KPT+
រដ្ឋបាលខេត្តកែប អបអរក្រុមសិល្បៈល្ខោនបាសាក់ខេត្ត ទទួលបានជ័យលាភីលេខ១ ប្រចាំប្រទេស
បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញ ជួបសំណេះសំណាល ដើម្បីអបអរ ក្រុមសិល្បករ សិល្បការិនីល្ខោនបាសាក់ រស្មីវប្បធម៌ខេត្តកែប ដែលទទួលបានជ័យលាភីលេខ ១ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស។

បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានកោតសរសើរក្រុមសិល្បករ សិល្បការិនីទាំងអស់ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដែលតស៊ូដណ្ដើមបានជ័យលាភីលេខ១ កម្រិតជាតិ ជូនខេត្តនាពេលនេះ។

អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប បានចូលរួមអបអរសាទរដល់ក្រុមសិល្បៈករ សិល្បៈការិនី និងពិតជាមានមោទនាភាពក្រៃលែងចំពោះក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្តនាពេលនេះ។

អភិបាលខេត្ត បានបន្ថែមទៀតថា នេះជាមហាកិត្តិយសមួយថ្មីទៀតសម្រាប់ខេត្ត ដែលក្រុម ល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត ដណ្តើមបានជ័យលាភីលេខ១ ជូនខេត្តកែប។

លោក តុង ភោ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពសិល្បៈមហាជនទូទាំងប្រទេស ក្រោមប្រធានបទ “វប្បធម៌សន្តិភាព” ក្នុងនោះខេត្តកែប បានសម្រេចជ្រើសរើសយកក្រុមល្ខោនបាសាក់ រស្មីវប្បធម៌ខេត្ត ដើម្បីចូលរួមប្រកួតប្រជែងសម្ដែងសមត្ថភាព។

លោកបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ ជម្រុញ លើកទឹកចិត្ត និងជួយឧត្ថម្ភគាំទ្រផ្ទាល់ដោយបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដល់ក្រុមសិល្បៈ ទាំងបុរាណ និងសម័យ ជាពិសេសក្រុមសិល្បៈល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប ដែលជាកម្លាំងចលករជំរុញឱ្យសិល្បករ សិល្បការិនី មានឆន្ទៈ តស៊ូជំនះគ្រប់ឧបសគ្គ បញ្ចេញអស់សមត្ថភាព ទេពកោសល្យ ចំណេះជំនាញ រហូតទទួលបានលទ្ធផល ជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនាពេលនេះ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ស្នើឱ្យក្រុមសិល្បករ សិល្បការនី ល្ខោនបាក់សាក់ បន្តការខិតខំប្រឹងប្រែង ហាត់រៀន ស្វែងរកអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពល្ខោនបាសាក់ ឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាពបន្តទៀត ដើម្បីលើកកម្ពស់នៅតម្លៃសិល្បៈ វប្បធម៌ជាតិរបស់យើង និងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ រក្សាវប្បធម៌ជាតិយើងដោយបានចូលរួមពីភាគីពាក់ព័ន្ធ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


