KPT+
សញ្ញាមួយចំនួនបញ្ជាក់ថា ស្រីៗជ្រើសរើសអាវទ្រនាប់មិនត្រឹមត្រូវ
ការជ្រើសរើសអាវទ្រនាប់ដែលត្រឹមត្រូវ និងស័ក្ដិសមទៅតាមរូបរាងកាយរបស់យើងមានសារសំខាន់ណាស់ ពីព្រោះវាមិនត្រឹមតែអាចជួយទ្រ និងបិទបាំងដើមទ្រូងបានយ៉ាងល្អប៉ុណ្ណោះទេ ថែមទាំងអាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលពាក់ទៀតផង។

បន្ថែមពីនេះ អាវទ្រនាប់ត្រឹមត្រូវ អាចកាត់បន្ថយអាការៈឈឺខ្នង បង្កើនទំនុកចិត្តចំពោះខ្លួនឯង ក៏ដូចជាជួយពង្រឹងឥរិយាបថរបស់យើង។ ដូច្នេះហើយ ដើម្បីដឹងថាយើងជ្រើសរើសអាវទ្រនាប់បានត្រឹមត្រូវឬអត់នោះ អាចសង្កេតមើលសញ្ញាទាំងប៉ុន្មាននេះ។
សញ្ញាទាំង៤ បញ្ជាក់ថាយើងពាក់អាវទ្រនាប់មិនត្រឹមត្រូវ
១. ខ្សែអាវទ្រនាប់ធ្លាក់ចុះ
ប្រសិនបើយើងសារ៉េខ្សែត្រឹមត្រូវហើយ ប៉ុន្តែវានៅតែធ្លាក់ចុះនោះបានន័យថាទំហំអាវធំពេកសម្រាប់រាងកាយរបស់យើង។ ផ្ទុយទៅវិញ អាវទ្រនាប់ដែលសមល្មម អាចឲ្យយើងសូកម្រាមដៃពីរនៅចន្លោះស្មា និងខ្សែអាវបានយ៉ាងងាយស្រួល។
២. សុដន់ចេញក្រៅអាវទ្រនាប់
ប្រសិនបើសុដន់ហៀរចេញពីអាវទ្រនាប់ផ្នែកខាងលើ ចំហៀង ឬខាងក្រោមប៉ុងអាវទ្រនាប់ នោះយើងគួរតែជ្រើសយកទំហំធំជាងមុន ដើម្បីអាចជួយទ្រទម្ងន់សុដន់បានប្រសើរជាងមុន។
៣. អាវទ្រនាប់រុលឡើងលើ
ពិតណាស់ នៅពេលដែលប៉ុងរុលឡើងលើ គ្នាយើងច្បាស់ជាមានអារម្មណ៍នៅមិនសុខឡើយ ជាពិសេសនៅពេលដែលយើងកំពុងនៅខាងក្រៅតែម្ដង។ ដូចនេះ ស្រីៗយើងគួរតែបន្តឹងខ្សែ ឬផ្លាស់ប្ដូរអាវទ្រនាប់នេះចេញ។

៤. បន្សល់ស្នាមនៅលើស្មា
ទន្ទឹមនឹងនេះដែរ ខ្សែអាវទ្រនាប់ដែលបន្សល់ស្នាមនៅលើស្មាមិនត្រឹមតែបង្កជាការរំខានប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្ដាលឲ្យយើងឈឺក្បាល និងមានបញ្ហាប្រព័ន្ធប្រសាទថែមទៀតផង។ ហេតុនេះហើយ យើងចាំបាច់ត្រូវសារ៉េខ្សែអាវឡើងវិញ។ ទោះជាយ៉ាងនេះក្ដី កម្លាំងទ្ររបស់អាវទ្រនាប់គួរតែស្ថិតនៅលើខ្សែកៅស៊ូខាងក្រោមប៉ុង មិនមែននៅលើដៃអាវទ្រនាប់ឡើយ៕
ចុចអាន៖វត្ថុ ៨ យ៉ាង ស្រីៗតែងមានក្នុងកាបូបគ្រប់ពេលវេលា មិនដែលខាន
ចុចអាន៖រោគសញ្ញាទាំង ៦ របស់ជំងឺសិរមាន់ ស្រីខ្លះអាចមិនចាប់អារម្មណ៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


