KPT+
បៀបរកលុយខ្ទង់លានដុល្លាររបស់ YouTuber ស្រីដ៏ល្បីនៃប្រទេសចិន
នាង Liziqi ជា YouTuber របស់ប្រទេសចិន និងជាសេដ្ឋីនីវ័យក្មេង ដែលមានអ្នកចុច Subscribe រហូតដល់ ១៣.៧ លាននាក់នៅជុំវិញពិភពលោក គិតត្រឹមខែធ្នូ ឆ្នាំ ២០២០។

Liziqi ជាកូនអ្នកស្រែម្នាក់ និងបានបោះបង់ការសិក្សាកាលពីកំឡុងឆ្នាំ ២០១២ ព្រោះត្រូវមើលថែជីដូនឈឺ។ នាងខំតស៊ូធ្វើការខ្លាំងណាស់ ដើម្បីចិញ្ចឹមខ្លួនឯង និងគ្រួសារ ដែលគិតមកត្រឹម ២០២០ នេះ នាងក៏បានក្លាយជាសេដ្ឋីនីនៅប្រទេសចិន ក្នុងត្រឹមវ័យ ៣០ ឆ្នាំ។
ដោយសារភាពឈ្លាសវៃ Liziqi បានចាប់ផ្ដើមបើកហាងលក់ទំនិញតាមអនឡាញ ដែលពេលនោះ នាងរកលុយបានខ្ទង់ពាន់ដុល្លាររៀងរាល់ខែ ព្រោះទំនិញលក់ដាច់ខ្លាំង។ Liziqi ជាមនុស្សដែលស្រឡាញ់ វប្បធម៍ និង បេតិកភណ្ឌរបស់ជនជាតិខ្លួន ទើបកាលពីឆ្នាំ ២០១៥ នាងសម្រេចចិត្តធ្វើវីដេអូបង្ហោះចូល YouTube ទោះបីប្រទេសចិនជាប្រទេសដែលហាមឃាត់មិនឲ្យប្រើប្រាស់បណ្ដាញសង្គម YouTube ក៏ដោយ។

YouTuber រូបនេះ បង្កើត Content វីដេអូប្លែកពីគេដោយចាប់ផ្ដើមធ្វើវីដេអូបែបអ្នកស្រុកជនបទ ស្រុកស្រែចម្ការ ពីបុរាណកាល និងបង្ហាញពីវប្បធម៌ ប្រពៃណីរបស់ចិន។ វីដេអូរបស់នាងមានមនុស្សជាច្រើនស្រឡាញ់គាំទ្រ និងកោតសរសើរពីទេពកោសល្យច្នៃប្រឌិតដ៏ប្លែកនេះ។ វីដេអូរបស់ Liziqi កាន់តែល្អឡើងជាលំដាប់ ក្នុងនោះវីដេអូខ្លះចំណាយពេលថតរហូតដល់ ១ ឆ្នាំទើបចប់ ដើម្បីផលិតចេញមកបានល្អឥតខ្ចោះ។
Liziqi ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលទី ២ នៅប្រទេសចិនលើបណ្ដាញសង្គម ដែល Weibo របស់នាងមានអ្នកគាំទ្រជាង ៥៣ លាននាក់ រីឯនៅលើ YouTube មានជាង ១០លាននាក់ ទោះការចាប់ផ្ដើមដំបូងនាងបានប្រើ VPN ក៏ដោយ។

វីដេអូរបស់សេដ្ឋីនីវ័យក្មេងរូបនេះរួមមាន ការចម្អិនអាហារ ការឡើងលើភ្នំ ការដើរបេះបន្លែ ការប៉ាក់ ការជ្រលក់ក្រណាត់ពណ៌ ធ្វើគ្រឿងសង្ហារឹម ធ្វើសម្លៀកបំពាក់ និងមានបង្ហាញពីរបៀបធ្វើអ្វីផ្សេងៗច្រើនទៀត។ វីដេអូទាំងនេះ ជាការបំផុសគំនិតដល់មនុស្សលើពិភពលោក ពីរបៀបរស់នៅដែលនាងបានបង្កើតឧបករណ៍ប្រើប្រាស់ដោយខ្លួនឯងស្ទើតែទាំងអស់ ។
បន្ថែមលើចំណូលពីហាងលក់អនឡាញ Liziqi បានចំណូលមកពី YouTube ផ្ទាល់តែម្ដង ដោយសារមានអ្នកចូលមើលវីដេអូរបស់នាងរាប់លានដងឯណោះ ហើយបច្ចុប្បន្ននាងមានទ្រព្យសម្បត្តិសរុបជាង ២៣ លានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្អាតហើយពូកែទៀត! មកដឹងជីវិតពិតរបស់ Youtuber ចិនល្បីឈ្មោះ Li Ziqi
ចុចអាន៖ បង្ហាញគន្លឹះរកលុយពី YouTuber ល្បីៗដែលមានទ្រព្យច្រើនបំផុតលើពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


