KPT+
ឆ្នាំថ្មីមកដល់! ត្រូវចេះរឿងទំាងនេះឱ្យហើយ ទីមួយចាយលុយប្រើកូដ ទីពីរទូរសព្ទ5G ទីបី…
រលកជំនោរនៃការច្នៃប្រឌិតផ្នែក បច្ចេកវិទ្យា និងកាន់តែវាយសន្ធប់លើបរិវបទវិស័យរកស៊ីក្នុងឆ្នាំ ២០២០ និង ២០២១ នេះហើយ ក៏ដល់ពេលដែលមានអ្នកក្ស័យធននិងអ្នកក្លាយជាសេដ្ឋីថ្មីច្រើនឡើងៗ។
សួរថាតើការផ្លាស់ប្តូរបច្ចេកវិទ្យាធំៗ អ្វីខ្លះដែលនឹងជះឥទ្ធិពលដល់របៀបរស់នៅបច្ចុប្បន្ននិងមុខរបររបស់យើង ?
KPT plus ជួយបាន!
១ ការចាយលុយលែងកាន់សាច់ប្រាក់ទៀត

ពាណិជ្ជកម្មតាមទូរសព្ទចល័តកំពុងឈានចូលក្នុងជីវិតរបស់យើង ហើយមនុស្សជាច្រើនបានក្លាយជាអតិថិជនទិញអីវ៉ាន់នៅលើទូរសព្ទតាមរយៈកម្មវិធីវៃឆ្លាតនិងគេហទំព័រដែលងាយស្រួល ប៉ុន្តែសមត្ថភាពក្នុងការបង់ប្រាក់ ក៏កំពុងផ្លាស់ប្តូរ ពិភពរស់នៅរបស់យើងគ្រប់គ្នា ចេះមិនចេះត្រូវខំ មិនខំនឹងយា៉ប់!
ទីក្រុងចិនទំាងអស់ប្តូរមកប្រើប្រាស់ Alipay និង WeChat ដើម្បីចំណាយស្ទើរ ហើយការរស់នៅដោយមិនកាន់លុយសុទ្ធកាន់តែសាមញ្ញសម្រាប់ចិនគ្រប់វ័យទៅហើយ ។ មនុស្សជាច្រើនចាប់ផ្តើមសប្បាយក្នុងការប្រើលេខកូដ QR ដែលសូម្បីជាងកាត់សក់ក៏ទូទាត់តាមកូដ។ អាយុកាលថ្មទូរសព្ទទើបជាចំណោទ។ អស់ថ្ម សើ្មនឹងកាបូបអត់លុយ។
២ បច្ចេកវិទ្យា 3D ជួយផ្នែកលក់ NaNo ជួយផ្នែកកោសិកាមនុស្ស

បច្ចេកវិទ្យាដែលគួរឱ្យរំភើបនិងផ្លាស់ប្តូរការជួយបង្កើនម៉ាកសញ្ញាអាជីវកម្មនីមួយៗបានកាន់តែអស្ចារ្សឡើង គឺការបោះពុម្ព 3D ដែលធ្វើឱ្យពែងកាហ្វេអណ្តែតឡើងមកបានលើបណ្តាសម្ភារៈផ្សព្វផ្សាយរបស់យើង !!!! អ្វីៗនិងមើលទៅអច្ឆរិយ! មិនតែប៉ុណ្ណោះពួកអ្នកបច្ចេកវិទ្យា ណាណូ (NANO) ដែលជាវិស្វកម្មលើជីវសាស្ត្រប្រកាសថា គេនឹងអាច បោះពុម្ពស្បែកមនុស្សសំយោគ ហើយចំណែកយូរបំផុតនៅត្រឹមឆ្នាំ ២០៣០ គេនឹងបោះពុម្ពគ្រឿងបន្លាស់ជំនួសរាងកាយមនុស្សបាន ដូចជាសន្ទះបេះដូងថ្មីចូលព្យាបាលជំនួសបេះដូងដែលខូចមនុស្សយើងបាន។
៣ ការកម្សាន្តកាន់តែក្រឡាប់ចាក់ ផ្នែកទូរទស្សន៍នឹងកាសែតក្ស័យធន

បម្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មកម្សាន្តកំពុងត្រូវបានធ្វើបដិវត្តដោយឧបករណ៍ដូចជា Google វ៉ែនតានិងប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube និង TV app។ ការផ្សាយស្រានិងអាកុលនានា ត្រូវមហាជនស្អប់ខ្ពើមហើយ ការគំាទ្រធំជាងគេសម្រាប់ឧស្សាហកម្មទូរទស្សន៍ត្រូវដួលរលំ។ បណ្តាញសង្គមដូចជាហ្វេសប៊ុកក៏កំពុងរកកលដួលថ្មោល ដោយសារចំណូលពួកគេមិនបានជាប្រយោជន៍ដល់អ្នកដែលប្រើ ហើយព័ត៌មានមិនពិតនានា បានគេធ្វើឱ្យមនុស្សម្នាស្អប់ខ្ពើមបណ្តាញនោះកាន់តែជ្រាលជ្រៅ មនុស្សជំនាន់ក្រោយលែងល្ងង់ដាក់មាតិកាឱ្យទៀត ហើយឥឡូវនេះការឃោសនាបំផ្លើសក៏កំពុងស្រួចស្រាល់ឡើងៗ តាមរយៈបណ្តាញនេះដែលជាការធ្វើអត្តឃាតខ្លួនឯង។
ចុងបញ្ចប់នៃកាសែតអានមកដល់នៅឆ្នាំ ២០២០ នេះដែរ វាដូចដែលអ្នកជំនាញខាងអនាគតលោក Ross Dawson បានព្យាករណ៍រួចហើយ។ កាសែតសន្លឹកជា ៥០០០ អង្គភាពនឹងបិទទ្វារនៅឆ្នាំនេះ និងយ៉ាងយូរត្រឹមឆ្នាំ ២០២១ ហើយអ្នកដែលមិនមានអាចប្តូរមកជាឌីជីថលទាន់ទេនិងបិទម៉ាកយីហោចោលតែម្តង៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ តាមមិនទាន់និន្នាការទំាង៦នេះ រស់នៅសម័យឌីជីថល នឹងស្គាល់ពិបាកហើយ!
ចុចអាន៖ ហេតុផល ៥ យ៉ាងដែលយុវវ័យមានវិជ្ជាជីវៈគួរចេះអំពីទិន្នន័យធំ (Big Data)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


