KPT+
អំបិលល្អជាងគេលើលោក តម្លៃកប់ពពក ១គីឡូក្រាមរាប់រយដុល្លារ
អំបិលមួយប្រភេទមានប្រភពមកពីប្រទេសកូរ៉េ ធ្វើឱ្យមនុស្សជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងតម្លៃខ្ពស់កប់ពពកដល់ទៅ ៣៥០ដុល្លារអាមេរិក ក្នុង១គីឡូក្រាម។ វាជាអំបិលប្រណីត ដោយប្រើបចេ្ចកទេសទំនើបដើម្បីផលិត ហើយត្រូវបានគេអះអាងថា មានគុណភាពខ្ពស់ និងល្អខ្លាំងណាស់សម្រាប់សុខភាព។

អំបិលនេះ ឈ្មោះថា អំបិលឫស្សី។ ជាអំបិលប្រពៃណីរបស់កូរ៉េ ដែលមានតម្លៃថ្លៃជាងជាងគេលើលោក។ វាបង្ហាញខ្លួនលើកដំបូង នៅក្នុងប្រទេសកូរ៉េ តាំងពីរាប់ពាន់ឆ្នាំមុន។ អំបិលឫស្សី វាជាអំបិលសុទ្ធបំផុតនៅលើពិភពលោក ដោយសារដំណើរការផលិតដ៏ហ្មត់ចត់ ទំនើប និងមានផលល្អចំពោះសុខភាពរបស់មនុស្សទូទៅ។

ដើម្បីធ្វើអំបិលឫស្សី គេត្រូវដុតអំបិលក្នុងបំពង់ឬស្សីចំនួន ៩ដង នៅក្នុងឡ ដែលមានសីតុណ្ហភាពជាង ១ពាន់អង្សារសេ។ នៅដំណាក់កាលទី៩ សីតុណ្ហភាពនៅក្នុងឡឡើងដល់ ១០០០-១៥០០ អង្សារសេឯណោះ នោះទើបគុណភាពអំបិលត្រឹមត្រូវតាមកម្រិតស្តង់ដារ។ ដោយសារជនជាតិកូរ៉េបុរាណមានជំនឿថា ការដុតអំបិលនៅសីតុណ្ហភាពខ្ពស់បែបនេះច្រើនដង បូករួមនឹងសារធាតុចិញ្ចឹមដែលមាននៅក្នុងឬស្សីបញ្ចូលទៅក្នុងអំបិលផង ទើបធ្វើឱ្យវាប្រែក្លាយទៅជាអំបិលដែលល្អគ្មានពីរ។

យោងតាមឱសថបុរាណរបស់ប្រទេសកូរ៉េ អំបិលឫស្សីមានប្រសិទ្ធភាពខ្ពស់ក្នុងការទ្រទ្រង់ និងព្យាបាលជំងឺជាច្រើន ដោយជួយបណ្ដេញជាតិពុល ជួយស្ដាររាងកាយ ជាពិសេសបញ្ហាទាក់ទងនឹងមាត់។ ដោយហេតុផលនេះហើយ បានជាប្រជាជនកូរ៉េប្រើអំបិលឬស្សីជំនួសអំបិលពណ៌ស រហូតក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងអត្ថប្រយោជន៍អំបិលខ្មៅ ល្អជាងអំបិលធម្មតាយ៉ាងម៉េចខ្លះ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


