KPT+
សត្វល្អិតសមុទ្រមួយប្រភេទ មានរាងដូចទេពអប្សរ
កន្លងមកអ្នកធ្វើការនៅសមុទ្រឧស្សាហ៍ជួបប្រទះនឹងពួកសត្វល្អិតនេះក្រោមផ្ទៃទឹកណាស់ គេហៅវាថា “ទេពអប្សរសមុទ្រ (Sea-Angel)” ។ សត្វទេពអប្សរសមុទ្រគឺជាសត្វល្អិតតូចៗមានប្រវែងធំអស់ត្រឹម ៧សង់ទីម៉ែត្រ ពួកវាបានឈ្មោះនេះមកពីស្លាបដ៏គួរឲ្យទាក់ទាញលើខ្លួនរបស់វា រាល់ពេលវាហែលម្ដងៗគួរឲ្យគយគន់ណាស់ ជាពិសេសរាងកាយថ្លាអាចមើលធ្លុះដល់គ្រឿងក្នុងនឹងតែម្ដង។

Sea-Angel មិនត្រឹមតែមានរូបរាងគួរឲ្យចាប់អារម្មណ៍នោះទេ វាថែមទាំងអាចផ្លាស់ប្ដូរភេទទៀតផង ចំណែកឯការបន្តពូជរបស់វាវិញរឹតតែល្អមើលមិនអាក្រក់ដូចសត្វដទៃ បែរជាដូចគូស្នេហ៍រាំលេងទៅវិញ។ ការពិតទៅពីកំណើតមកវាមានសំបកដូចខ្យង ប៉ុន្តែដល់ធំពេញវ័យវាមិននៅក្នុងសំបកទៀតទេប្រៀបដូចមេអំបៅដែរ យ៉ាងណាក្ដីអ្នកកុំយល់ច្រឡំថាវាជាមិត្តភក្តិនឹងមេអំបៅសមុទ្រឲ្យសោះ ព្រោះថាមេអំបៅសមុទ្រជាចំណីរបស់ទេពអប្សរសមុទ្រនេះទេ។ ឈ្មោះជាទេពអប្សរមែនតែស៉ីសាច់ បើនិយាយពីតិចនិកសម្លាប់វិញគឺមានខុសៗគ្នាទោះបីជាសត្វប្រភេទតែមួយក៏ដោយ ពួកវាហែលទឹកលឿនជាងចំណីរបស់វាដល់ទៅពីរដងឯណោះ។

ជាក់ស្ដែងទេពអប្សរសមុទ្រមានអាយុកាលប្រហែល ១៣០លានឆ្នាំមកហើយមានន័យថា ពួកគេបានរួចផុតពីព្រឹត្តិការណ៍នៃការផុតពូជដ៏ធំមួយ ហើយអ្នកវិទ្យាសាស្ត្រកំពុងសិក្សាពួកវាដើម្បីមើលថាតើពួកគេមានគន្លឹះបង្រៀនយើងអំពីភាពធន់ដែរឬអត់។ ក្រៅពីនេះអ្នកគួរដឹងថា សំបករបស់មេអំបៅសមុទ្រមានលក្ខណៈស្តើងងាយរលាយក្នុងទឹកសមុទ្រដែលមានជាតិអាស៊ីតខ្លាំងពេក ដូច្នេះជាតិអាស៊ីតក្នុងសមុទ្រដែលបណ្ដាលមកពីមនុស្សកំពុងបំផ្លាញចំណីរបស់ទេពអប្សរសមុទ្របណ្ដើរៗហើយ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ សត្វសមុទ្រដ៏ចម្លែក មានរូបរាងស្រស់ស្អាត តែអាចបង្កគ្រោះថ្នាក់ខ្លាំង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


