KPT+
ម្ចាស់ប្រេន CP បើកហាងលក់គ្រាប់ពូជ រហូតក្លាយជាសេដ្ឋីស្តុកស្តម្ភកំពូលផុតគេនៅថៃ
គិតត្រឹមចុងឆ្នាំ២០១៩ បងប្អូនបង្កើតបួននាក់ របស់ត្រកូល Chearavanont នៅតែជាប់លេខមួយខាងមានទ្រព្សម្បត្តិស្តុកស្តម្ភកំពូលផុតគេនៅថៃ យោងតាម Forbe។

គ្រួសារនេះកាន់កាប់ក្រុមហ៊ុន Charoen Pokphand Group ដែលជាក្រុមហ៊ុនដ៏ធំផ្នែកផលិតចំណីសត្វនៅប្រទេសថៃ។ ត្រកូលនេះ ក៏កំពុងមានផែនការដ៏មហិច្ឆតាក្នុងការប្រែក្លាយឆ្នេរសមុទ្រភាគខាងកើតរបស់ថៃឱ្យទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលមានបណ្តាញ 5G និងរោងចក្ររថយន្តវៃឆ្លាតដំបូងគេនៅអាស៊ី។
Charoen Pokphand Group ជាអ្នក ផលិតចំណីសត្វនិងបសុសត្វធំជាងគេបំផុតមួយរបស់ពិភពលោកដោយមាន ឪពុកអ្នកទំាងបួន ឈ្មោះ Chia Ek Chor ដែលបានបើកហាងលក់គ្រាប់ពូជនាំចូលពីប្រទេសចិនដល់កសិករថៃតំាំងពីឆ្នាំ ១៩២១ ។

លោក Dhanin Chearavanont ជាកូនប្រុសវ័យក្មេងជាងគេបង្អស់ក្នុងចំណោមកូនទំាងបួនរបស់លោក Chia Ek Chor គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CP អស់រយៈពេល ៤៨ និងបានលាឈប់កាលពីខែឧសភា ឆ្នាំកន្លងទៅ។
បច្ចុប្បន្នគ្រួសារនេះ បានផ្តល់ការងារដល់ពលរដ្ឋថៃជាងមួយសែនពីរម៉ឺន៦ពាន់នាក់និងមានទុនសរុបជាង ២៩ ប៊ីលានដុល្លារអាមេរិក។ ប្រហែលជា ៦៤ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន បានមកពីប្រតិបត្តិការនៅក្រៅប្រទេស ហើយ ៣០% ទៀត បានមកពីទីផ្សារក្នុងស្រុករថៃ ចំណែក ៦% ចុងក្រោយបានមកពីប្រតិបត្តិការនាំចេញ។
ថ្មីៗនេះត្រកូលសេដ្ឋីដដែល បានទិញយក Bellisio Foods ដែលជាអ្នកផ្គត់ផ្គង់អាហារក្លាសេធំជាងគេមួយនៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ១ ប៊ីលានដុល្លារ។ បន្ទាប់មក ក៏ទិញយក Westbridge Foods ដែលជាអ្នកផលិតបសុបក្សីអង់គ្លេសដ៏ធំផ្សេង ដែលរកចំណូលបានជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំៗ។

អាជីវកម្មស្នូលរបស់ក្រុមហ៊ុននៃត្រកូល Chearavanont គឺសត្វចិញ្ចឹមនិងវារីវប្បកម្ម។ ប្រតិបត្តិការបសុសត្វរួមមានកូនមាន់ សាច់មាន់ ពងទា និងជ្រូក។ ក្នុងវារីវប្បកម្មសត្វសមុទ្រសំខាន់ពីរគឺបង្គានិងត្រី។
លោក Chia Ek Chor បានភៀសខ្លួនចេញពីភូមិមួយភាគខាងត្បូងនៃប្រទេសចិន ដែលរងគ្រោះដោយព្យុះទីហ្វុងហើយបានចាប់ផ្តើមជីវិតថ្មីនៅក្នុងប្រទេសថៃ ដោយលក់គ្រាប់ពូជបន្លែជាមួយបងប្រុសខ្លួនក្នុងឆ្នាំ ១៩២១ ។ ជិតមួយសតវត្សរ៍ក្រោយមកគ្រួសារនេះបានក្លាយជាអ្នកមានបំផុតនៅថៃ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ មហាសេដ្ឋីក្មេងជាងគេបង្អស់របស់រាជាណាចក្រថៃ លោក TOB ស្ថាបនិកអាហារសម្រន់ ថៅកែណយ
ចុចអាន៖ មកស្គាល់ត្រកូលគ្រួសារទាំង ១០ ដែលមានទ្រព្យសម្បត្តិច្រើនលំដាប់កំពូលៗលើពិភពលោក
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


