្រូវបានគេរកឃើញថា បណ្ដាលឲ្យខូចឆ្អឹង ។ ប៉ុន្តែប្រសិនបើអ្នកប្រព្រឹត្តបែបនេះជាញឹកញាប់ នឹងធ្វើកន្លាក់ដៃកាន់តែយ៉ាប់យ៉ឺន។ ជាលទ្ធផល កម្លាំងនៃការច្របាច់ដៃ ត្រូវបានកាត់បន្ថយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើការកាច់ម្រាមដៃ អាចមានបញ្ហាដែរឬអត់?
ចុចអាន៖តើចំណុចខ្មៅលើខ្ទឹមស ជាផ្សិត? បើហូបទៅ មានហានិភ័យ នៃជំងឺមហារីកទេ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ