KPT+
Salt Bae មានប្រវត្តិបែបណា មុនក្លាយជាស្ដេចរោយអំបិលលើសាច់អាំងខ្ចប់សន្លឹកមាស
អ្នកចូលចិត្តសាច់អាំងនិងនិយមលេងអ៉ិនធើណេត ប្រាកដជាស្គាល់ Salt Bae ច្បាស់ដោយសារហាងសាច់អាំងរោយអំបិលដ៏ល្បីល្បាញរបស់លោក ដែលមានទីតាំងនៅទីក្រុង ញូយក, ឌូបៃ, អ៊ីស្តង់ប៊ុល និងទីតាំងផ្សេងទៀត នៅជុំវិញពិភពលោក។

ស្ដេចរោយអំបិលរូបនេះមានឈ្មោះពិតថា Nusret Gökç បានក្លាយជាតារាអ៊ីនធឺណិតដែលមានគេទទួលស្គាល់ ហើយមនុស្សជុំវិញពិភពលោកបានសម្រុកចូលភោជនីយដ្ឋានរបស់លោក ដោយសារតែស្នាដៃអំបិលលើអាហារដ៏ចំណាន។ Salt Bae បានបម្រើអាហារដល់តារាល្បីៗដូចជា Leonardo Di Caprio, DJ Khalid និង David Bechkam និងអ្នកនយោបាយមកពីជុំវិញពិភពលោក ឲ្យបានស្គាល់ពីស្នាដៃអាំងសាច់រោយអំបិល។ ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែល Nusret មានទ្រព្យសម្បត្តិច្រើន និងទទួលបានការចាប់អារម្មណ៍ពីភាពជោគជ័យទាំងអស់របស់លោក នៅក្នុងជាជីពជាចុងភៅមួយរូប។
លោកកើតនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៨៣ ក្នុងគ្រួសារជនជាតិ Kurdish ដ៏ក្រីក្របំផុត នៃក្រុង Erzurum ប្រទេសតួកគី ឪពុករបស់គាត់គឺ Faik ដែលជាកម្មករអណ្តូងរ៉ែ ហើយម្តាយ Fatima គឺជាមេផ្ទះ។ គាត់មានបងប្អូន ៣ នាក់គឺ Erman Ugur និង Ozgur។ លោកបានឈប់រៀននៅអាយុ ១១ ឆ្នាំ ហើយក្លាយជាកូនជាងកាត់សាច់ ដើម្បីជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់គ្រួសារ។ ពេលនោះហើយ គឺជាអំឡុងពេលដែលលោកត្រូវបានបំផុសគំនិត ឲ្យក្លាយជាចុងភៅ។ នៅក្នុងឆ្នាំ ២០០៩ Gokce បានផ្លាស់ទៅ Buenos Aires ជាកន្លែងដែលលោកធ្វើការនៅភោជនីយដ្ឋានមួយ ហើយបានស្វែងយល់បន្ថែមអំពីឧស្សាហកម្មសាច់។ បន្ទាប់មកនៅឆ្នាំ ២០១០ នៅអាយុ ២៧ ឆ្នាំ លោកបានបើកហាងសាច់អាំង Nusr-Et ដំបូង នៅក្នុងសង្កាត់មួយ នៃទីក្រុងអ៊ីស្តង់ប៊ុល។
មិនយូរប៉ុន្មាន ពាណិជ្ជករទួកគីម្នាក់ បានញ៉ាំអាហារនៅភោជនីយដ្ឋានរបស់លោក ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានបណ្ដាក់ទុន បើកទីតាំងបន្ថែមទៀតជាមួយលោក។ ក្នុងឆ្នាំ ២០១៧ កេរ្តិ៍ឈ្មោះរបស់ Salt Bae បានកើនឡើង បន្ទាប់ពីវីដេអូរបស់លោក កំពុងរៀបចំអាហារត្រូវបានបង្ហោះនៅលើ Instagram និង Twitter នៅក្នុងភោជនីយដ្ឋានផ្ទាល់របស់លោក។

អាកប្បកិរិយាប្រកបដោយទំនុកចិត្ត និងវិធីដែលលោកប្រោះអំបិលលើអាហារ បានធ្វើឲ្យវីដេអូនេះរីករាលដាលពេញបណ្ដាញសង្គមត្រឹមមួយពព្រិចភ្នែក ហើយឈ្មោះ Salt Bae ត្រូវបានគេដាក់រហស្សនាមនិងស្គាល់យ៉ាងច្បាស់ ដោយសារភាពល្បីល្បាញតាមអ៊ីនធឺណិត និងទីតាំងដែលលោកបានបើក កាន់តែច្រើននៅជុំវិញពិភពលោក។ គិតត្រឹមឆ្នាំ ២០២២ ទ្រព្យសម្បត្តិសុទ្ធរបស់បុរសវ័យ ៣៩ ឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណសរុបគឺ ៤២.៥ លានដុល្លារអាមេរិកឯណោះ។ គាត់មានរថយន្តប្រណិតៗជាច្រើនដូចជាLamborghini Huracan Performante, Lamborghini Aventador SV, Bentley Continental GT, Mercedes- AMG G63, Lamborghini Urus, និង Rolls Royce Cullinan និងថែមទាំងមានផ្ទះប្រណិតធំៗជាច្រើនផងដែរ។

ទោះយ៉ាងណា ត្បិតថា Salt Bae ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ពិតមែន តែស្ដេចរោយអំបិលរូបនេះកំពុងត្រូវបាន FIFA ស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីរូបលោកបានបំពានច្បាប់ FIFA ដោយចូលទៅខាងក្នុងតារាងបាល់ទាត់ដើម្បីអបអរជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2022៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖FIFA បើកការស៊ើបអង្កេត ក្រោយស្ដេចរោយអំបិល Salt Bae បំពានច្បាប់ចូល ទីលានប្រកួត World Cup
ចុចអាន៖អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


