KPT+
១០ យ៉ាង គួរដឹង មុនសម្រេចចិត្តប៉ាក់ចិញ្ចើម
បច្ចេកវិទ្យាប៉ាក់ចិញ្ចើម សាក់បបូរមាត់ តរោមភ្នែក ទទួលបានការគាំទ្រពេញទំហឹងពីនារីទាន់សម័យព្រោះពួកគាត់ជាមនុស្សស្រីស្រលាញ់សម្រស់ តែការងាររវល់ណាស់ចូលចិត្តស្អាតស្រាប់ៗបែបនេះងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃផង។ យ៉ាងណាមិញ មុននឹងសម្រេចចិត្តទៅប៉ាក់ចិញ្ចើម បងៗនារីៗគួរដឹងពីរឿងទាំង ១០ នេះសិន សឹមសម្រេចចិត្ត៖

១. ត្រូវដឹងពីការប៉ាក់ចិញ្ចើមឲ្យច្បាស់
ស្រាវជ្រាវពីវិធីធ្វើដែលបងៗនឹងប្រឈមមុខមុននឹងទៅប៉ាក់ដើម្បីកុំឲ្យភ័យនិងជឿជាក់។ ការប៉ាក់ចិញ្ចើមមិនមែនជាការសាក់នោះទេ គេប្រើម្ជុលតូចៗមកឆូតជារោមចិញ្ចើមនិងបញ្ចូលពណ៌ទឹកថ្នាំ។
២. ប្រភេទស្បែកមានឥទ្ធិពលចំពោះលទ្ធផល
ទឹកថ្នាំជាប់លើស្បែកស្ងួតជាងស្បែកខ្លាញ់ សម្រាប់អ្នកស្បែកខ្លាញ់ប្រហែលជាត្រូវឧស្សាហ៍បំពេញពណ៌ញឹកជាងអ្នកស្បែកមុខស្ងួតហើយ។
៣. ដឹងពីតម្លៃនិងធ្វើក្នុងតម្លៃសមរម្យ
ត្រូវដឹងពីតម្លៃណាថោកពេក ថ្លៃពេក និងសមរម្យ ជៀសវាងរកសេវាកម្មតម្លៃថោកមិនគួរឲ្យជឿព្រោះថាទឹកថ្នាំនិងទឹកដៃជារឿងសំខាន់ណាស់ចំពោះសម្រស់ចិញ្ចើមថ្មីរបស់អ្នក។
៤. យករូបមកអោយជាងមើលជាវិធីល្អ ប៉ុន្តែមិនដូច ១០០ភាគរយទេ
ស្រលាញ់ទម្រង់បែបណាគួរតែយកឲ្យជាងមើលនិងផ្ដល់យោបល់ជាមុនសិន ពេលខ្លះគេធ្វើស្អាតលើមុខគេតែមិនមែនមុខរបស់យើងឡើយ។ ចំណុចនេះឲ្យគេគូរសិនចាំសម្រេចចិត្ត។

៥. អ្នកជំនាញត្រូវដឹងពីទម្រង់ចិញ្ចើមច្បាស់មុននឹងសាក់ឲ្យអ្នក
ការជ្រើសរើសជាងជារឿងសំខាន់ណាស់ ចូររើសជាងណាដែលមានបទពិសោធន៍និងដឹងពីទម្រង់ចិញ្ចើមអ្នកច្បាស់។ បើសិនគាត់ច្រឡំដៃឬចេះតែធ្វើៗទៅគឺចប់ហើយ។
៦. ការសាក់ចិញ្ចើមមិនមែនគ្មានការឈឺចាប់ទេ តែវាមិនគួរឈឺខ្លាំង
អរគុណថ្នាំស្ពឹកទើបដំណើរការប៉ាក់មិនសូវឈឺទាំងស្រុង យ៉ាងណាយើងនៅតែទទួលអារម្មណ៍តិចៗពីម្ជុលដដែល។
៧. ចិញ្ចើមទើបធ្វើថ្មីមានពណ៌ដិតខ្លាំង
ដិតល្មមខ្មាស់គេប្រហែល៤ថ្ងៃទើបស្រាលពណ៌។

៨. ប្រហែល ៦អាទិត្យទើបជាពេញលេញ ចំណែកឯលទ្ធផលវិញជាប់បានប្រហែល ២ឆ្នាំ
លទ្ធផលមិនអាចនៅជាប់រហូតទេ វានឹងរលុបទៅតាមពេលវេលាដោយសាររស្មីពន្លឺព្រះអាទិត្យ។
៩. មិនអោយសើមចិញ្ចើម ២អាទិត្យ
ក្រៅពីទឹក ហាមមិនអោយត្រូវថ្ងៃនិងផលិតផលលាបមុខដូចគ្នា។ ចំណាំ៖ ពេលរបកហាមបកដោយខ្លួនឯង។
១០. មិនមែនគ្រប់គ្នាសុទ្ធតែធ្វើហើយស្អាតនោះទេ
ភាពស្រស់ស្អាតមានរៀងៗខ្លួន និងខុសៗគ្នា អ្នកមិនអាចធ្វើតាមគេព្រោះឃើញគេធ្វើស្អាតនោះទេ។ ថាមិនត្រូវសម្រស់អ្នកត្រូវនឹងធម្មជាតិ ឬសេវាកម្មផ្សេងៗទៀត៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ស្ត្រីតាជីគីស្ថាន ចាត់ទុករោមចិញ្ចើមក្រាស់ជាប់គ្នា តំណាងឱ្យភាពបរិសុទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


