KPT+
របៀបជ្រើសរើសអំណោយ ឲ្យមនុស្សពិសេសនាចុងឆ្នាំ
ពិធីបុណ្យតែងមកជាមួយអំណោយ ជាពិសេសនោះកាន់តែកៀនឆ្លងឆ្នាំថែមទៀត ហើយបញ្ហាធំមួយគឺ តើយើងនឹងទិញអ្វីជាអំណោយ ឲ្យអ្នកទទួលពេញចិត្ត? យើងចង់ផ្តល់អំណោយពិសេសដល់មនុស្សសំខាន់ ហើយចង់ឲ្យអ្នកទទួលពេញចិត្ត និងមានអារម្មណ៍ល្អ សូមសាកល្បងប្រើបច្ចេកទេសសាមញ្ញចំនួន៣ ក្នុងការជ្រើសរើសអំណោយដូចខាងក្រោម។

១ អត្ថន័យលើសពីតម្លៃ
យើងមានទំនោរគិតថា អំណោយថ្លៃ អ្នកទទួលនឹងចូលចិត្តវាកាន់តែច្រើន។ យើងប្រហែលជាគិតច្រើនពេកអំពីតម្លៃ។ ជាការពិតណាស់វាមិនមែនជាកំហុសទេ។ ប៉ុន្តែជាដំបូង សូមគិតអំពីអត្ថន័យដែលយើងចង់ផ្ដល់ដល់បុគ្គលនោះ ដូចជាសៀវភៅ ព្រោះយើងចង់ឲ្យគាត់មានទស្សនៈថ្មីលើជីវិត។ ប៊ិចសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមធ្វើការ ផ្កាដែលមានអត្ថន័យផ្សេងៗគ្នា ព្រោះនៅទីបញ្ចប់ វានឹងមានតម្លៃមនោសញ្ចេតនាសម្រាប់អ្នកទទួលច្រើនជាងតម្លៃថ្លៃ។
២ ព្យាយាមជ្រើសរើសអំពីអ្វីដែលអ្នកដទៃចង់បាន
វាហាក់ដូចជាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ប៉ុន្តែការសួរ និងពិភាក្សាអំពីអ្វីដែលអ្នកដទៃចង់បានជាអំណោយគឺពិតជាសំខាន់បំផុត។ ជាច្រើនដង អ្នកដែលបានទទួលវា ថែមទាំងចូលចិត្តវា ព្រោះគេមិននឹកស្មានថា យើងនឹងទិញអ្វីដែលគេនិយាយឬចង់បានមកជាយូរហើយ។
៣ ស្វែងរកអំណោយដែលផ្តល់បទពិសោធន៍ដល់អ្នកដទៃ
មិនថាអំនោយនោះជាសំបុត្រស្នាក់នៅកន្លែងប្លែកៗ, ទៅញ៉ាំអាហារឆ្ងាញ់ៗ , ភេសជ្ជៈដែលអាចសាកល្បងទទួលទានជាមួយគ្នា ធ្វើដំណើរទៅសួនសត្វ , ភោជនីយដ្ឋានលើដំបូលឬSkybar, អំណោយទាំងនោះសុទ្ធតែមានតម្លៃនិងបទពិសោធន៍ដល់ជីវិត។ ចូរចងចាំថា លុយផ្ដល់សុភមង្គលតិចជាងបទពិសោធន៍ថ្មី ព្យាយាមស្វែងរកអំណោយដែលផ្ដល់ឲ្យអ្នកដទៃនូវបទពិសោធន៍ក្រាស់ក្រែល ជាជាងទិញអំនោយឲ្យតែបាន។

ទោះយ៉ាងណាមិនថាអ្នកប្រគល់អំណោយនោះជាអ្វី សំខាន់បំផុតអំណោយដែលយើងចង់ជូនគេឬមនុស្សជាទីស្រលាញ់ត្រូវតែធ្វើវាអស់ពីចិត្ត។ កុំបារម្ភថាតម្លៃថ្លៃឬថោក សំខាន់គឺជាទឹកចិត្តយើងចំពោះអ្នកដែលយើងប្រគល់ឲ្យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងតុក្កតាឆ្កែ Courage មានប្រភពមកពីរឿងពិតគួរឲ្យខ្លាចនៅញូវម៉ិចស៉ិចកូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


