KPT+
ជំងឺភ័យខ្លាចរឿងប្លែកៗ ១០ ប្រភេទ ដឹងហើយហួសចិត្ត
មុននឹងដឹងពីជំងឺចម្លែកៗទាំង ១០ នេះ អ្នកគួរដឹងថាវាមិនអាចព្យាបាលបានទាំងអស់ទេ ប៉ុន្តែក៏មិនប៉ះពាល់ដល់សុខភាពផ្លូវកាយយើងផងដែរ។ ជំងឺខាងក្រោមនេះសុទ្ធតែជាជំងឺផ្លូវចិត្តធម្មតាៗ មានដូចជា៖
១. ជំងឺ Arachibutyrophobia (ខ្លាចជាប់ប័រសណ្ដែកដីនៅលើមាត់)
អ្នកខ្លះអាចបរិភោគប័រសណ្ដែកដីបានតិចៗ អ្នកខ្លះទៀតមិនបរិភោគតែម្ដង។ ជំងឺ Arachibutyrophobia គឺជាជំងឺកម្រដែលខ្លាចរបស់ស្អិតៗនៅជាប់មាត់ ខ្លាចស្លាក់ ខ្លាចអាឡ័កស៉ី។

២. ជំងឺ Nomophobia (ខ្លាចអត់មានទូរស័ព្ទប្រើ)
អ្នកជំងឺមានសភាពស្លន់ស្លោររាល់ពេលទូរស័ព្ទអស់ថ្មឬគ្មានសេវាអ៉ីនធឺណែត។ ជំងឺនេះចាប់ផ្ដើមកើតទៅលើមនុស្សញៀនទូរស័ព្ទខ្លាំង។

៣. ជំងឺ Arithmophobia (ខ្លាចលេខ)
គ្រាន់តែឃើញលេខធម្មតាមិនទាន់ធ្វើលំហាត់ក៏ភ័យថប់បារម្ភដែរ ទម្រាំតែធ្វើលំហាត់ទៀតសន្លប់តែម្ដង។
៤. ជំងឺ Plutophobia (ខ្លាចលុយ)
គ្នាយើងមួយចំនួនធំស្រលាញ់លុយណាស់ សម្រាប់អ្នកជំងឺនេះវិញខ្លាចលុយខ្លាចភាពមានបានទៅវិញ។ ពួកគាត់ព្យាយាមរកលុយត្រឹមតែល្មមរស់ ជាពិសេសខ្លាចចោរប្លន់។
៥. ជំងឺ Xanthophobia (ខ្លាចពណ៌លឿង)
គាត់ខ្លាចទាំងម្ហូប វត្ថុនិងរុក្ខជាតិ មិនថាជាអ្វីនោះទេឲ្យតែមានពណ៌លឿង។

៦. ជំងឺ Ablutophobia (ខ្លាចការមុជទឹក)
ជំងឺនេះកើតឡើងលើកុមារហើយនឹងជាទៅវិញតាមអាយុ។
៧. ជំងឺ Octophobia (ខ្លាចលេខ៨)
មិនត្រឹមតែខ្លាចលេខ ៨ ទេ សូម្បីតែចំនួន ៨ ក៏មិនខ្លាចដូចគ្នា។
៨. ជំងឺ Optophobia (ខ្លាចការបើកភ្នែកមួយជំហៀង)
អ្នកដែលមាន optophobia ចូលចិត្តស្នាក់នៅក្នុងផ្ទះ ឬនៅកន្លែងដែលមានពន្លឺតិចៗ។ ភាពភ័យខ្លាចនេះជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺថប់បារម្ភទូទៅ។

៩. ជំងឺ Globophobia (ខ្លាចប៉េងប៉ោង)
មិនមែនខ្លាចរូបរាងប៉េងប៉ោងទេគឺ ខ្លាចពេលវាផ្ទុះបែកបង្កសម្លេងធ្វើឲ្យភ័យ។
១០. ជំងឺ Hippopotomonstrosesquippedaliophobia (ខ្លាចពាក្យវែង)
សូម្បីតែឈ្មោះជំងឺក៏វែងដែរ ពិតជាសាកសមនឹងស្ថានភាពជំងឺពិតមែន។ ជំងឺនេះទៀតសោត បណ្ដាលមកពីឧស្សាហ៍អានពាក្យវែងៗខុស។
ជាក់ស្ដែងជំងឺខាងលើនេះគ្រាន់តែជាមួយភាពតូចប៉ុណ្ណោះនៃជំងឺប្លែក នៅមានជំងឺជាច្រើនទៀតដែលអ្នកមិនទាន់ឮហើយហួសចិត្តជាងនេះក៏ថាបាន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ មកស្គាល់ពីជំងឺប្លែកមួយ ធ្វើឲ្យមនុស្សនៅមិនស្ងៀម
ចុចអាន៖ ជំងឺផ្លូវចិត្តម្យ៉ាងគិតថាស្អាតដាច់គេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែលង់ស្នេហ៍នឹងខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


