KPT+
តិចនិក ៥ យ៉ាង ជួយឲ្យស្បែករលោងដូចនារី កូរ៉េ
ការប្រើប្រាស់ផលិតផលតាមគេតាមឯងមិនមែនជាការសម្រេចចិត្តដ៏ត្រឹមត្រូវនោះទេ អ្នកគួរដឹងពីស្បែកមុខឲ្យច្បាស់ជាមុនសិន ចាំជ្រើសរើសផលិតផល។ តិចនិក ៥ យ៉ាងនេះ នឹងជួយអ្នកសម្រេចគោលបំណងក្នុងរយៈពេលតែមួយខែតែប៉ុណ្ណោះ៖
១. ការសម្អាតមុខពីរតង់
វាជារឿងចាំបាច់សម្រាប់អ្នកប្រើប្រាស់ផលិតផលថែទាំស្បែក ផលិតផលដែលប្រើសម្រាប់លាងពីរតង់នោះអាចជាក្រមួន ប្រេង ឬទឹកជូតគ្រឿងសម្អាង ជៀសវាងប្រើប្រាស់ ប្រេងដូង និងក្រមួនលាបមាត់ព្រោះពួកនោះវាពិបាកសម្អាត មិនរលាយតាមទឹក និងបង្កឲ្យស្ទះរន្ធរោម។

២. ផ្ដល់សំណើមលើស្បែក
ចំណុចនេះជារឿងមិនអាចគេចវេសបាន មិនថាពេលត្រជាក់ឬក្ដៅសុទ្ធតែត្រូវការផ្ដល់សំណើមគ្រប់ពេល ទោះបីជាអ្នកមានមុខខ្លាញ់យ៉ាងណាក៏ដោយ ការផ្ដល់សំណើមនៅតែជារឿងចាំបាច់ដដែល។

៣. ប្រើប្រាស់សេរ៉ូមបន្ថែម
ពេលព្រឹកយើងណែនាំអ្នកឲ្យប្រើប្រាស់ជាសេរ៉ូម វីតាមីនស៊ី ឬ Niacinamide សម្រាប់អ្នកមុខខ្សោយ ចំណែកឯពេលយប់វិញយើងណែនាំអ្នកឲ្យប្រើប្រាស់សេរ៉ូម ឬ គ្រីមមានជាតិ Retinol ប៉ុន្តែសម្រាប់វ័យ ២០ឆ្នាំឡើង។
៤. ជម្រុះកោសិកាឲ្យទៀងទាត់
ការជម្រុះកោសិកាស្បែកមុខត្រឹមត្រូវមិនធ្វើឲ្យមុខស្ដើងដូចពាក្យចចាមរ៉ាមនោះទេ ផ្ទុយទៅវិញវានឹងជួយអ្នកឲ្យមានស្បែកមុខទន់ ភ្លឺថ្លា រលាស់ មិនងាយចាស់ទៅតាមវ័យ។

៥. ការពារកម្ដៅថ្ងៃ
វិធីការពារកម្ដៅថ្ងៃមានច្រើនជម្រើសណាស់រួមមាន ឡេ គ្រីម ក្រមួន និងស្ព្រេយ៍ អ្នកមិនគួររំលងវាសូម្បីតែមួយថ្ងៃ។ ជាពិសេសការប្រើប្រាស់ផលិតផលការពារត្រូវតែមានពេលវេលាលាបសារឡើងវិញ មិនគួរលាបពេលព្រឹកទុកដល់យប់ជាដាច់ខាត៕

អត្ថបទ៖ វារី
ចុចអាន៖គ្រាន់តែគេងពេលយប់ ក៏ជួយស្បែកឲ្យស្រស់ស្អាត ក្មេងជាងវ័យ បើដឹងល្បិចទាំង ៦ នេះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


