KPT+
អាហារ ៨ ប្រភេទ បង្កក្លិនខ្លួនមិនល្អបំផ្លាញភាពជឿជាក់
ក្លិនខ្លួនក្រអូបជាចំណុចសំខាន់ចំពោះភាពជឿជាក់របស់មនុស្សម្នាក់ៗ ចំណែកក្លិនខ្លួនមិនល្អអាចបណ្ដាលមកពីកង្វះអនាម័យនិងសុខភាពខាងក្នុងផ្ទាល់តែម្ដង ។ ដើម្បីការពារក្លិនអាក្រក់ចេញពីក្នុងរាងកាយអ្នកគប្បីជៀសវាងអាហារ ៨ ប្រភេទដូចជា ៖
១. ប្រូខូលី, ស្ពៃក្ដោប, ផ្កា ខាត់ណា

យោងតាមគ្រូពេទ្យសើស្បែក Lily Talakoub បានឲ្យដឹងថា ចំណីអាហារដែលផ្ទុកស្ពាន់ធ័រអាចបង្កក្លិនខ្លួនពីក្នុងរាងកាយមនុស្សមួយចំនួនទោះបីជាម្ហូបឆ្អិនក៏ដោយ ព្រោះដំណើរការរំលាយអាហារប្រភេទនេះមានបញ្ចេញក្លិនដូចស៊ុតរលួយនៅក្នុងពោះ ដែលជាហេតុផលនៃក្លិនមិនល្អពីខាងក្នុងរបស់អ្នក ដូច្នេះអ្នកគួរប្ដូរមកបរិភោគបន្លែផ្លែឈើផ្សេងវិញរួមមាន ដំឡូង ក្រូច និងផ្លែប៉េស ។
២. ខ្ទឹមស និងខ្ទឹមបារាំង
អាហារដែលធ្វើឲ្យធុំក្លិនមាត់ក៏អាចបង្កក្លិនខ្លួនដូចគ្នា ណាមួយខ្ទឹមល្បីយូរមកហើយរឿងក្លិនខ្លាំងរបស់វាសូម្បីកាហ្វេនិងត្រីកំប៉ុងក៏អាចបង្កក្លិនមាត់មិនចាញ់គ្នាប៉ុន្មានដែរ ។ រីឯវិធីទប់ទល់តម្រូវឲ្យអ្នកផឹកទឹកច្រើន និងដុសធ្មេញឲ្យបានទៀងទាត់ជាការស្រេច ។

៣. ត្រី
ជំងឺមេតាបូលីសហៅថា trimethylaminuria (TMAU) អាចធ្វើឱ្យអ្នកមានក្លិនដូចត្រីរលួយព្រោះអ្នកជំងឺមិនអាចបំបែកទ្រីមេទីលមីនដែលជាសមាសធាតុក្លិនឆ្អាបដូចត្រីបានទេ ជាទូទៅសមាសធាតុនេះត្រូវបញ្ចេញតាមទឹកនោម ដង្ហើម ញើស និងទឹកកាម ។ លើសពីក្លិនដ៏អាក្រក់ជំងឺTMAU មិនមានវិធីព្យាបាលទេ មានតែវិធីកាត់បន្ថយក្លិនប៉ុណ្ណោះ ។

៤. សាច់គោ
អ្នកស្រាវជ្រាវផ្ដល់ទ្រឹស្ដីថាខ្លាញ់នៅក្នុងសាច់ក្រហមអាចពាក់ព័ន្ធជាមួយនឹងសារធាតុគីមីដែលក្លៀករបស់អ្នកផលិតនៅក្នុងក្រពេញញើស ខណៈបាក់តេរីនៅលើស្បែករបស់អ្នកចូលចិត្តអាស៊ីដខ្លាញ់ទាំងនោះទើបពួកវាបង្កើតក្លិនមិនល្អជាពិសេសដូច្នោះ ។

៥. គ្រឿងស្រវឹង
សុរាធ្វើឲ្យមាត់ស្ងួតមិនសូវផលិតទឹកមាត់ដែលមាននាទីជម្រុះកោសិកាងាប់ៗនៅក្នុងមាត់ចេញដើម្បីការពារក្លិនអាក្រក់ ណាមួយជាតិអាល់កុលក្នុងថ្លើមធ្វើប្រតិកម្មជាមួយនឹងសារធាតុគីមីផ្សេងទៀតដើម្បីបង្កើតផលរំខានដូចជាអាសេតាល់ដេអ៊ីតដែលជាវត្ថុរាវមានក្លិនអាក្រក់ខ្លាំង សរុបមកសុរាសុទ្ធតែបង្កផលប៉ះពាល់សឹងគ្រប់កន្លែងទៅហើយ ។

ក្នុងករណីក្លិនខ្លួនពិបាកទប់ទល់ខ្លាំងអ្នកអាចជ្រើសរើសគ្លីនិកគួរឲ្យទុកចិត្តសម្រាប់បម្រើសេវាកម្មព្យាបាលក្លិនក្លៀក ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អត្ថប្រយោជន៍ ៥ យ៉ាងពីកាហ្វេខ្មៅ ល្អចំពោះសុខភាពយ៉ាងខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


