បច្ចេកវិទ្យា
រឿងរ៉ាវ Facebook មិនអាចដំណើរការនៅប្រទេសចិន
ហេតុអ្វីទម្លាប់ប្រើ Facebook មិនអាចប្រព្រឹតិ្តទៅបានប្រសិនបើយើងធ្វើដំណើរទៅកាន់ប្រទេសចិន?
ចម្លើយមកពី ច្បាប់ “Great Firewall” របស់ចិនដែលរារាំងលើវិស័យផ្សព្វផ្សាយគ្រប់បែបយ៉ាងក្នុងសង្គមចិន។

“Great Firewall” គឺជាឈ្មោះនៃច្បាប់ដ៏តឹងរឹងមួយ ទៅលើបណ្តាញសង្គមដែលដាក់ឲ្យប្រជាជនចិនគោរពតាម បង្កភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យទៅលើរាល់សកម្មភាពការចែករំលែកមាតិកាដែលត្រូវបានហាមឃាត់ក្នុងប្រទេសនេះ។
ក្នុងពេលបច្ចុប្បន្ន បណ្តាញសង្គម ដែលអាចដំណើរការនៅក្នុងប្រទេសចិនបាន ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលចិនរួមមាន Weibo, Baidu និង Tencent។
ប្រភពពី Timeline of Actions បានឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ ២០០៩ មានកុបកម្មមួយឈ្មោះ Urumqi នៅក្នុងតំបន់ Xinjiang ភាគខាងលិចប្រទេសចិន ដែលវាជាកាតាលីករ ដ៏សំខាន់ក្នុងការបិទលែងឱ្យដំណើរការប្រពន្ធ័ Facebook។ សកម្មជនឯករាជ្យដែលរស់នៅក្នុងតំបន់ Xinjiang ដែលមានវិធីអាចប្រើប្រាស់ Facebook ដើម្បីធ្វើការទំនាក់ទំនងគ្នាបាននោះ ជាដើមចមនាំឱ្យរាជរដ្ឋាភិបាលចិនរឹតបន្តឹង និងបិទលែងឱ្យដំណើរការភ្លាមៗចាប់តាំងពីពេលនោះមក។

ប្រទេសចិនគឺជាប្រទេសដែលមានច្បាប់តឹងរឹងបំផុតលើពិភពលោកលើការប្រើប្រាស់បណ្តាញ អ៊ិនធរណិត ដែលធ្វើឲ្យប្រទេសនេះមានឈ្មោះហៅក្រៅថា “The Great Firewall of China”។
ដោយសារតែគេបានត្រួតពិនិត្យឃើញថាការប្រើប្រាស់បណ្តាញ អ៊ិនធរណិត គឺជាបច្ច័យនាំទៅដល់ការផ្សព្វផ្សាយព័ត៌មានសង្គមដែលមិនត្រឹមត្រូវ ឬក៏ជាយានប្រើសម្រាប់ក្លែងបន្លំពត៌មានប្រព្រឹត្តិអំពើពុករលួយ និងចលនាប្រឆាំងនិងរាជរដ្ឋាភិបាលផង។
ប្រទេសនេះក៏បានដាក់ភ្នាក់ងារត្រួតពិនិត្យលើការប្រើប្រាស់អ៊ិនធរណិតរួមមាន ការិយាល័យព័ត៌មានលើអ៊ិនធរណិត ហៅកាត់ថា GAPP និងមានភ្នាក់ងារជាច្រើនទៀត។

មិនមែនត្រឹមតែ Facebook នោះទេដែលត្រូវបានបិទដំណើរ សូម្បីបណ្តាញដទៃក៏មិនលើកលែងរួមមាន Twitter, Snap chat, Instagram, Youtube, Pinterest, និង Reddit ផងដែរ។ ចំណែកឯទីផ្សាររបស់ Google ស្ទើរតែធ្លាក់ចុះដល់ចំណុចសូន្យ ។ បណ្តាញទំាងនេះសុទ្ធតែធ្លាប់បាន ប្រើគ្រប់យុទ្ធសាស្ត្រផ្ទាល់ខ្លួនដើម្បីឲ្យបានចូលប្រទេសចិនជាបន្តបន្ទាប់ តែដូចមិនដែលបានការអ្វីម្តង។ កាលពីខែ កក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនរបស់ Facebook បានបង្កើតក្រុមហ៊ុនបុត្រសម្ពន្ធ័របស់ខ្លួនមួយ ហើយបានដាក់ស្នើចូលទៅដំណើរការក្នុងប្រទេសចិន ប៉ុន្តែក៏ត្រូវបានរដ្ឋភិបាលចិនលុបចោលត្រឹមតែម្ភៃបួនម៉ោងក្រោយសម្ពោធ។
អញ្ចឹង! តើក្រុមហ៊ុនឌីជីថលណាដែលជោគជ័យជាងគេនៅប្រទេសចិន?
យោងតាមសារពត៌មាន China Daily បានឲ្យដឹងថា ក្រុមហ៊ុនអ៊ិនធរណិត ដែលជោគជ័យបំផុតនៅក្នុងប្រទេសចិនមាន ក្រុមហ៊ុន Alibaba, ក្រុមហ៊ុន Tencent, ក្រុមហ៊ុន Baidu, ក្រុមហ៊ុន JD.com, និង ក្រុមហ៊ុន NetEase។

ឱកាសដែល Facebook ត្រូវបានហាមឃាត់ ក៏ជាផ្លូវឱ្យមានក្រុមហ៊ុនក្នុងស្រុកជាច្រើនប្រកួតគ្នាយ៉ាងតឹងតែងលើសេវាកម្មទំនាក់ទំនងតាមបណ្តាញសង្គមរួមមាន WeChat, ក្រុមហ៊ុន Sina Weibo, ក្រុមហ៊ុន Tencent QQ, ក្រុមហ៊ុន Toudou Youko, និង ក្រុមហ៊ុន Baidu Tieba ។ល។
តើមានវិធីពិសេសណាអាចប្រើ Facebook បាននៅក្នុងប្រទេសចិនដែរទេ?
នៅក្នុងប្រទេសចិន Facebook បិទ ដំណើរការតែលើតំបន់ចិនដីគោកតែប៉ុណ្ណោះ ប៉ុន្តែអាចប្រើបាននៅ ហុងកុង ម៉ាកាវ និងតៃវ៉ាន់។
ទោះបីជាមានការហាមឃាត់ក៏ដោយ KPTplus សូមចែករំលែកវិធីខាងក្រោមនេះដើម្បីអ្នកអានយកទៅសាកល្បងលើបណ្តាគេហទ័ពដែលត្រូវបានបិទ។

យោងតាម Travel in China Cheaper បានឲ្យជម្រើស ៣ ដូចខាងក្រោម៖
ប្រើបណ្តាញឯកជននិមិត្ត (VPN) ៖ តម្រូវឲ្យអ្នកជ្រើសរើស VPN និងការបង់ប្រាក់សម្រាប់សេវាកម្មនេះ។ ប៉ុន្តែគឺមានតែ VPN មួយចំនួនប៉ុណ្ណោះដែលអាចដំណើរការបាន។
ប្រើប្រាស់ Proxies ៖ Proxy បានអនុញ្ញាតឲ្យវែបសាយប្រើក្នុង Devices របស់យើងបាន។
ប្រើ Tor ៖ Tor គឺជាបណ្តាញអនាមិកឥតគិតថ្លៃដែលតភ្ជាប់ពី USB។
ព្យាករណ៍អនាគត Facebook នៅក្នុងប្រទេសចិន

សេរីភាពលើបណ្តាញសង្គមនៅក្នុងប្រទេសចិន នៅតែមានការលំបាកជាមួយបទបញ្ញត្តិដ៏តឹងរឹងដែលបានធ្វើឱ្យក្រុមហ៊ុនអាមេរិកនៅទីនោះមួយចំនួនសឹងដួលរលំរួចទៅហើយ។
Mark Zuckerberg នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Facebook ធ្លាប់បានទៅធ្វើទស្សនកិច្ចច្រើនលើកក្នុងប្រទេសចិនបន្ទាប់ពីក្រុមហ៊ុន Facebook ត្រូវបានបិទលែងឱ្យដំណើរការចាប់ តាំងពីឆ្នាំ ២០០៩ មក។
ទោះបីជាការចរចារនានា កំពុងតែបន្តធ្វើជុំវិញបញ្ហាចម្រូងចម្រាស់នៃ China’s Great Firewall តែអ្នកវិភាគនិយាយថា Facebook ហាក់ដូចជាស្ថិតនៅក្រៅការចរចារនេះនៅឡើយ៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ twitter, facebook ឬ instagram មួយណាល្អបំផុតសម្រាប់ផ្សព្វផ្សាយអំពីអាជីវកម្ម?
ចុចអាន៖ មកស្គាល់មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យាSHERLY SANDBERG
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


