KPT+
ទីសក្ការៈបូជា និងប្រាសាទកំពូលទាំង ៤ នៅ ជប៉ុន មានជណ្ដើរឡើងចោតខ្ពស់ជាងគេ
នៅ ប្រទេសជប៉ុន សំបូរទៅ ដោយប្រសាទនិងកន្លែងទីសក្ការៈបូជាជាច្រើន សូម្បីតែនៅ ទីក្រុងក៏ដោយ។
ខាងក្រោមនេះ ជាទីសក្ការៈបូជា និងប្រាសាទកំពូលទាំង ៤ មានជណ្ដើរឡើងចោតខ្ពស់ជាងគេ នៅ ជប៉ុនដែលគួរដឹង។
១ ប្រាសាទ Shaka-in (៣,៣៣៣ ជំហាន)

ប្រាសាទ Shaka-in គឺជាប្រាសាទនិកាយ Tendai នៅ ក្នុងទីក្រុង Yatsushiro ខេត្ត Kumamoto ក្រៅ ពីជាប្រាសាទលេខ ១ មានជណ្ដើរថ្មខ្ពស់ជាងគេ ក្នុងប្រទេសជប៉ុន ប្រាសាទ Shaka-in គឺជាប្រាសាទចាស់ដែលមានប្រវត្តិជាង ១,២០០ឆ្នាំ ហើយត្រូវបានចុះបញ្ជីជាសម្បត្តិវប្បធម៌ របស់ជប៉ុន។ វាក៏ជានិមិត្តសញ្ញានៃការរស់ឡើងវិញ របស់ប្រទេសផងដែរ។
ប្រាសាទនេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ គ. សឆ្នាំ ១៩៨០ ហើយត្រូវបានបញ្ចប់នៅ ឆ្នាំ ១៩៨៨ ចំណុចលេចធ្លោនៃប្រាសាទ គឺជណ្តើរថ្មដែលសាងសង់ដោយថ្មមកពីទូទាំងប្រទេសជប៉ុន រួមទាំងថ្មមកពីជុំវិញពិភពលោកដូចជាប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា ប្រេស៊ីល អាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។ ធ្វើឲ្យវាមើលទៅដូចជាជណ្ដើរថ្មខ្ពស់បំផុត វាក៏បង្ហាញពីមិត្តភាព និងទំនាក់ទំនងអន្តរជាតិផងដែរ។
២ ទីសក្ការៈបូជា Dewa Sanzan (២,៤៤៦ ជំហាន)

ទីសក្ការៈបូជា Dewa Sanzan គឺជាទីសក្ការៈបូជានៅ ក្នុងខេត្ត Yamagata ហើយជាកន្លែងដែលមានភ្ញៀវទេសចរច្រើនទៅ បន់ស្រន់ ឈ្មោះ Dewa Sanzan គឺជាឈ្មោះរួមសម្រាប់ភ្នំបីគឺ Gassan , Haguro និង Yudono ។ ភ្នំ Gassang តំណាងឲ្យជីវិតអតីតកាល ភ្នំ Haguro តំណាងឲ្យជីវិតបច្ចុប្បន្ន ហើយភ្នំ Yudono តំណាងឲ្យជីវិត។
សម្រាប់ទីសក្ការៈបូជា Dewa Sanzan មានកាំជណ្តើរ ២៤៤៦ គឺជាទីសក្ការៈបូជាដែលមានទីតាំងនៅលើភ្នំ Haguro ។ ជណ្ដើរថ្មនៅទីនោះ ធ្លាប់ជាជណ្តើរថ្មដែលខ្ពស់ជាងគេក្នុងប្រទេសជប៉ុន។ រហូតមកដល់សព្វថ្ងៃនេះ វានៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីសក្ការៈបូជា ដែលមានជំហានខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន។ វាត្រូវបានគេនិយាយថាធម្មយាត្រាទៅ កាន់ Dewasanzan នេះគឺជាដំណើរដែលអនុញ្ញាតឲ្យយើងរកឃើញខ្លួនឯងថ្មី។
៣ ទីសក្ការបូជា Koto Hiraku (១,៣៦៨ជំហាន)

ទីសក្ការៈបូជា Koto Hiraku មានទីតាំងនៅលើភ្នំ Sozu ក្នុងខេត្ត Kagawa ហើយត្រូវបានគេស្គាល់ផងដែរថាជា “Kompi Rasan” ដោយចេតិយនេះ ប្រសិនបើអ្នកឡើងជណ្ដើរទៅ ជំហានទី ៧៨៥ អ្នកនឹងឃើញចេតិយសំខាន់ៗផ្សេងទៀត ហើយប្រសិនបើអ្នកឡើងដល់ ១,៣៦៨ ជំហាន អ្នកនឹងទៅ ដល់អគារទីសក្ការៈនៅ ខាងក្រោយ។
៤ ទីសក្ការៈបូជា Fushimi Inari (១,២៧៦ ជំហាន)

ទីសក្ការៈបូជា Fushimi Inari របស់ទីក្រុងក្យូតូ មានកាំជណ្តើរថ្មសរុបចំនួន ១,២៧៦ ។ ទីសក្ការៈបូជានេះ គឺជាទីសក្ការៈបូជារបស់ Inari ដែលជាព្រះនៃកសិកម្ម វាមានទីតាំងនៅ Fushimi Ward នៃ Kyoto ក៏ជាគោលដៅទេសចរណ៍ដ៏ពេញនិយម នៅ ប្រទេសជប៉ុនដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាប់ឆ្ងល់ដែរទេ? ហេតុអ្វី ប្រាសាទ ឬទីសក្ការៈបូជា ជប៉ុន តែងសាងសង់ជណ្ដើរឡើងចោតខ្ពស់ៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


